PL-1427Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសជប៉ុន (កោះហុកកៃដូ)

5 ថ្ងៃ 4 យប់ 22-26 ធ្នូ 2026 នៅសល់ 20 កៅអី

ហុកកៃដូ គឺជាកោះធំទីពីរ និងខាងជើងបំផុតរបស់ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ដោយសារធម្មជាតិដ៏ធំទូលាយ និងទេសភាពភ្នំភ្លើង វប្បធម៌អៃនុដ៏ពិសេស និងអាហារឆ្ងាញ់ពិសារ (អាហារសមុទ្រ ផលិតផលទឹកដោះគោ រ៉ាមេន)។ វាជាគោលដៅដ៏សំខាន់សម្រាប់កីឡារដូវរងា (ជិះស្គីនៅនីសេកូ) និងសកម្មភាពក្រៅផ្ទះនៅរដូវក្តៅ (ឡើងភ្នំ វាលផ្កាឡាវេនឌឺនៅហ្វូរ៉ាណូ) ដោយរដ្ឋធានីសាប៉ូរ៉ូរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យព្រិលដ៏ល្បីល្បាញ ដែលផ្តល់នូវសម្រស់តាមរដូវកាលដ៏ប្លែកពីគេចាប់ពីព្រិលម្សៅរហូតដល់ស្លឹកឈើរដូវស្លឹកឈើជ្រុះ។  

តម្លៃក្នុងម្នាក់

$2,488

ថ្ងៃចេញដំណើរ
22 ធ្នូ 2026
ថ្ងៃត្រឡប់មកវិញ
26 ធ្នូ 2026
រយៈពេល
5 ថ្ងៃ 4 យប់
កៅអីនៅសល់
20

កម្មវិធីធ្វើដំណើរ

5 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - ព្រលានយន្តហោះសីនឈីតូស

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិនៃទីក្រុងតាខ្មៅដើម្បីហោះហើរទៅកាន់ ព្រលានយន្តហោះសីនឈីតូស នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសចរណ៍ដ៏រួសរាយរាក់ទាក់នៅទីនោះផងដែរ។

    • អាហារលើយន្តហោះ
  2. 2

    ព្រលានយន្តហោះសីនឈីតូស - ទីក្រុងណូបូរិបីតសូ

    ធ្វើដំណើរទៅ ទីក្រុងណូបូរិបីតសូ​ ដើម្បីទស្សនា សួនសត្វខ្លាឃ្មុំ​(Noboribestu Bear Park)​ ដែលលោកអ្នកអាចមើល និងស្វែងយល់អំពីអាកប្បកិរិយារបស់ពួកវា។​ ជូន​ទៅទស្សនា ​ Noboribestu Hell Valley ជាកន្លែងបានកើតឡើងពីបន្ទុះភ្នំភ្លើងតាំងពីយូរលង់មកហើយ។​​បន្ទាប់មកធ្វើដំណើរទៅសណ្ឋាគារ រួចទទួលទានអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសា។​

