Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1485Super Premium Package

សហភាពអឺរ៉ុប 6 ប្រទេស

ដំណើរទេសចរណ៍ឆ្លងកាត់ អ៊ីតាលី អូទ្រីស អាល្លឺម៉ង់ ហូឡង់ បែលហ្ស៊ិក ស្វីស និងបារាំង នឹងនាំអ្នកទៅស្គាល់ភាពអស្ចារ្យនៃវប្បធម៌អឺរ៉ុបដ៏ល្បីល្បាញ។ ពីទីក្រុងបុរាណរ៉ូមែនទិក ស្ថាបត្យកម្មអស្ចារ្យ ភ្នំស្រស់ស្អាត ទៅដល់ទីក្រុងទំនើប និងបរិយាកាសសិល្បៈដ៏រ៉ូមែនទិក។ ដំណើរកម្សាន្តនេះគឺជាការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ និងទេសភាពដែលធ្វើឲ្យអ្នកចង់ចងចាំមិនភ្លេច។

រួមបញ្ចូលទិដ្ឋាការ

$3,977

រយៈពេល

11 ថ្ងៃ 10 យប់

ថ្ងៃចេញដំណើរ

23 ធ្នូ 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងមីឡាន (អ៊ីតាលី)

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងមីឡាននៃប្រទេសអ៊ីតាលី។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
DUOMO MILAN.jpg
GALLERIA VITTORIA EMANUELE II.jpg
Galleria_Vittorio_Emanuele_II_1.jpg
ថ្ងៃទី2

ទីក្រុងមីឡាន - ទីក្រុងវេរ៉ូណា (អ៊ីតាលី)

សម្រាកនិងពិសាអាហារនៅលើយន្តហោះរហូតមកដល់ទីក្រុងមីឡាន។ ធ្វើដំណើរទៅទីក្រុងវេរ៉ូណា ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលល្ងាច
DUOMO MILAN 1.jpg
Gallery-of-Victor-Emmanuel-II
IMG_1852
ថ្ងៃទី3

ទីក្រុងវីនីស - ទីក្រុងមីឡាន (អ៊ីតាលី)

ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ ទីក្រុងវីនីស ជូនជិះល្បឿនលឿនឆ្ពោះទៅកាន់កោះវីនីស (Venice Island) ជូនទស្សនា រាជវាំងឌូច ទីលានសេនម៉ាកូ រួចបន្តទស្សនា ព្រះវិហារសេនម៉ាកូនិងស្ពានបុរាណសាយព្រមទាំងដើរគយគន់ដោយសេរីនូវកោះតូចៗជាង១០០កោះតភ្ជាប់គ្នាបង្កើតបានជាកោះវីនីស។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងមីឡាន ជូនទៅទស្សនា វិហារដូម៉ូមីឡាន (Duomo Milan) ដែលជាវិហារដ៏ធំនិងស្រស់ស្អាតជាងគេប្រចាំនៅក្នុងប្រទេសអ៊ីតាលី។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
ជិះទូកល្បឿនលឿនទៅកាន់កោះ Venice.jpg
boat 2 .jpg
uuuuu.jpg
ថ្ងៃទី4

មីឡាន (អ៊ីតាលី) - ភ្នំទឹកកកធីតលីស - លូសឺន (ស្វីស)

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភ្នំទឹកកកធីតលីសនិងជូនទៅជិះកន្ត្រកខ្សែកាបដែលអាចវិលបាន៣៦០ដឺក្រេ (Titlis Mountain with cable car) ដើម្បីជិះឡើងទៅកាន់កំពូលភ្នំទឹកកកដែលមានរយៈកម្ពស់ជាង៣០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រដែលតែងតែមានទឹកកកពេញមួយឆ្នាំនិងលេងជាមួយទឹកកកពិតៗយ៉ាងសប្បាយរីករាយ។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងលូសឺនជូនទស្សនា ស្ពានសាងស្នេហ៍គយគន់ទេសភាពមាត់បឹងលូសឺន (Chapel Bridge, Lucerne Lake) ដ៏ស្រស់ស្អាតនិងដើរទិញទំនិញម៉ាកនាឡិកាល្បីៗប្រចាំប្រទេសស្វីស។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
mt..jpg
TITLIS Rotair (1)
bridge.jpg
ថ្ងៃទី5

លូសឺន (ស្វីស) - បឹងទីទីស៊ី - ហៃឌែលបឺក (អាល្លឺម៉ង់)

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភូមិវិស្សមកាលបឹងទីទីស៊ី (Titisee Lake) ដែលស្ថិតនៅក្នុងតំបន់ព្រៃខ្មៅធម្មជាតិរបស់ប្រទេសអាល្លឺម៉ង់ដើម្បីគយគន់ទេសភាពនិងថតរូបដោយសេរី។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ ទីក្រុងហៃឌែលបឺក ជូនរូបថតនៅប្រាសាទបុរាណហៃឌែលប៊ឺក បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
lake 1.jpg
lake 2.jpg
b.jpeg
ថ្ងៃទី6

