




ប្រទេសជប៉ុន (កោះហុកកៃដូ)
ហុកកៃដូ គឺជាកោះធំទីពីរ និងខាងជើងបំផុតរបស់ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ដោយសារធម្មជាតិដ៏ធំទូលាយ និងទេសភាពភ្នំភ្លើង វប្បធម៌អៃនុដ៏ពិសេស និងអាហារឆ្ងាញ់ពិសារ (អាហារសមុទ្រ ផលិតផលទឹកដោះគោ រ៉ាមេន)។ វាជាគោលដៅដ៏សំខាន់សម្រាប់កីឡារដូវរងា (ជិះស្គីនៅនីសេកូ) និងសកម្មភាពក្រៅផ្ទះនៅរដូវក្តៅ (ឡើងភ្នំ វាលផ្កាឡាវេនឌឺនៅហ្វូរ៉ាណូ) ដោយរដ្ឋធានីសាប៉ូរ៉ូរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យព្រិលដ៏ល្បីល្បាញ ដែលផ្តល់នូវសម្រស់តាមរដូវកាលដ៏ប្លែកពីគេចាប់ពីព្រិលម្សៅរហូតដល់ស្លឹកឈើរដូវស្លឹកឈើជ្រុះ។
$2,168
រយៈពេល
5 ថ្ងៃ 4 យប់
ថ្ងៃចេញដំណើរ
06 ធ្នូ 2026
កៅអីនៅសល់
15
ទីក្រុងភ្នំពេញ - ព្រលានយន្តហោះសីនឈីតូស
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិនៃទីក្រុងតាខ្មៅដើម្បីហោះហើរទៅកាន់ ព្រលានយន្តហោះសីនឈីតូស នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ដ៏រួសរាយរាក់ទាក់នៅទីនោះផងដែរ។
អាហាររួមបញ្ចូល



ព្រលានយន្តហោះសីនឈីតូស - ទីក្រុងណូបូរិបីតសូ
ធ្វើដំណើរទៅ ទីក្រុងណូបូរិបីតសូ ដើម្បីទស្សនា សួនសត្វខ្លាឃ្មុំ(Noboribestu Bear Park) ដែលលោកអ្នកអាចមើល និងស្វែងយល់អំពីអាកប្បកិរិយារបស់ពួកវា។ ជូនទៅទស្សនា Noboribestu Hell Valley ជាកន្លែងបានកើតឡើងពីបន្ទុះភ្នំភ្លើងតាំងពីយូរលង់មកហើយ។ បន្ទាប់មកធ្វើដំណើរទៅសណ្ឋាគារ រួចទទួលទានអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសា។
អាហាររួមបញ្ចូល



ទីក្រុងណូបូរិបីតសូ - ទីក្រុងសាប៉ូរ៉ូ
ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ ធ្វើដំណើរទៅថតរួបកម្សាន្តនៅ White Lover Park ជាកន្លែងដែលលោកអ្នកអាចទស្សនាពីរបៀបធ្វើនំសូកូឡា និងអាចទាញយកបទពិសោធន៍ដោយខ្លួនឯង។ បន្តទៅទស្សនា ប៉មនាឡិកាដែលធ្វើឡើងពីឈើ (Sapporo Clock Tower)។ បន្តទៅ សួនអូដូរី(Odori Park) ជាសួនដែលនៅចំកណ្ដាលទីក្រុងសាប៉ូរ៉ូ ក៏ជាកន្លែងគេប្រារព្ធពិធីបុណ្យព្រិលទឹកកក Snow festival មានចម្លាក់ធ្វើពីព្រិលទឹកកក (ពេលខែត្រជាក់) ។ ទទួលទានអាហារពេលថ្ងៃ រួចបន្ដដំណើរទៅ វិមានទីសក្ការៈបូជានៃHokkaido (Hokkaido Shrine) ជាវិមានដែលមានបរិយាកាសស្ងប់ស្ងាត់ ព្រៃឈើស្រស់ស្អាត ដែលលោកអ្នកទទួលបានបទពិសោធ៍ថ្មីនៃប្រពៃណីសាសនារបស់ប្រជាជនហុកកៃដូចផងដែរ។ ជូនទៅទស្សនាកម្សាន្តនៅ Mt. Moiwa Ropeway ដែលលោកអ្នកអាចជិះ កន្រ្ដកខ្សែកាបឡើងទៅលើភ្នំ ដើម្បីទស្សនាទេសភាពដ៍ស្រស់ស្អាតនៃទី ក្រុងសាប៉ូរ៉ូដែលគ្រប់ដណ្ដប់ដោយព្រិលយ៉ាងសរក្បុរពីខាងលើភ្នំ។ ពិសារអាហារពេលល្ងាចដែលជ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសាប៉ូរ៉ូ - ទីក្រុងអូតារុ
ពិសាអាហារពេលព្រឹក ធ្វើរដំណើរទៅកាន់ ទីក្រុងអូតារុ (Otaru Canal) ទស្សនាកំពង់ផែវ័យចំណាស់អូតារុដែលជាប្រភពដឹកជញ្ចួនទំនិញទៅមកលើកោះហុកកៃដូ។ ជូនទៅទស្សនាកន្លែងផលិតសម្ភារះអំពីកែវ (Kitaichi Glass) មានឧបករណ៍ផលិតពីកែវចម្រុះជាច្រើននិងមានក្បាច់រចនាស្អាតៗ រួចជូនទៅ ហាងលក់កាហ្វេ និងប្រអប់ភ្លេងស្អាតៗ (Otaru Music Box Museum) ដ៏ល្បី។ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅស្សនានិងលេងកំសាន្ដនៅ រមណីយដ្ឋានស្គីទឹកកក (Sapporo Kokusai Skiing Resort) ដោយឡែកចំពោះឧបករណ៍សម្ភារៈលេងស្គីទឹកកក (ចំណាយផ្ទាល់ខ្លួន)។ ពិសារអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល



