PL-1861Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសជប៉ុន (កោះហុកកៃដូ)

6 ថ្ងៃ 5 យប់ 30 ធ្នូ 2026 - 04 មករា 2027 នៅសល់ 11 កៅអី

ហុកកៃដូ គឺជាកោះធំទីពីរ និងខាងជើងបំផុតរបស់ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ដោយសារធម្មជាតិដ៏ធំទូលាយ និងទេសភាពភ្នំភ្លើង វប្បធម៌អៃនុដ៏ពិសេស និងអាហារឆ្ងាញ់ពិសារ (អាហារសមុទ្រ ផលិតផលទឹកដោះគោ រ៉ាមេន)។ វាជាគោលដៅដ៏សំខាន់សម្រាប់កីឡារដូវរងា (ជិះស្គីនៅនីសេកូ) និងសកម្មភាពក្រៅផ្ទះនៅរដូវក្តៅ (ឡើងភ្នំ វាលផ្កាឡាវេនឌឺនៅហ្វូរ៉ាណូ) ដោយរដ្ឋធានីសាប៉ូរ៉ូរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យព្រិលដ៏ល្បីល្បាញ ដែលផ្តល់នូវសម្រស់តាមរដូវកាលដ៏ប្លែកពីគេចាប់ពីព្រិលម្សៅរហូតដល់ស្លឹកឈើរដូវស្លឹកឈើជ្រុះ។  

តម្លៃក្នុងម្នាក់

$3,298

ថ្ងៃចេញដំណើរ
30 ធ្នូ 2026
ថ្ងៃត្រឡប់មកវិញ
04 មករា 2027
រយៈពេល
6 ថ្ងៃ 5 យប់
កៅអីនៅសល់
11

កម្មវិធីធ្វើដំណើរ

6 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - កោះហុកកៃដូ

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិនៃទីក្រុងតាខ្មៅដើម្បីហោះហើរទៅកាន់ ព្រលានយន្តហោះសីនឈីតូស ប្រទេសជប៉ុន។

    • អាហារលើយន្តហោះ
  2. 2

    កោះហុកកៃដូ - ទីក្រុងសាប៉ូរ៉ូ

    ធ្វើដំណើរមកដល់ ព្រលានយន្តហោះសីនឈីតូស នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ដ៏រួសរាយរាក់ទាក់។ ចាប់ផ្តើមធ្វើដំណើរទៅ ទីក្រុងសាប៉ូរ៉ូ​ បន្តទៅ សួនអូដូរី - Odori Park ជាសួនដែលនៅចំកណ្ដាលទីក្រុងសាប៉ូរ៉ូ​ ក៏ជាកន្លែងគេប្រារព្ធពិធីបុណ្យព្រិលទឹកកក Snow festival មានចម្លាក់ធ្វើពីព្រិលទឹកកក (ពេលខែត្រជាក់) ។ បន្តទៅទស្សនា ប៉មនាឡិកាដែលធ្វើឡើងពីឈើ - Sapporo Clock Tower។ ​ពិសារអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

    • ពេលល្ងាច
  3. 3

    ទីក្រុងសាប៉ូរ៉ូ - ទីក្រុងអូតារុ - ទីក្រុងសាប៉ូរ៉ូ

    ពិសាអាហារពេលព្រឹក​​ ធ្វើដំណើរទៅកាន់ កំពង់ផែទីក្រុងអូតារុ - Historic Canal ទស្សនាកំពង់ផែវ័យចំណាស់អូតារុដែលជាប្រភពដឹកជញ្ចួនទំនិញទៅមកលើកោះ បន្តទៅ វិថី Sakaimachi Street ជាវិថីដើរទិញទំនិញដ៏ពេញនិយម មានហាងលក់កែវ ហាងកាហ្វេ បង្អែម និងផលិតផលក្នុងតំបន់ជាច្រើន។ ជូនទៅ ហាងលក់កាហ្វេ និងប្រអប់ភ្លេងស្អាតៗ - Music Box Museum ដ៏ល្បី រួចជូនទៅទស្សនា កន្លែងផលិតសម្ភារៈអំពីកែវ - Kitaichi Glass មានឧបករណ៍ផលិតពីកែវចម្រុះជាច្រើន និងមានក្បាច់រចនាស្អាតៗ។ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរត្រឡប់ទៅ ទីក្រុងសាប៉ូរ៉ូ ទៅដើរកម្សាន្តនៅវិថី Tanukikoji Street ជាវិថីដើរទិញឥវ៉ាន់ដ៏ល្បីល្បាញ ដែលមានហាងគ្រឿងសម្អាងម៉ាកល្បីៗអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើន។ ពិសារអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងសាប៉ូរ៉ូ - ទីក្រុងប៊ីអេ

