Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1184

ប្រទេសឥណ្ឌូនេស៊ី (កោះឋានសួគ៍បាលី)

កោះបាលី គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប។ កោះនេះមានឆ្នេរសមុទ្រស្រស់ស្អាត ភ្នំភ្លើង វាលស្រែថ្នាក់ជាន់ៗ និងព្រៃឈើបៃតងខៀវ។ បាលីក៏ល្បីដោយប្រាសាទបុរាណ វប្បធម៌ហិណ្ឌូ ពិធីបុណ្យប្រពៃណី និងការរាំបែបបាលីដ៏ទាក់ទាញ។ ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ អាហារឆ្ងាញ់ និងមនុស្សក្នុងស្រុកដែលរួសរាយ បាលីគឺជាកន្លែងល្អសម្រាប់ការសម្រាកលំហែ ការធ្វើដំណើរកម្សាន្ត និងការស្វែងរកបទពិសោធន៍ថ្មីៗ។

រួមបញ្ចូលទិដ្ឋាការ

$988

រយៈពេល

5ថ្ងៃ | 4យប់

ថ្ងៃចេញដំណើរ

13 Apr 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ថ្ងៃទី 1 ៖ ក្រុងតាខ្មៅ-កោះបាលី (ប្រទេសឥណ្ឌូនេស៊ី)

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោដើម្បីធ្វើដំណើរទៅកាន់កោះឋានសួគ៏បាលីប្រទេសឥណ្ឌូនេស៊ី ដោយបន្ដជើងហោះហើរនៅប្រទេស​សឹង្ហបុរី។​ ពេលទៅដល់នឹងមានការទទួលស្វាគមន៍រាក់ទាក់ពីមគ្គុទេ្ទសក៍​ ជូនទៅពិសាអាហារពេលល្ងាច​ រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
the-inside-of-techo-international-airport.jpg
432771533
shutterstock_2324082951
ថ្ងៃទី2

ថ្ងៃទី 2 ៖ ភូមិគីនតាម៉ានី - ល្អាងទឹកអម្រឹត - វាលស្រែថ្នាក់ៗ

ពិសាអាហារពេលព្រឹករួចជូនទៅទស្សនា ភូមិបាទូប៊ូឡាន - Batu Bulan Village ជាភូមិវប្បធម៍ដ៏ល្បីមួយប្រចាំនៅលើកោះបាលី បន្តជូនទៅទស្សនា ភូមិគីនតាម៉ានី - Kintamani Village លោកអ្នកអាចរីករាយទស្សនាទេសភាពស្រស់ត្រកាលលើកំពូលភ្នំដែលជាអតីតបន្ទុះភ្នំភ្លើងបាទូ និងជូនទស្សនា ល្អាងទឹកអម្រឹតតាំប៉ាកស៊ីរីង - Tampak Siring Temple រួចជូនទស្សនា វាលស្រែថ្នាក់ៗ ជាមួយនឹងទេសភាពដ៏ស្រស់បំព្រងហើយលោកអ្នកក៏អាចរីករាយនឹងការជិះទោងបាលី និងល្បែងកម្សាន្តជាច្រើនប្រភេទផ្សេងទៀត (ចំណាយប្រាក់ផ្ទាល់ខ្លួន) ជូនពិសាអាហារពេលល្ងាចរួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2026-01-12_10-41-23
49
Tampak-Siring-Tirta-Empul
ថ្ងៃទី3

ថ្ងៃទី 3 ៖ កោះបាលី - កោះណូសាផេនីដា

ពិសាអាហារពេលព្រឹករួចជូនទៅកំពង់ផែដើម្បីធ្វើដំណើរតាមកប៉ាល់ឆ្ពោះទៅកាន់ កោះឋានសួគ៍ កោះណូសាផេនីដា - Nusa Penida Island ជាកោះដែលសម្បូរទៅដោយឆ្នេរសមុទ្រស្អាតៗល្បីៗជាច្រើនបែបធម្មជាតិដែលលោកអ្នកអាចរីករាយទស្សនា និងផ្ដិតយករូបភាពស្អាតៗជាមួយនឹងទិដ្ឋភាពឆ្នេរខ្សាច់ជាច្រើនដូចជា ឆ្នេរគែលលីងឃីង (Kelingking Beach) ,  ឆ្នេរអែនជេល (Angel Billabong) និង ឆ្នេរប្រូកខិន (Broken Beach)។ បន្ទាប់មករៀបចំធ្វើដំណើរតាមកប៉ាល់ត្រលប់មកកាន់កោះបាលីវិញ ពេលទៅដល់ជូនពិសាពេលល្ងាចនិងជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2026-01-12_11-48-51
image_2026-01-12_11-39-27 (2)
broken-beach-nusa-penida-1
ថ្ងៃទី4

ទី 4 ៖ ប្រាសាទអ៊ូលុនដានូ - ប្រាសាទតាណាឡត

ពិសាអាហារពេលព្រឹករួច ជូនទៅទស្សនា ប្រាសាទអ៊ូលុនដានូ - Ulun Danu Temple ជាប្រាសាទដែលមានទេសភាពស្រស់ស្អាតមានទីតាំងស្ថិតនៅមាត់បឹងប្រាតាន់​ បន្តជូនទស្សនានិងថតរូបលេងកម្សាន្តនៅ ក្លោងទ្វារឋានសួគ៏បាលី - Handara Gate ជាក្លោងទ្វារដ៏ល្បីមួយប្រចាំកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។ ពិសាអាហារថ្ងៃត្រង់ រួចបន្តជូនទស្សនា ប្រាសាទតាណាឡត - Tanah Lot Temple ជាប្រាសាទដែលព័ទ្ធជុំវិញដោយឆ្នេរសមុទ្រ បន្ទាប់មកជូនពិសាអាហារពេលល្ងាច រួចជូនសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2026-01-12_11-23-09
image_2026-01-12_11-26-12
jcr_content
ថ្ងៃទី5

ថ្ងៃទី 5 ៖ កោះបាលី-ក្រុងតាខ្មៅ

អាហារពេលព្រឹករួចធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះបាលីដើម្បីត្រៀមធ្វើការហោះហើរត្រឡប់មកកាន់ព្រលានតេជោវិញប្រកបដោយភាពសប្បាយរីករាយជាមួយក្រុមហ៊ុន​​​ទេសចរណ៍ស្កាយឃីង។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
the-inside-of-techo-international-airport.jpg
8309f9d7ab13681462dbb166e44c363888d7193c-1600x1066
dreamliner-Passengers-are-eating-an-on-board-meal