Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1126

ចក្រភពអង់គ្លេស🇬🇧 អង់គ្លេស + ស្កុតឡែន (ចូលឆ្នាំខ្មែរ)

  • ស្កុតឡែន Scotland 🏴󠁧󠁢󠁳󠁣󠁴󠁿 គឺជាប្រទេសមួយដែលជាផ្នែកមួយនៃចក្រភពអង់គ្លេស។ វាមានផ្ទៃដីជិតមួយភាគបីនៃផ្ទៃដីចក្រភពអង់គ្លេស ដែលមានផ្នែកខាងជើងនៃកោះ Great Britain និងកោះជិតខាងជាង ៧៩០ ដែលភាគច្រើនស្ថិតនៅក្នុងប្រជុំកោះ Hebrides និងកោះ Northern

  • ប្រទេសអង់គ្លេស England 🏴󠁧󠁢󠁥󠁮󠁧󠁿 គឺជាប្រទេសមួយដែលជាផ្នែកមួយនៃចក្រភពអង់គ្លេស។ វាមានទីតាំងនៅលើកោះ Great Britain ដែលវាគ្របដណ្តប់ប្រហែល 62% និងកោះតូចៗជាង 100 ជាប់គ្នា។
    ប្រទេសអង់គ្លេសគឺជាប្រភពដើមនៃភាសាអង់គ្លេស ប្រព័ន្ធច្បាប់អង់គ្លេស (ដែលបម្រើជាមូលដ្ឋានសម្រាប់ប្រព័ន្ធច្បាប់ទូទៅនៃប្រទេសជាច្រើនទៀត) បាល់ទាត់សមាគម និងសាខាអង់គ្លីកង់នៃគ្រិស្តសាសនា។ ប្រព័ន្ធរដ្ឋាភិបាលសភារបស់ខ្លួនត្រូវបានអនុម័តយ៉ាងទូលំទូលាយដោយប្រទេសដទៃទៀត។

រួមបញ្ចូលទិដ្ឋាការ

$3,750

រយៈពេល

8ថ្ងៃ | 7យប់

ថ្ងៃចេញដំណើរ

14 Apr 2026

កៅអីនៅសល់

10

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ថ្ងៃទី 1៖ ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងក្លាសហ្គូ (ស្កុតឡែន)

ជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងក្លាសហ្គូនៃប្រទេសស្កុតឡែន។ (ទទួលទានអាហារ និងសម្រាកនៅលើយន្តហោះ)

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
d16d0048-f8e6-4bcd-9d9f-9a37b1e3e497_2000x1000
premium-economy-12
KTI-Interior-Departure-03-scaled
ថ្ងៃទី2

ថ្ងៃទី 2៖ ទីក្រុងក្លាសហ្គូ - ទីក្រុងអេឌីនប៊ឺក (ស្កុតឡែន)

សម្រាកនិងពិសាអាហារនៅលើយន្តហោះរហូតទៅដល់ ទីក្រុងក្លាសហ្គូ រួចបន្តដំណើរទៅកាន់ ទីក្រុងអេឌីនប៊ឺក Edinburgh
ធ្វើដំណើរទៅទស្សនា ព្រះវិហារកាតូលិកសេនចែល (St. Giles Cathedral) ដ៏ល្បីឈ្មោះតាំងពីសតវត្សទី១២។ ជូនឡើងទៅលើ ភ្នំខាលតុន (Carlton Hill) ដើម្បីគយគន់ទេសភាពទីក្រុងទាំងមូល
ចូលទស្សនា ប្រាសាទអេឌីនប៊ឺក (Edinburgh Castle) ដែលជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ជូនទៅពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
Carlton hill 1
St.Gile Cathdral
Edinburgh_Castle,_Scotland_(39616917421)
ថ្ងៃទី3

ថ្ងៃទី 3៖ ទីក្រុងអេឌីនប៊ឺក - បឹងវីនដឺមែរ - ទីក្រុងមេនឆេសស្ទឺ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ បឹងវីដឺមែរ។ ពិសាអាហារថ្ងៃត្រង់រួច ជូនទៅជិះកប៉ាល់លេងកម្សាន្ត (Windermere Lake cruise)  និងគយគន់ទេសភាពដ៏ស្រស់ស្អាត
ពីលើផ្ទៃទឹកនៅក្នុងបឹងដ៏ធំល្វឹងល្វើយ។ បន្តដំណើរទៅកាន់ទីក្រុងមេនឆេសស្ទឺថតរូបលេងកម្សាន្តនៅ សាលា​ក្រុងមេនឆេសស្ទឺ ព្រះវិហារកាតូលិក (Manchester Cathedral and City hall) និង
ពហុកីឡដ្ឋានរបស់ក្រុមបាល់ទាត់មេនឆេសស្ទឺយូណាយធីត (ថតរូបខាងក្រៅ) (Old Trafford stadium)។ ជូនទៅពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។                           

