




ដំណើរទេសចរណ៍ឆ្លងកាត់ ប្រទេសហូឡង់ + បែលហ្សិក + បារាំង + ស្វីស + អ៊ីតាលី + អូទ្រីស + អាល្លឺម៉ង់ នឹងនាំអ្នកទៅស្គាល់ភាពអស្ចារ្យនៃវប្បធម៌អឺរ៉ុបដ៏ល្បីល្បាញ។ ពីទីក្រុងបុរាណរ៉ូមែនទិក ស្ថាបត្យកម្មអស្ចារ្យ ភ្នំស្រស់ស្អាត ទៅដល់ទីក្រុងទំនើប និងបរិយាកាសសិល្បៈដ៏រ៉ូមែនទិក។ ដំណើរកម្សាន្តនេះគឺជាការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ និងទេសភាពដែលធ្វើឲ្យអ្នកចង់ចងចាំមិនភ្លេច។
ថ្ងៃទី 1៖ ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងអាមស្ទឹដាម (ហូឡង់)
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅដើម្បីធ្វើការហោះហើរ ឆ្ពោះទៅកាន់ ទីក្រុងអាមស្ទឹដាម នៃប្រទេសហូឡង់។
អាហាររួមបញ្ចូល



ថ្ងៃទី 2៖ ទីក្រុងអាមស្ទឹដាម(ហូឡង់)- ទីក្រុងប្រ៊ូហ្សែល (បែលហ្សិក)
សម្រាកនិងពិសាអាហារនៅលើយន្តហោះរហូតមកដល់ទីក្រុងអាមស្ទឺដាម។ ជូនទៅទស្សនា កន្លែងធ្វើឈីស ស្បែកជើងឈើ និង រោងកង្ហារខ្យល់ជាមួយទេសភាពដ៏ស្រស់ស្អាត និងល្បីល្បាញនៅក្នុងប្រទេសហូឡង់ (Zaanse Schans)។ ធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ូហ្សែល ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 3៖ ទីក្រុងប្រ៊ូហ្សែល (បែលហ្សិក) - ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួច ជូនទៅទស្សនា ទីលានហ្គ្រេនផ្លេស ដែលជាតំបន់ទីប្រជុំជនអ៊ូអរដ៏ធំប្រចាំនៅទីក្រុងប៊្រូហ្សែល ជូនទៅទស្សនារូបចម្លាក់ Manneken Pis ដ៏ល្បីនៅទីក្រុងប្រ៊ូហ្សែលនិងជូនទៅ ទស្សនាអាតូមមៀម កម្ពស់១០២ម៉ែត្រដែលជាស្នាដៃស្ថាបត្យកម្មទំនើបរបស់ប្រទេសបែលហ្ស៊ិកក្នុងការតាំងពិព័រណ៍ពិភពលោកទីក្រុងប្រ៊ូហ្សែលក្នុងឆ្នាំ១៩៥៨និងជានិមិត្តរូបតំណាងឱ្យប្រទេសបែលហ្ស៊ិកទាំងមូល។ ពិសារអាហារថ្ងៃត្រង់រួច ធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 4៖ ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹករួច ជូនទៅជិះទូកលេងកម្សាន្តតាមដងទន្លេសែន ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល (Siene River Cruise)។ បន្តជូនទៅ ផ្សារទំនើបឡាហ្វាយែត Galeries Lafayette ដែលជាមជ្ឈមណ្ឌលពាណិជ្ចកម្មទំនិញម៉ាកល្បីៗ ដែលធំជាងគេនៅអឺរ៉ុបដើម្បីដើរទិញទំនិញម៉ាកល្បីៗជាច្រើនប្រចាំនៅប្រទេសអឺរ៉ុបដោយសេរី។ (អាហារថ្ងៃត្រង់លោកអ្នកអាចពិសានៅក្នុងផ្សារលក់ទំនិញដោយខ្លួនឯងដើម្បីមានពេលវេលាច្រើនក្នុងការដើរទិញទំនិញ)។ ពិសាអាហារពេលល្ងាចជាមួយនឹងរសជាតិស្តេកនិងស្រាក្រហមបារាំង រួចជូនសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 5៖ ទីក្រុងប៉ារីស - ទីក្រុងឌីហ្សុង (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចថតរូបអនុស្សាវរីយ៍នៅ សារមន្ទីរលូ (Lourve Museum) ក្លោងទ្វារជ័យ (Arc de Triomphe) មហាវិថីហ្សង់អេលីហ្សេដ៏ល្បី និង ប៉មទួអ៊ីហ្វែល (Eiffel Tower) តំណាងឱ្យប្រទេសបារាំង។ ពិសាអាហារថ្ងៃត្រង់រួច ធ្វើដំណើរទៅកាន់ទីក្រុងឌីហ្សុង ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ ។
អាហាររួមបញ្ចូល



