



ប្រទេសជប៉ុន (កោះហុកកៃដូ)
ហុកកៃដូ គឺជាកោះធំទីពីរ និងខាងជើងបំផុតរបស់ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ដោយសារធម្មជាតិដ៏ធំទូលាយ និងទេសភាពភ្នំភ្លើង វប្បធម៌អៃនុដ៏ពិសេស និងអាហារឆ្ងាញ់ពិសារ (អាហារសមុទ្រ ផលិតផលទឹកដោះគោ រ៉ាមេន)។ វាជាគោលដៅដ៏សំខាន់សម្រាប់កីឡារដូវរងា (ជិះស្គីនៅនីសេកូ) និងសកម្មភាពក្រៅផ្ទះនៅរដូវក្តៅ (ឡើងភ្នំ វាលផ្កាឡាវេនឌឺនៅហ្វូរ៉ាណូ) ដោយរដ្ឋធានីសាប៉ូរ៉ូរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យព្រិលដ៏ល្បីល្បាញ ដែលផ្តល់នូវសម្រស់តាមរដូវកាលដ៏ប្លែកពីគេចាប់ពីព្រិលម្សៅរហូតដល់ស្លឹកឈើរដូវស្លឹកឈើជ្រុះ។
$2,698
រយៈពេល
6 ថ្ងៃ 5 យប់
ថ្ងៃចេញដំណើរ
27 ធ្នូ 2026
កៅអីនៅសល់
15
ទីក្រុងភ្នំពេញ - កោះហុកកៃដូ
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិនៃទីក្រុងតាខ្មៅដើម្បីហោះហើរទៅកាន់ ព្រលានយន្តហោះសីនឈីតូស ប្រទេសជប៉ុន។
អាហាររួមបញ្ចូល

កោះហុកកៃដូ - ទីក្រុងសាប៉ូរ៉ូ
ធ្វើដំណើរមកដល់ ព្រលានយន្តហោះសីនឈីតូស នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ដ៏រួសរាយរាក់ទាក់។ ចាប់ផ្តើមធ្វើដំណើរទៅ ទីក្រុងសាប៉ូរ៉ូ បន្តទៅ សួនអូដូរី - Odori Park ជាសួនដែលនៅចំកណ្ដាលទីក្រុងសាប៉ូរ៉ូ ក៏ជាកន្លែងគេប្រារព្ធពិធីបុណ្យព្រិលទឹកកក Snow festival មានចម្លាក់ធ្វើពីព្រិលទឹកកក (ពេលខែត្រជាក់) ។ បន្តទៅទស្សនា ប៉មនាឡិកាដែលធ្វើឡើងពីឈើ - Sapporo Clock Tower។ ពិសារអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសាប៉ូរ៉ូ - ទីក្រុងអូតារុ - ទីក្រុងសាប៉ូរ៉ូ
ពិសាអាហារពេលព្រឹក ធ្វើដំណើរទៅកាន់ កំពង់ផែទីក្រុងអូតារុ - Historic Canal ទស្សនាកំពង់ផែវ័យចំណាស់អូតារុដែលជាប្រភពដឹកជញ្ចួនទំនិញទៅមកលើកោះ បន្តទៅ វិថី Sakaimachi Street ជាវិថីដើរទិញទំនិញដ៏ពេញនិយម មានហាងលក់កែវ ហាងកាហ្វេ បង្អែម និងផលិតផលក្នុងតំបន់ជាច្រើន។ ជូនទៅ ហាងលក់កាហ្វេ និងប្រអប់ភ្លេងស្អាតៗ - Music Box Museum ដ៏ល្បី រួចជូនទៅទស្សនា កន្លែងផលិតសម្ភារៈអំពីកែវ - Kitaichi Glass មានឧបករណ៍ផលិតពីកែវចម្រុះជាច្រើន និងមានក្បាច់រចនាស្អាតៗ។ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរត្រឡប់ទៅ ទីក្រុងសាប៉ូរ៉ូ ទៅដើរកម្សាន្តនៅវិថី Tanukikoji Street ជាវិថីដើរទិញឥវ៉ាន់ដ៏ល្បីល្បាញ ដែលមានហាងគ្រឿងសម្អាងម៉ាកល្បីៗអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើន។ ពិសារអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល



