Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1729Premium Package

ប្រទេសជប៉ុន (កោះហុកកៃដូ)

ហុកកៃដូ គឺជាកោះធំទីពីរ និងខាងជើងបំផុតរបស់ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ដោយសារធម្មជាតិដ៏ធំទូលាយ និងទេសភាពភ្នំភ្លើង វប្បធម៌អៃនុដ៏ពិសេស និងអាហារឆ្ងាញ់ពិសារ (អាហារសមុទ្រ ផលិតផលទឹកដោះគោ រ៉ាមេន)។ វាជាគោលដៅដ៏សំខាន់សម្រាប់កីឡារដូវរងា (ជិះស្គីនៅនីសេកូ) និងសកម្មភាពក្រៅផ្ទះនៅរដូវក្តៅ (ឡើងភ្នំ វាលផ្កាឡាវេនឌឺនៅហ្វូរ៉ាណូ) ដោយរដ្ឋធានីសាប៉ូរ៉ូរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យព្រិលដ៏ល្បីល្បាញ ដែលផ្តល់នូវសម្រស់តាមរដូវកាលដ៏ប្លែកពីគេចាប់ពីព្រិលម្សៅរហូតដល់ស្លឹកឈើរដូវស្លឹកឈើជ្រុះ។  

រួមបញ្ចូលទិដ្ឋាការ

$2,298

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

10 តុលា 2026

កៅអីនៅសល់

15

ថ្ងៃទី1

ទីក្រុងភ្នំពេញ - ព្រលានយន្តហោះសីនឈីតូស

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិនៃទីក្រុងតាខ្មៅដើម្បីហោះហើរទៅកាន់ ព្រលានយន្តហោះសីនឈីតូស នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ដ៏រួសរាយរាក់ទាក់នៅទីនោះផងដែរ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image_2026-07-27_16-16-51.png
image_2026-07-27_16-17-13.png
image_2026-07-28_09-34-44.png
ថ្ងៃទី2

ហុកកៃដូ - ទីក្រុងប៊ីអេ

ធ្វើដំណើរទៅ ទីក្រុងប៊ីអេ ជាទីក្រុងដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងភ្នំមានពណ៌បៃតងខ្ចីត្រជាក់ភ្នែកនៅចំកណ្តាលកោះហុកកៃដូ។បន្តទៅ ស្រះទឹកខៀវ - BLUE POND កម្សាន្ត និងថតរូបលេងជាមួយទេសភាពស្រះទឹកធម្មជាតិពណ៌ខៀវថ្លា។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលល្ងាច
image_2026-07-29_15-31-38.png
image_2026-07-27_14-05-19.png
image_2026-07-27_15-56-34.png
ថ្ងៃទី3

ទីក្រុងប៊ីអេ - ទីក្រុងហ្វូរ៉ាណូ - ទីក្រុងសាប៉ូរ៉ូ

ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ ធ្វើដំណើរទៅទស្សនា និងថតរូបលេងកម្សាន្តនៅ សួនផ្កាតូមីតា - Farm Tomita សួនផ្កាឡាវេនឌ័រដ៏ល្បីល្បាញមួយនៅ ទីក្រុងហ្វូរ៉ាណូរួចបន្តជូនទៅទស្សនានៅ សួនផ្កាស៊ីគិសៃណូអូកា - Shikisai no Oka ដែលជាសួនមានវាលផ្កាចម្រុះពណ៌ដ៏ធំល្វឹងល្វើយរីកស្គុះស្គាយនៅ ទីក្រុងប៊ីអេទទួលទានអាហារពេលថ្ងៃ រួច​បន្ដដំណើរទៅ ទីក្រុងសាប៉ូរ៉ូ ទៅទស្សនា សួនអូដូរី- Odori Park ជាសួនដែលនៅចំកណ្ដាលទីក្រុងសាប៉ូរ៉ូ​ មានផ្កាស្រស់ស្អាតតាមរដូវកាល និងបន្តដំណើរទៅថតរូបកម្សាន្តនៅ ប៉មនាឡិកាដែលធ្វើឡើងពីឈើ - Clock Tower។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារក្នុង ទីក្រុងសាប៉ូរ៉ូ

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2026-07-27_16-16-39.png
image_2026-07-28_13-57-06.png
image_2026-07-28_14-03-02.png
ថ្ងៃទី4