ថ្ងៃទី 6៖ ទីក្រុងឌីជុន (បារាំង) - អ៊ីនធឺឡាខេន- លូសើន (ស្វីស)
ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅកាន់ ទីក្រុងអ៊ីនធឺឡាខេន ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញដែលមានទេសភាពស្រស់ស្អាត ពិសាអាហារថ្ងៃត្រង់ រួចបន្តដំណើរទៅកាន់ទីក្រុងលូសើន ជូន ទស្សនា ស្ពានសាងស្នេហ៍គយគន់ទេសភាពមាត់បឹងលូសឺន (Chapel Bridge, Lucerne Lake) ដ៏ស្រស់ស្អាតនិងដើរទិញទំនិញម៉ាកនាឡិកាល្បីៗប្រចាំប្រទេសស្វីស។ ពិសាអាហារពេលល្ងាចរួចជូនមកសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 7៖ ទីក្រុងលូសើន (ស្វីស) - មីឡាន (អ៊ីតាលី)
ពិសាអាហារពេលល្ងារួចសម្រាកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភ្នំទឹកកកធីតលីសនិងជូនទៅជិះកន្ត្រកខ្សែកាបដែលអាចវិលបាន៣៦០ដឺក្រេ (Titlis Mountain with cable car) ដើម្បីជិះឡើងទៅកាន់កំពូលភ្នំទឹកកកដែលមានរយៈកម្ពស់ជាង៣០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រដែលតែងតែមានទឹកកកពេញមួយឆ្នាំនិងលេងជាមួយទឹកកកពិតៗយ៉ាងសប្បាយរីករាយ។ ពិសាអាហារថ្ងៃត្រង់រួច ធ្វើដំណើរទៅកាន់ទីក្រុងមីឡាន ជូនទៅទស្សនា វិហារដូម៉ូមីឡាន (Duomo Milan) ដែលជាវិហារដ៏ធំនិងស្រស់ស្អាតជាងគេប្រចាំនៅក្នុងប្រទេសអ៊ីតាលី។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 8៖ ទីក្រុងមីឡាន - វេនីស - វេរ៉ូណា (អ៊ីតាលី)
សាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅកាន់ ទីក្រុងវីនីស ជូនជិះល្បឿនលឿនឆ្ពោះទៅកាន់កោះវីនីស (Venice Island) ជូនទស្សនា រាជវាំងឌូច ទីលានសេនម៉ាកូ រួចបន្តទស្សនា ព្រះវិហារសេនម៉ាកូនិងស្ពានបុរាណសាយព្រមទាំងដើរគយគន់ដោយសេរីនូវកោះតូចៗជាង១០០កោះតភ្ជាប់គ្នាបង្កើតបានជាកោះវីនីស។ ពិសារអាហារថ្ងៃត្រង់រួច ធ្វើដំណើរទៅកាន់ទីក្រុងវេរ៉ូណា ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 9៖ ទីក្រុងវេរ៉ូណា (អ៊ីតាលី) - អ៊ីនប្រូក - ហ៊្វូសិន (អាល្លឺម៉ង់)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួច ធ្វើដំណើរទៅកាន់ទីក្រុងអ៊ីនប្រូក ពិសាអាហារថ្ងៃត្រង់រួច ជូន ទស្សនា ផ្ទះដំបូលមាស និងទីលានសារធារណៈនៅកណ្ដាលទីប្រជុំជនក្នុងទីក្រុង។ ធ្វើដំណើរទៅកាន់ទីក្រុងហ្វ៊ូសិននៃប្រទេសអាល្លឺម៉ង់ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 10៖ ទីក្រុងហ្វ៊ូសិន -ម៉ូនិច (អាល្លឺម៉ង់) - ទីក្រុងភ្នំពេញ (កម្ពុជា)
ពិសាអាហារពេលព្រឹក រួចទស្សនានិងថតរូបអនុស្សាវរីយ៍ជាមួយ ប្រាសាទក្ងានសួរ ដ៏ល្បីឈ្មោះដែលត្រូវបានយកធ្វើជានិមិត្តរូបតំណាងប្រាសាទប្រចាំក្រុមហ៊ុនផលិតកម្មខ្សែភាពយន្តគំនូរជីវចល Walt Disney របស់សហរដ្ឋអាមេរិច។ បន្តដំណើរមកកាន់ទីក្រុងម៉ូនិចជូនទៅទស្សនានិងថតរូបកម្សាន្តនៅ សាលាក្រុងម៉ូនិក ដែលជាទីប្រជុំជនទេសចរណ៍ដ៏ល្បីប្រចាំតំបន់។ ធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។ (អាហារមានបម្រើលើយន្តហោះ)
អាហាររួមបញ្ចូល



ថ្ងៃទី 11៖ មកដល់ទីក្រុងភ្នំពេញ
បន្តធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្ថិភាពអមជាមួយនឹងភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។
អាហាររួមបញ្ចូល