    ពិសាអាហារពេលព្រឹក​​ ធ្វើរដំណើរទៅកាន់ ទីក្រុងប៊ីអេ ជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅស្សនានៅ ស៊ីគិសៃណូអូកា - Shikisai no Oka ដែលជាសួនមានវាលព្រិលដ៏ធំល្វឹងល្វើយ ហើយមានឧបករណ៍លេងស្គីលើទឹកកកយ៉ាងសម្បូរបែប និងល្បីនៅ ទីក្រុងប៊ីអេ (ចំណាយផ្ទាល់ខ្លួន)។ បន្តទៅ ស្រះទឹកខៀវ - Blun Pond កម្សាន្ត និងថតរូបលេងជាមួយទេសភាពស្រះទឹកធម្មជាតិពណ៌ខៀវថ្លា។ ជូនទៅទស្សនា Ningle Terrace ជាភូមិផ្ទះឈើតូចៗស្អាតៗក្នុងព្រៃ Furano គ្របដណ្ដប់ដោយព្រិលសនៅរដូវរងារ។ ពិសារអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងហ្វូរ៉ាណូ - រមណីយដ្ឋានស្គីទឹកកក - ទីក្រុងសាប៉ូរ៉ូ

    ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅស្សនា និងលេងកំសាន្ដនៅ រមណីយដ្ឋានស្គីទឹកកក - Furano Ski Resort ដោយឡែកចំពោះឧបករណ៍សម្ភារៈលេងស្គីទឹកកក (ចំណាយផ្ទាល់ខ្លួន)។ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅ ទីក្រុងសាប៉ូរ៉ូ ថតរូបលេងនៅមុខ ​Shiroi Koibito Park ដែលសួនសូកូឡាដ៏ល្បីនៅ ទីក្រុងសាប៉ូរ៉ូ រួមមានអគារបែបអឺរ៉ុបស្រស់ស្អាតជាច្រើន។ ពិសាអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។

    • ពេលព្រឹក
  6. 6

    ទីក្រុងសាប៉ូរ៉ូ - ទីក្រុងភ្នំពេញ

    ពិសាអាហារពេលព្រឹក រួចជូនទៅ​ ផ្សារគ្រឿងសមុទ្រដ៏ល្បី -Nijo Market។​ បន្ទាប់ធ្វើដំណើរទៅថតរូបលេងនៅ អគាររដ្ឋាភិបាលចាស់ (អគារឥដ្ឋក្រហម) ជាអគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ទីក្រុងសាប៉ូរ៉ូ​ (បើសិនមានពេល)។ ជូនទៅពិសាអាហារថ្ងៃត្រង់ រួចចាប់ផ្តើមធ្វើដំណើរទៅព្រលានយន្តហោះសីនឈីតូស ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។

    • ពេលព្រឹក

តំបន់ទេសចរណ៍

ជើងហោះហើរ

ជើងហោះហើរទៅ

ឆ្លងកាត់ជើងហោះហើរ

31 ធ្នូ 2026

00:10

Techo International Airport

5h 10m

Korean Air 690

07:20

Incheon Intl. Airport

ឈប់នៅ Incheon Intl. Airport 2h 45m

10:05

Incheon Intl. Airport

2h 45m

Korean Air 765

12:50

New Chitose Airport

ជើងហោះហើរត្រឡប់

ឆ្លងកាត់ជើងហោះហើរ

04 មករា 2027

14:15

New Chitose Airport

3h 15m

Korean Air KE 766

17:30

Incheon Intl. Airport

ឈប់នៅ Incheon Intl. Airport 1h 20m

18:50

Incheon Intl. Airport

3h 55m

Korean Air KE 689

22:45

Techo International Airport

ព័ត៌មានបន្ថែម