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Untitled-design_2025-11-10-142259_awvi_6dde5784aad6bffea7989dcd0456b4a4
Manchester_Town_Hall_from_Lloyd_St
Old-Traffordshutterstock_693903967
ថ្ងៃទី4

ថ្ងៃទី 4៖ ទីក្រុងមេនឆេសស្ទឺ - ទីក្រុងអកស៍ហ្វដ (អង់គ្លេស)

ពិសារអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងអកស៍ហ្វដ។ ពិសាអាហារថ្ងៃត្រង់បន្ទាប់មកជូនទៅ ទស្សនាសកលវិទ្យាល័យអកស៍ហ្វដ (Oxford University) (ថតរូបនៅខាងក្រៅ)
ដែលជាសកលវិទ្យាល័យដែលមានភាពល្បីល្បាញលំដាប់ពិភពលោកនិងមានអាយុកាលដ៏ចំណាស់ដំណើរការតាំងពីឆ្នាំ1096។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
images
image_2026-02-02_13-58-20
Magdalen_College,_Oxford_(7958644740)
ថ្ងៃទី5

ថ្ងៃទី 5៖ ទីក្រុងអកស៍ហ្វដ - ស្តូនហេនឆ៍ - ទីក្រុងឡុងដ៍

ពិសារអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ អេមស៍បឺរី ដើម្បីជូនទៅទស្សនា និងថតរូបអនុស្សាវរីយ៍នៅកន្លែង វិមានបុរេប្រវត្តិថ្មអាថ៍កំបាំងស្តូនហេនឆ៍ (Stonehenge) ដ៏ល្បីល្បាញ
នៅក្នុងទឹកដីចក្រភពអង់គ្លេសដែលបានបន្សល់ទុកមកតាំងពី៣០០០ឆ្នាំមុនគ្រិស្តសករាជ​និងត្រូវបានគេបញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង់គ្លេស។ ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរ
ទៅកាន់ទីក្រុងឡុងដ៍។ មកដល់ទីក្រុងឡុងដ៍ពិសាអាហារពេលល្ងាចនិងសម្រាក។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
IMG_3943
IMG_3776
9
ថ្ងៃទី6

ថ្ងៃទី 6៖ ទីក្រុងឡុងដ៍ London

ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ ជូនជិះកប៉ាល់គយគន់ទេសភាពទីក្រុងឡុងដ៍ (London city Cruise) តាមដងទន្លេដែលអាចមើលឃើញប្លង់ទស្សនីយភាពដ៏ស្រស់ត្រកាលនៃអគារប្រវត្តិសាស្រ្ត
ទាំងឡាយរបស់ចក្រភពអង់គ្លេស។ ពិសាអាហារថ្ងៃត្រង់រួច ជូនជិះកន្រ្តកឡុនដុនអាយ(London eye) បន្ទាប់មកជូនទស្សនា ប៉មឡុនដុន​ (Tower of London) ដែលជាសម្បត្តិបេតិកភណ្ឌយូណេស្កូ
របស់ពិភពលោកបន្ទាប់មកទៅទស្សនានិងថតរូបកម្សាន្តជាមួយ ប៉មនាឡិកាប៊ីកបេន (Big Ben) ស្ពានឡុនដុន (Tower bridge) , វិមានរដ្ឋសភា , ព្រះបរមរាជវាំងបាក់ឃីងហាំ (Buckingham Palace)
និង ដើម្បីគយគន់ទេសភាពនៅក្នុងទីក្រុងឡុងដ៍ទាំងមូល។ពិសាអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Artboard 2
Artboard 4
shutterstockRF_669935707
ថ្ងៃទី7

ថ្ងៃទី 7៖ ទីក្រុងឡុងដ៍ (អង់គ្លេស) - ទីក្រុងភ្នំពេញ (កម្ពុជា)

ពិសារអាហារពេលព្រឹកនៅសណ្ឋាគាររួច រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរវិល ត្រឡប់ទៅកាន់ទីក្រុងភ្នំពេញវិញ។
(ទទួលទានអាហារ និងសម្រាកនៅលើយន្តហោះ)

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image
dreamliner-Passengers-are-eating-an-on-board-meal
432771533
ថ្ងៃទី8

ថ្ងៃទី 8៖ មកដល់ទីក្រុងភ្នំពេញ

បន្តធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញ ប្រកបដោយសុវត្ថិភាពអមជាមួយនឹងភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
image_2025-08-22_14-20-25
image_2025-08-22_14-23-58
premium-economy-12