PL-1873Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសឥណ្ឌូនេស៊ី (កោះឋានសួគ៍បាលី)

5 ថ្ងៃ 4 យប់ 14-18 មេសា 2027 នៅសល់ 19 កៅអី

កោះបាលី គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប។ កោះនេះមានឆ្នេរសមុទ្រស្រស់ស្អាត ភ្នំភ្លើង វាលស្រែថ្នាក់ជាន់ៗ និងព្រៃឈើបៃតងខៀវ។ បាលីក៏ល្បីដោយប្រាសាទបុរាណ វប្បធម៌ហិណ្ឌូ ពិធីបុណ្យប្រពៃណី និងការរាំបែបបាលីដ៏ទាក់ទាញ។ ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ អាហារឆ្ងាញ់ និងមនុស្សក្នុងស្រុកដែលរួសរាយ បាលីគឺជាកន្លែងល្អសម្រាប់ការសម្រាកលំហែ ការធ្វើដំណើរកម្សាន្ត និងការស្វែងរកបទពិសោធន៍ថ្មីៗ។

តម្លៃក្នុងម្នាក់

$888

ថ្ងៃចេញដំណើរ
14 មេសា 2027
ថ្ងៃត្រឡប់មកវិញ
18 មេសា 2027
រយៈពេល
5 ថ្ងៃ 4 យប់
កៅអីនៅសល់
19
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

5 ថ្ងៃ
  1. 1

    ក្រុងតាខ្មៅ-កោះបាលី (ប្រទេសឥណ្ឌូនេស៊ី)

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោដើម្បីធ្វើដំណើរទៅកាន់កោះឋានសួគ៏បាលីប្រទេសឥណ្ឌូនេស៊ី ដោយបន្ដជើងហោះហើរនៅប្រទេស​សឹង្ហបុរី។​ ពេលទៅដល់នឹងមានការទទួលស្វាគមន៍រាក់ទាក់ពីមគ្គុទេ្ទសក៍​ ជូនទៅពិសាអាហារពេលល្ងាច​ រួចជូនទៅសម្រាកនៅសណ្ឋាគារ។

    • ពេលល្ងាច
  2. 2

    ភូមិគីនតាម៉ានី - ល្អាងទឹកអម្រឹត - វាលស្រែថ្នាក់ៗ

    ពិសាអាហារពេលព្រឹករួចជូនទៅទស្សនា ភូមិបាទូប៊ូឡាន - Batu Bulan Village ជាភូមិវប្បធម៍ដ៏ល្បីមួយប្រចាំនៅលើកោះបាលី បន្តជូនទៅទស្សនា ភូមិគីនតាម៉ានី - Kintamani Village លោកអ្នកអាចរីករាយទស្សនាទេសភាពស្រស់ត្រកាលលើកំពូលភ្នំដែលជាអតីតបន្ទុះភ្នំភ្លើងបាទូ និងជូនទស្សនា ល្អាងទឹកអម្រឹត និងជូនទស្សនា វាលស្រែថ្នាក់ៗ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រងហើយលោកអ្នកក៏អាចរីករាយនឹងការជិះទោងបាលី និងល្បែងកម្សាន្តជាច្រើនប្រភេទផ្សេងទៀតនៅទីនោះ (ចំណាយប្រាក់ផ្ទាល់ខ្លួន) បន្ទាប់មកជូនពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    កោះបាលី - កោះណូសាផេនីដា

    ពិសាអាហារពេលព្រឹករួចជូនទៅកំពង់ផែដើម្បីធ្វើដំណើរតាមកប៉ាល់ឆ្ពោះទៅកាន់ កោះឋានសួគ៍ កោះណូសាផេនីដា - Nusa Penida Island ជាកោះដែលសម្បូរទៅដោយឆ្នេរសមុទ្រស្អាតៗល្បីៗជាច្រើនបែបធម្មជាតិដែលលោកអ្នកអាចរីករាយទស្សនា និងផ្ដិតយករូបភាពស្អាតៗជាមួយនឹងទិដ្ឋភាពឆ្នេរខ្សាច់ជាច្រើនដូចជា ឆ្នេរគែលលីងឃីង (Kelingking Beach) ,  ឆ្នេរអែនជេល (Angel Billabong) និង ឆ្នេរប្រូកខិន (Broken Beach)។ បន្ទាប់មករៀបចំធ្វើដំណើរតាមកប៉ាល់ត្រលប់មកកាន់កោះបាលីវិញ ពេលទៅដល់ជូនពិសាពេលល្ងាចនិងជូនសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ប្រាសាទអ៊ូលុនដានូ - ប្រាសាទតាណាឡត

    ពិសាអាហារពេលព្រឹករួច ជូនទៅទស្សនា ប្រាសាទអ៊ូលុនដានូ - Ulun Danu Temple ជាប្រាសាទដែលមានទេសភាពស្រស់ស្អាតមានទីតាំងស្ថិតនៅមាត់បឹងប្រាតាន់​ បន្តជូនទស្សនានិងថតរូបលេងកម្សាន្តនៅ ក្លោងទ្វារឋានសួគ៏បាលី - Handara Gate ជាក្លោងទ្វារដ៏ល្បីមួយប្រចាំកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។ ពិសាអាហារថ្ងៃត្រង់ រួចបន្តជូនទស្សនា ប្រាសាទតាណាឡត - Tanah Lot Temple ជាប្រាសាទដែលព័ទ្ធជុំវិញដោយឆ្នេរសមុទ្រ បន្ទាប់មកជូនពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    កោះបាលី​ - ក្រុងតាខ្មៅ

    អាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះបាលីដើម្បីត្រៀមធ្វើការហោះហើរត្រឡប់មកកាន់ព្រលានតេជោវិញប្រកបដោយភាពសប្បាយរីករាយជាមួយក្រុមហ៊ុន​​​ទេសចរណ៍ស្កាយឃីង។

    • អាហារលើយន្តហោះ

តំបន់ទេសចរណ៍

ព័ត៌មានបន្ថែម