ទីក្រុងសាប៉ូរ៉ូ - ទីក្រុងអូតារុ - ទីក្រុងសាប៉ូរ៉ូ

ពិសាអាហារពេលព្រឹក​​ ធ្វើដំណើរទៅកាន់ ទីក្រុងអូតារុ (Otaru Canal) ទស្សនាកំពង់ផែវ័យចំណាស់ជាមួយទេសភាពអូតារុដែលជាប្រភពដឹកជញ្ចួនទំនិញទៅមកលើកោះហុកកៃដូ។ ជូនទៅហាងលក់កាហ្វេ និងប្រអប់ភ្លេងស្អាតៗ (Otaru Music Box Museum) ដ៏ល្បី។​ រួចជូនទៅទស្សនា កន្លែងផលិតសម្ភារអំពីកែវ (Kitaichi Glass) មានឧបករណ៍ផលិតពីកែវចម្រុះជាច្រើន និងមានក្បាច់រចនាស្អាតៗ។ ជូនទៅទស្សនាកម្សាន្តនៅ Mt. Moiwa Ropeway ជិះកន្រ្ដកខ្សែកាបឡើងទៅលើភ្នំ​​ ដើម្បីទស្សនាទេសភាពស្លឹកឈើប្រែពណ៌ដ៍ស្រស់ស្អាតនៃទីក្រុងសាប៉ូរ៉ូ។ និងបន្តទៅ វិថីតាណូគីកូជី (Tanukikoji Street) ជាវិថីដើរទិញទំនិញដ៏ល្បីល្បាញនៅកណ្ដាលទីក្រុងសាប៉ូរ៉ូ មានហាងទំនិញ អាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខ។ ពិសាអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
3.JPG
image_2026-07-28_14-08-52.png
Tanukikoji Street.jpg
ថ្ងៃទី5

ទីក្រុងសាប៉ូរ៉ូ - ផ្សារគ្រឿងសមុទ្រ - ទីក្រុងភ្នំពេញ

ពិសាអាហារពេលព្រឹក រួចជូនទៅផ្សារគ្រឿងសមុទ្រដ៏ល្បី (Nijo Market)។​ បន្ទាប់ធ្វើដំណើរទៅថតរូបលេងនៅ អគាររដ្ឋាភិបាលចាស់ (អគារឥដ្ឋក្រហម) ជាអគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ទីក្រុងសាប៉ូរ៉ូ។ ជូនទៅពិសាអាហារថ្ងៃត្រង់ រួចចាប់ផ្តើមធ្វើដំណើរទៅព្រលានយន្តហោះសីនឈីតូស ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
15.JPG
1.jpg
SaveClip.App_461085570_945870130901975_2978034353286522186_n.jpg

តំបន់ទេសចរណ៍

ផ្សារគ្រឿងសមុទ្រចាកាលជី (Jagalchi Fish Market)

ផ្សារគ្រឿងសមុទ្រចាកាលជី (Jagalchi Fish Market)

ផ្សារត្រីចាកាល់ឈី ជាផ្សារត្រីធំបំផុតនៅកូរ៉េខាងត្បូង ស្ថិតនៅទីក្រុងប៊ុសាន។ ផ្សារនេះល្បីដោយត្រីស្រស់ៗជាច្រើនប្រភេទ និងអាហារសមុទ្រដែលអាចជ្រើសរើសហើយអ្នកលក់នឹងធ្វើភ្លាមៗ។ ជាកន្លែងដ៏ល្បីសម្រាប់អ្នកដែលចូលចិត្តអាហារសមុទ្រនិងចង់សាកល្បងបទពិសោធថ្មី។ Jagalchi Fish Market, Korea’s largest seafood market in Busan, is famous for its fresh fish and lively atmosphere. Visitors can pick live seafood and have it prepared on the spot. A must-visit for seafood lovers!
ហាងកាហ្វេ និងសារមន្ទីរប្រអប់ភ្លេង Otaru Music Box Museum

ហាងកាហ្វេ និងសារមន្ទីរប្រអប់ភ្លេង Otaru Music Box Museum

Otaru Music Box Museum គឺជាកន្លែងទេសចរណ៍ដ៏មានមន្តស្នេហ៍នៅទីក្រុង Otaru ខេត្ត Hokkaido ប្រទេសជប៉ុន ដែលល្បីដោយសារប្រអប់ភ្លេងដ៏ស្រស់ស្អាត និងមានរចនាបថជាច្រើនប្រភេទ។ អ្នកទេសចរអាចទស្សនា និងទិញ ប្រអប់ភ្លេង សម្ភារៈតុបតែង និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងសម្រាកជាមួយកាហ្វេ និងបង្អែមនៅតំបន់ជុំវិញ។ បរិយាកាសបែបបុរាណ និងសម្លេងភ្លេងដ៏ពិរោះ ធ្វើឱ្យទីនេះក្លាយជាកន្លែងដ៏ល្អសម្រាប់ថតរូប និងទិញកាដូជូនមនុស្សជាទីស្រឡាញ់។