ទីក្រុងសាប៉ូរ៉ូ - ទីក្រុងប៊ីអេ
ពិសាអាហារពេលព្រឹក ធ្វើរដំណើរទៅកាន់ ទីក្រុងប៊ីអេ ជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅស្សនានៅ ស៊ីគិសៃណូអូកា - Shikisai no Oka ដែលជាសួនមានវាលព្រិលដ៏ធំល្វឹងល្វើយ ហើយមានឧបករណ៍លេងស្គីលើទឹកកកយ៉ាងសម្បូរបែប និងល្បីនៅ ទីក្រុងប៊ីអេ (ចំណាយផ្ទាល់ខ្លួន)។ បន្តទៅ ស្រះទឹកខៀវ - Blun Pond កម្សាន្ត និងថតរូបលេងជាមួយទេសភាពស្រះទឹកធម្មជាតិពណ៌ខៀវថ្លា។ ជូនទៅទស្សនា Ningle Terrace ជាភូមិផ្ទះឈើតូចៗស្អាតៗក្នុងព្រៃ Furano គ្របដណ្ដប់ដោយព្រិលសនៅរដូវរងារ។ ពិសារអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល



ទីក្រុងហ្វូរ៉ាណូ - រមណីយដ្ឋានស្គីទឹកកក - ទីក្រុងសាប៉ូរ៉ូ
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅស្សនា និងលេងកំសាន្ដនៅ រមណីយដ្ឋានស្គីទឹកកក - Furano Ski Resort ដោយឡែកចំពោះឧបករណ៍សម្ភារៈលេងស្គីទឹកកក (ចំណាយផ្ទាល់ខ្លួន)។ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅ ទីក្រុងសាប៉ូរ៉ូ ថតរូបលេងនៅមុខ Shiroi Koibito Park ដែលសួនសូកូឡាដ៏ល្បីនៅ ទីក្រុងសាប៉ូរ៉ូ រួមមានអគារបែបអឺរ៉ុបស្រស់ស្អាតជាច្រើន។ ពិសាអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល



ទីក្រុងសាប៉ូរ៉ូ - ទីក្រុងភ្នំពេញ
ពិសាអាហារពេលព្រឹក រួចជូនទៅ ផ្សារគ្រឿងសមុទ្រដ៏ល្បី -Nijo Market។ បន្ទាប់ធ្វើដំណើរទៅថតរូបលេងនៅ អគាររដ្ឋាភិបាលចាស់ (អគារឥដ្ឋក្រហម) ជាអគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ទីក្រុងសាប៉ូរ៉ូ (បើសិនមានពេល)។ ជូនទៅពិសាអាហារថ្ងៃត្រង់ រួចចាប់ផ្តើមធ្វើដំណើរទៅព្រលានយន្តហោះសីនឈីតូស ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។
អាហាររួមបញ្ចូល


តំបន់ទេសចរណ៍

ផ្សារគ្រឿងសមុទ្រចាកាលជី (Jagalchi Fish Market)

កន្លែងផលិតសម្ភារៈកែវ (Kitaichi Glass)
Kitaichi Glass (Kitaichi Glass Otaru) គឺជាកន្លែងដ៏ល្បីនៅទីក្រុង Otaru ខេត្ត Hokkaido ប្រទេសជប៉ុន ដែលមានជំនាញក្នុងការផលិត និងលក់ផលិតផលធ្វើពីកែវ ដោយមានស្នាដៃរចនាដ៏ស្រស់ស្អាត និងមានភាពល្អិតល្អន់។ អ្នកទេសចរអាចទស្សនាផលិតផលកែវជាច្រើនប្រភេទ ដូចជា ចង្កៀងកែវ កែវផឹកទឹក គ្រឿងតុបតែង និងវត្ថុអនុស្សាវរីយ៍ ដែលសាកសមសម្រាប់ទិញជាកាដូពី Hokkaido។

ហាងកាហ្វេ និងសារមន្ទីរប្រអប់ភ្លេង Otaru Music Box Museum
Otaru Music Box Museum គឺជាកន្លែងទេសចរណ៍ដ៏មានមន្តស្នេហ៍នៅទីក្រុង Otaru ខេត្ត Hokkaido ប្រទេសជប៉ុន ដែលល្បីដោយសារប្រអប់ភ្លេងដ៏ស្រស់ស្អាត និងមានរចនាបថជាច្រើនប្រភេទ។ អ្នកទេសចរអាចទស្សនា និងទិញ ប្រអប់ភ្លេង សម្ភារៈតុបតែង និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងសម្រាកជាមួយកាហ្វេ និងបង្អែមនៅតំបន់ជុំវិញ។ បរិយាកាសបែបបុរាណ និងសម្លេងភ្លេងដ៏ពិរោះ ធ្វើឱ្យទីនេះក្លាយជាកន្លែងដ៏ល្អសម្រាប់ថតរូប និងទិញកាដូជូនមនុស្សជាទីស្រឡាញ់។