    • ពេលល្ងាច
  3. 3

    ទីក្រុងណូបូរិបីតសូ - ទីក្រុងសាប៉ូរ៉ូ

    ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ ធ្វើដំណើរទៅថតរួបកម្សាន្តនៅ White Lover Park  ជាកន្លែងដែលលោកអ្នកអាចទស្សនាពីរបៀបធ្វើនំសូកូឡា និងអាចទាញយកបទពិសោធន៍ដោយខ្លួនឯង​។ បន្តទៅទស្សនា ប៉មនាឡិកាដែលធ្វើឡើងពីឈើ (Sapporo Clock Tower)។ បន្តទៅ សួនអូដូរី (Odori Park) ជាសួនដែលនៅចំកណ្ដាលទីក្រុងសាប៉ូរ៉ូ​ ក៏ជាកន្លែងគេប្រារព្ធពិធីបុណ្យព្រិលទឹកកក Snow festival មានចម្លាក់ធ្វើពីព្រិលទឹកកក (ពេលខែត្រជាក់) ។ ទទួលទានអាហារពេលថ្ងៃ រួច​បន្ដដំណើរទៅ វិមានទីសក្ការៈបូជានៃHokkaido (Hokkaido Shrine) ជាវិមានដែលមានបរិយាកាសស្ងប់ស្ងាត់ ព្រៃឈើស្រស់ស្អាត ដែលលោកអ្នកទទួលបានបទពិសោធ៍ថ្មីនៃប្រពៃណីសាសនារបស់ប្រជាជនហុកកៃដូចផងដែរ។ ជូនទៅទស្សនាកម្សាន្តនៅ Mt. Moiwa Ropeway ដែលលោកអ្នកអាចជិះ កន្រ្ដកខ្សែកាបឡើងទៅលើភ្នំ​​ ដើម្បីទស្សនាទេសភាពដ៍ស្រស់ស្អាតនៃទី ក្រុងសាប៉ូរ៉ូដែលគ្រប់ដណ្ដប់ដោយព្រិលយ៉ាងសរក្បុរពីខាងលើភ្នំ។ ​ ពិសារអាហារពេលល្ងាចដែលជ រួចជូនទៅសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងសាប៉ូរ៉ូ - ទីក្រុងអូតារុ

    ពិសាអាហារពេលព្រឹក​​ ធ្វើរដំណើរទៅកាន់ ទីក្រុងអូតារុ (Otaru Canal) ទស្សនាកំពង់ផែវ័យចំណាស់អូតារុដែលជាប្រភពដឹកជញ្ចួនទំនិញទៅមកលើកោះហុកកៃដូ។ ជូនទៅទស្សនាកន្លែងផលិតសម្ភារះអំពីកែវ (Kitaichi Glass) មានឧបករណ៍ផលិតពីកែវចម្រុះជាច្រើននិងមានក្បាច់រចនាស្អាតៗ រួចជូនទៅ ហាងលក់កាហ្វេ និងប្រអប់ភ្លេងស្អាតៗ (Otaru Music Box Museum) ដ៏ល្បី។ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់ រួចធ្វើដំណើរទៅស្សនានិងលេងកំសាន្ដនៅ រមណីយដ្ឋានស្គីទឹកកក (Sapporo Kokusai Skiing Resort​​)​ ដោយឡែកចំពោះឧបករណ៍សម្ភារៈលេងស្គីទឹកកក (ចំណាយផ្ទាល់ខ្លួន)។ ពិសារអាហារពេលល្ងាចរួច ជូនសម្រាកនៅសណ្ឋាគារ ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងសាប៉ូរ៉ូ - ភ្នំពេញ

    ពិសាអាហារពេលព្រឹក រួចជូនទៅ​ ផ្សារគ្រឿងសមុទ្រដ៏ល្បី (Sapporo Morning Market)។​ បន្ទាប់ធ្វើដំណើរទៅព្រលានយន្តហោះសីនឈីតូស ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពីក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។

    • អាហារលើយន្តហោះ

តំបន់ទេសចរណ៍

ជើងហោះហើរ

ជើងហោះហើរទៅ

ឆ្លងកាត់ជើងហោះហើរ

22 ធ្នូ 2026

00:10

Techo International Airport

7h 10m

Korean Air 690

07:20

Incheon Intl. Airport

ឈប់នៅ Incheon Intl. Airport 2h 45m

10:05

Incheon Intl. Airport

2h 45m

Korean Air 765

12:50

New Chitose Airport

ជើងហោះហើរត្រឡប់

ឆ្លងកាត់ជើងហោះហើរ

26 ធ្នូ 2026

14:00

New Chitose Airport

3h 15m

Korean Air KE 766

17:15

Incheon Intl. Airport

ឈប់នៅ Incheon Intl. Airport 1h 35m

18:50

Incheon Intl. Airport

3h 55m

Korean Air KE 689

22:45

Techo International Airport

ព័ត៌មានបន្ថែម