សហភាពអឺរ៉ុបខាងជើង (ណ័រវ៉េ + ហ្វាំងឡង់)
តម្លៃក្នុងម្នាក់
$5,588
- ថ្ងៃចេញដំណើរ
- 28 វិច្ឆិកា 2026
- ថ្ងៃត្រឡប់មកវិញ
- 05 ធ្នូ 2026
- រយៈពេល
- 8 ថ្ងៃ 7 យប់
- កៅអីនៅសល់
- 15
កម្មវិធីធ្វើដំណើរ
8 ថ្ងៃ- 1
ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងអូស្លូ (ណ័រវ៉េ)
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប៉ូលខាងជើងគឺ ទីក្រុងអូស្លូ នៃប្រទេសណ័រវ៉េ ។
- អាហារលើយន្តហោះ
- 2
ទីក្រុងអូស្លូ (ណ័រវ៉េ)
សម្រាកនិងពិសាអាហារនៅលើយន្តហោះរហូតមកដល់ទីក្រុងអូស្លូ។ ជូនទៅទស្សនា ឧទ្យានវីហ្គែលលែន ដែលជាឧទ្យានរូបចម្លាក់ដ៏ធំជាងគេលើពិភពលោកដែលមានរូបចម្លាក់រហូតដល់ជាង ២០០រូប ធ្វើអំពីថ្មក្រានីត សំរឹទ្ធ និងដែក។ ពិសាអាហារថ្ងៃត្រង់រួចជូនទៅ វិថីខាលយ៉ូហាន ដ៏ពេញនិយមក្នុងការដើរទិញទំនិញដោយសេរី។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
- ថ្ងៃត្រង់
- ពេលល្ងាច
- 3
ទីក្រុងអូស្លូ - ទីក្រុងឃឺកខេនណែស (ណ័រវ៉េ)
ពិសាអាហារពេលព្រឹកខ្ចប់ រួចធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដើម្បីហោះហើរទៅកាន់ ទីក្រុងឃឺខេនណែស ដែលស្ថិតនៅព្រំប្រទល់រវាង ប្រទេសណ័រវ៉េ និង ប្រទេសហ្វាំងឡង់។ រីករាយជាមួយនឹងការទទួលបានបទពិសោធន៍ថ្មីពិតៗ ទៅកាន់តំបន់នេសាទក្ដាមយក្ស រីករាយជាមួយនឹងការទទួលបានបទពិសោធន៍ស្ទូចក្ដាមយក្សដោយផ្ទាល់ដៃ និងពិសាអាហារថ្ងៃត្រង់ ជាមួយក្ដាមយក្សស្រស់ៗ បន្តជូនដើរផ្សារទិញទំនិញនៅក្នុងទីក្រុង ។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 4
ទីក្រុងឃឺកខេនណែស (ណ័រវ៉េ) - ភូមិវិស្សមកាលសារីសអែលកា (ហ្វាំងឡង់)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភូមិវិស្សមកាល សារីសអែលកា ដោយ សម្រាកពិសាអាហារថ្ងៃត្រង់នៅទីក្រុងអ៊ីណារី។ មកដល់ភូមិវិស្សមកាលសារីសអែលកា ដែលជាតំបន់ដ៏ល្បីល្បាញ និងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក។ កាន់តែពិសេសលោកអ្នកនិងទទួលបានបទពិសោធន៍ថ្មីមួយទៀតគឺ ការជិះរទេះក្ដាន់ទឹកកក (រួមបញ្ចូលសំបុត្រ) ដ៏រីករាយអមជាមួយនឹងទិដ្ឋភាព ឆ្លងកាត់វាលទឹកកកដ៏អស្ចារ្យ។ ពិសាអាហារពេលល្ងាចរួចបន្តជូន ជិះម៉ូតូស្គីទឹកកក ( 1ម៉ូតូជិះ2នាក់ ) ដើម្បីស្វែងរកពន្លឺអារ៉ូរ៉ា ដែលជាពន្លឺពណ៌បៃតងលើផ្ទៃមេឃដ៏អស្ចារ្យនៅប៉ូលខាងជើងនៃផែនដីដ៏អស្ចារ្យ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 5
ទីក្រុងសារីសអែលកា - ទីក្រុងរ៉ូវែននៀមី (ហ្វាំងឡង់)
ពិសាអាហារពេលព្រឹក រួចធ្វើ ដំណើរទៅកាន់ទីក្រុងរ៉ូវែននៀមី ដែលជា ទឹកដីកំណើតរបស់លោកតា សាន់តាខ្លស (តាណូអែល) និងជាទឹកដីភូមិសាស្រ្តអច្ឆរិយមួយនៅក្នុងពិភពលោក ដោយលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីដ៏អស្ចារ្យនៅក្នុងជីវិត គឺការធ្វើដំណើរឆ្លងកាត់នៅត្រង់ចំណុចប្រសព្វនៃរង្វង់ខ្សែបន្ទាត់អាកទិក ដែលហ៊ុំព័ទ្ធជុំវិញពិភពលោកនៅក្នុងទឹកដីតំបន់ប៉ូលខាងជើង។ ជូនទៅទស្សនា កសិដ្ឋានឆ្កែទឹកកក (Husky) ដោយរីករាយជាមួយ ការជិះរទេះឆ្កែទឹកកក (រួមបញ្ចូលសំបុត្រ) ដែលគួរជាទីទាក់ទាញមួយប្រចាំតំបន់។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅ ក្នុងសណ្ឋាគារតង់កញ្ចក់ នៅលើវាលទឹកកក ដើម្បីទទួលបទពិសោធន៍ថ្មីនៃជីវិត ក្រោមពន្លឺភ្លើងពណ៌បៃតងពេញផ្ទៃមេឃ ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 6
ទីក្រុងរ៉ូវែននៀមី - ទីក្រុងហែលស៊ីនគី (ហ្វាំងឡង់)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួច ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដើម្បីហោះហើរទៅកាន់ ទីក្រុងហែលស៊ីនគី។ ជូនទៅទស្សនានិងថតរូបនៅ បណ្ណាល័យកណ្ដាល និងពហុកីឡាដ្ឋានអូឡាំពិចប្រចាំទីក្រុងហែលស៊ីនគី បន្តជូនដើរផ្សារទិញទំនិញដោយសេរីនៅ Mall of Tripla ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ពេលល្ងាច
- 7
ទីក្រុងហែលស៊ីនគី (ហ្វាំងឡង់) - ទីក្រុងភ្នំពេញ (កម្ពុជា)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចទៅទស្សនានិងថតរូបនៅ ព្រះវិហារកាតូលិក និងវិមានប្រធានាធិបតី ។ រួចធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដើម្បីហោះហើរមកកាន់ទីក្រុងភ្នំពេញវិញ។
- អាហារលើយន្តហោះ
- 8
មកដល់ទីក្រុងភ្នំពេញ (កម្ពុជា)
បន្តធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្ថិភាពនិងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។
- អាហារលើយន្តហោះ