ទីក្រុងសាប៉ូរ៉ូ - ភ្នំពេញ
ពិសាអាហារពេលព្រឹក រួចជូនទៅ ផ្សារគ្រឿងសមុទ្រដ៏ល្បី (Sapporo Morning Market)។ បន្ទាប់ធ្វើដំណើរទៅព្រលានយន្តហោះសីនឈីតូស ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពីក្រុមហ៊ុនទេសចរណ៍ស្កាយឃីង ។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

ប៉មតូក្យូ (Tokyo Skytree)
អគារ (ប៉ម)ខ្ពស់ជាងគេទី២ លើពិភពលោក
Tokyo Skytree (ទូក្យូ ស្កាយទ្រី) គឺជាអគារប៉មផ្សាយរលកធាតុអាកាស និងជានិមិត្តរូបដ៏ទំនើបល្បីល្បាញបំផុតមួយនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។
កម្ពស់កំណត់ត្រា៖ មានកម្ពស់រហូតដល់ ៦៣៤ ម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាប៉ម (Tower) ខ្ពស់ជាងគេបំផុតលើពិភពលោក និងជាសំណង់ខ្ពស់ជាងគេទី២ លើពិភពលោក (បន្ទាប់ពីអគារ Burj Khalifa នៅឌូបៃ)។

ភ្នំហ្វូជី (Mount Fuji)
ភ្នំហ៊ូជី (Mount Fuji / 富士山 - Fuji-san) គឺជាភ្នំខ្ពស់ជាងគេ និងជានិមិត្តរូបដ៏ពិសិដ្ឋ និងល្បីល្បាញបំផុតនៃប្រទេសជប៉ុន។ វាត្រូវបានគេស្គាល់ទូទាំងពិភពលោកតាមរយៈទម្រង់រាងកោណដ៏ស្អាតឥតខ្ចោះ និងកំពូលភ្នំដែលគ្របដណ្តប់ដោយព្រិលពណ៌សស្ទើរតែពេញមួយឆ្នាំ។ តំបន់ទេសចរណ៍ជុំវិញភ្នំហ៊ូជី (Fuji Five Lakes & Hakone) ប្រសិនបើអ្នកមិនចង់ឡើងភ្នំ មានតំបន់កម្សាន្តជុំវិញជាច្រើនសម្រាប់ទស្សនាទិដ្ឋភាពភ្នំហ្វ៊ូជី៖
បឹងទាំងប្រាំនៃភ្នំហ៊ូជី (Fuji Five Lakes / Fujigoko): ជាពិសេស បឹង Kawaguchiko ដែលជាកន្លែងទស្សនា និងថតរូបភ្នំហ៊ូជីដ៏ល្បីល្បាញបំផុត មានសណ្ឋាគារ 温泉 (Onsen) និងផ្កាតាមរដូវ (ផ្កាសាគឺរ៉ានៅរដូវផ្កាឈីកី ឬស្លឹកឈើប្តូរពណ៌នៅរដូវស្លឹកឈើជ្រុះ)។
ចេតិយ Chureito Pagoda: ចំណុចថតរូបដ៏ល្បីល្បាញដែលឃើញចេតិយ ៥ ជាន់ អមដោយផ្កាសាគឺរ៉ា និងមានភ្នំហ៊ូជីនៅខាងក្រោយ។
តំបន់ Hakone: តំបន់ទឹកក្តៅធម្មជាតិដែលផ្តល់នូវទិដ្ឋភាពភ្នំហ៊ូជីឆ្លុះលើផ្ទៃបឹង Ashi។

បឹងកាវ៉ាគូឈី (Kawaguchi Lake)

ភូមិអូសុីណូហាក់កៃ (Oshino Hakkai Village)

ឧទ្យានកម្សាន្តតូក្យូឌីស្នីឡែន (Tokyo Disneyland)

ផ្សារគ្រឿងសមុទ្រចាកាលជី (Jagalchi Fish Market)

