ចក្រភពអង់គ្លេស (អង់គ្លេស + ស្កុតឡែន)
ស្វែងយល់ពីភាពស្រស់ស្អាតនៃចក្រភពអង់គ្លេស តាមរយៈដំណើរទស្សនកិច្ចទៅកាន់ អង់គ្លេស និងស្កុតឡែន ដែលពោរពេញដោយប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្មដ៏អស្ចារ្យ និងទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ ពីភាពអ៊ូអរនៃទីក្រុងឡុងដ៍ រហូតដល់ប្រាសាទបុរាណ និងជួរភ្នំដ៏អស្ចារ្យនៃស្កុតឡែន—ជាដំណើរដ៏គួរឱ្យចងចាំសម្រាប់អ្នកស្រឡាញ់ការធ្វើដំណើរ។
តម្លៃក្នុងម្នាក់
$3,950
- ថ្ងៃចេញដំណើរ
- 26 ធ្នូ 2026
- ថ្ងៃត្រឡប់មកវិញ
- 02 មករា 2027
- រយៈពេល
- 8 ថ្ងៃ 7 យប់
- កៅអីនៅសល់
- 10
កម្មវិធីធ្វើដំណើរ
8 ថ្ងៃ- 1
ក្រុងតាខ្មៅ(កម្ពុជា) - ទីក្រុងអេឌីនបឺក (ស្កុតឡែន)
ជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងអេឌីនបឺក នៃ ប្រទេសស្កុតឡែន។
- អាហារលើយន្តហោះ
- 2
ទីក្រុងអេឌីនបឺក (ស្កុតឡែន)
សម្រាក និងពិសាអាហារនៅលើយន្តហោះរហូតមកដល់ ទីក្រុងអេឌីនប៊ិក។ ធ្វើដំណើរទៅទស្សនា ព្រះវិហារកាតូលិកសេនចែល (St. Giles Cathedral) ដ៏ល្បីឈ្មោះតាំងពីសតវត្សទី១២។ ទទួលទាន អាហារថ្ងៃត្រង់រួច ជូនឡើងទៅលើ ភ្នំខាលតុន (Carlton Hill) ដើម្បីគយគន់ទេសភាពទីក្រុងទាំងមូល និងចូលទស្សនា ប្រាសាទអេឌីនប៊ិក (Edinburgh Castle) ដែលជាផ្នែកមួយនៃតំបន់បេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
- ថ្ងៃត្រង់
- ពេលល្ងាច
- 3
ទីក្រុងអេឌីនបឺក - បឹងវីនដឺមែរ - ទីក្រុងមេនឆេសស្ទឺ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ បឹងវីដីមែរ។ ពិសាអាហារថ្ងៃត្រង់រួច ជូនទៅជិះកប៉ាល់លេងកម្សាន្ត (Windermere Lake cruise) និងគយគន់ទេសភាពដ៏ស្រស់ស្អាតពីលើផ្ទៃ ទឹកនៅក្នុងបឹងដ៏ធំល្វឹងល្វើយ។ បន្តដំណើរទៅកាន់ទីក្រុងមេនឆេសស្ទីថតរូបលេងកម្សាន្តនៅ សាលាក្រុងមេនឆេសស្ទឺ ព្រះវិហារកាតូលិក (Manchester Cathedral and City hall) និង ពហុកីឡដ្ឋាន របស់ក្រុមបាល់ទាត់មេនឆេសស្ទីយូណាយធីត (ថតរូបខាងក្រៅ) (Old Trafford stadium)។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 4
ទីក្រុងមេនឆេសស្ទឺ - ទីក្រុងអកស៍ហ្វដ (អង់គ្លេស)
ពិសារអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងអកស៍ហ្វដ។ ពិសាអាហារថ្ងៃត្រង់បន្ទាប់មកជូនទៅ ទស្សនាសកលវិទ្យាល័យអកស៍ហ្វដ (Oxford University) (ថតរូបនៅខាងក្រៅ) ជាសកលវិទ្យាល័យដែលមានភាពល្បីល្បាញលំដាប់ពិភពលោក និងមានអាយុកាលដ៏ចំណាស់ដំណើរ ការតាំងពីឆ្នាំ1096។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 5
ទីក្រុងអកស៍ហ្វដ - ស្តូនហេនឆ៍ - ទីក្រុងឡុងដ៍
ពិសារអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ អេមស៍បឺរី ដើម្បីជូនទៅទស្សនា និងថតរូប អនុស្សាវរីយ៍នៅកន្លែង វិមានបុរេប្រវត្តិថ្មអាថ៌កំបាំងស្ពានហេនស៍ (Stonehenge) ដ៏ល្បីល្បាញនៅក្នុង ទឹកដីចក្រភពអង់គ្លេសដែលបានបន្សល់ទុកមកតាំងពី៣០០០ឆ្នាំមុនគ្រឹស្តសករាជ និងត្រូវបានគេ បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង់គ្លេស។ ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរទៅ កាន់ទីក្រុងឡុងដ៍។ មកដល់ទីក្រុងឡុងដ៏ពិសាអាហារពេលល្ងាច និងសម្រាក។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 6
ទីក្រុងឡុងដ៍
ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ ជូនជិះកប៉ាល់គយគន់ទេសភាពទីក្រុងឡុងដ៍ (London city Cruise) តាមដងទន្លេដែលអាចមើលឃើញប្លង់ទស្សនីយភាពដ៏ស្រស់ត្រកាលនៃអគារប្រវត្តិសាស្ត្រ ទាំងឡាយរបស់ចក្រភពអង់គ្លេស។ ពិសាអាហារថ្ងៃត្រង់រួច ជូនជិះកន្ត្រកឡុនដុនអាយ(London eye) បន្ទាប់មកទៅទស្សនា និងថតរូបកម្សាន្តជាមួយ ប៉មនាឡិកាប៊ីកបេន (Big Ben) ស្ពានឡុនដុន (Tower bridge) វិមានរដ្ឋសភា ព្រះបរមរាជវាំងបាក់ឃីងហាំ (Buckingham Palace) និងដើម្បីគយគន់ទេសភាពនៅក្នុងទីក្រុងឡុងដ៍ទាំងមូល។ ពិសាអាហារពេលល្ងាចនិងសម្រាក។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 7
ទីក្រុងឡុងដ៍ (អង់គ្លេស) - ទីក្រុងភ្នំពេញ (កម្ពុជា)
ពិសារអាហារពេលព្រឹកនៅសណ្ឋាគាររួច រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។
- អាហារលើយន្តហោះ
- 8
មកដល់ក្រុងតាខ្មៅ
បន្តធ្វើដំណើរមកដល់ក្រុងតាខ្មៅវិញ ប្រកបដោយសុវត្ថិភាពអមជាមួយ និងភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្តាយយើង។