ហៃឌែលបឺក - កូឡូញ (អាល្លឺម៉ង់) - អាមស្ទើដាម(ហូឡង់)

ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅកាន់ ទីក្រុងកូឡូញ ជូនទៅទស្សនា ព្រះវិហារកូឡូញ (Cologne Cathedral) ដែលមាន កម្ពស់១៧៥ម៉ែត្រ ដែលបានចាត់ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក និងជានិមិត្តរូបតំណាងឱ្យទីក្រុងកូឡូញទាំងមូល។ ពិសាអាហារថ្ងៃត្រង់និងបន្តដំណើរទៅកាន់ទីក្រុងអាមស្ទើដាមជូនទៅពិសាអាហារពេលល្ងាចបន្ទាប់មកសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
colo.jpg
colo2.jpg
colo4.jpg
ថ្ងៃទី7

អាមស្ទើដាម (ហូឡង់) - ប៊្រូហ្សែល (បែលហ្ស៊ិក)

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅទស្សនា កន្លែងធ្វើឈីសស្បែកជើងឈើ និង រោងកង្ហារខ្យល់ជាមួយទេសភាពដ៏ស្រស់ស្អាត និងល្បីល្បាញនៅក្នុងប្រទេសហូឡង់ (Zaanse Schans)។ ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ូហ្សែល។ ជូនទៅទស្សនា ទីលានហ្គ្រេនផ្លេស ដែលជាតំបន់ទីប្រជុំជនអ៊ូអរដ៏ធំប្រចាំនៅទីក្រុងប៊្រូហ្សែល ជូនទៅទស្សនារូបចម្លាក់ Manneken Pis ដ៏ល្បីនៅទីក្រុងប្រ៊ូហ្សែលនិងជូនទៅ ទស្សនាអាតូមមៀម កម្ពស់១០២ម៉ែត្រដែលជាស្នាដៃស្ថាបត្យកម្មទំនើបរបស់ប្រទេសបែលហ្ស៊ិកក្នុងការតាំងពិព័រណ៍ពិភពលោកទីក្រុងប្រ៊ូហ្សែលក្នុងឆ្នាំ១៩៥៨និងជានិមិត្តរូបតំណាងឱ្យប្រទេសបែលហ្ស៊ិកទាំងមូល ពិសាអាហារពេលល្ងារួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
MANNEKEN PIS.jpg
C790AC28-6CCE-423A-824A-B76D721D4291-scaled
ទីលានហ្គ្រេនផ្លេស.jpg
ថ្ងៃទី8

ទីក្រុងប៊្រូហ្សែល (បែលហ្ស៊ិក) - ទីក្រុងប៉ារីស (បារាំង)

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដែលជាទីក្រុងដ៏រ៉ូមែនទិចបំផុតនៅក្នុងពិភពលោក។ ពិសារអាហារថ្ងៃត្រង់ទៅទស្សនា និងថតរូបអនុស្សាវរីយ៍នៅ សារមន្ទីរលូ (Lourve Museum) ក្លោងទ្វារជ័យ (Arc de Triomphe) មហាវិថីហ្សង់អេលីហ្សេដ៏ល្បី ប៉មទួអ៊ីហ្វែល (Eiffel Tower) តំណាងឱ្យប្រទេសបារាំង។ ជូនទៅជិះទូកលេងកម្សាន្តតាមដងទន្លេសែន ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល (Siene River Cruise)។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
image_2023-08-08_09-07-18
46423dda-a8be-4e49-a85e-9e0639f2f9da.png
u 2.jpg
ថ្ងៃទី9

ទីក្រុងប៉ារីស (បារាំង)

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅ ផ្សារទំនើបឡាហ្វាយែត Galeries Lafayette ដែល ជាមជ្ឈមណ្ឌលពាណិជ្ចកម្មទំនិញម៉ាកល្បីៗដែលធំជាងគេនៅអឺរ៉ុប ដើម្បីដើរទិញទំនិញម៉ាកល្បីៗជាច្រើនប្រចាំនៅប្រទេសអឺរ៉ុបដោយសេរី។ (អាហារថ្ងៃត្រង់លោកអ្នកអាចពិសានៅក្នុងផ្សារលក់ទំនិញដោយខ្លួនឯងដើម្បីមានពេលវេលាច្រើនក្នុងការដើរទិញទំនិញ)។ ពិសាអាហារពេលល្ងាចជាមួយនឹងរសជាតិស្តេកនិងស្រាក្រហមបារាំង។រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
30.121.1-Galeries-Lafayette-Paris
GALERIES LAFAYETTE.jpg
mall.jpg
ថ្ងៃទី10

ទីក្រុងប៉ារីស (បារាំង) - ទីក្រុងភ្នំពេញ (កម្ពុជា)

ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ (ទទួលទានអាហារ និងសម្រាកនៅលើយន្តហោះ)។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
bert mort.jpg
b1769e282eb86f46fbfc8b1ea5817096-famous Arc de Triomphe.avif
nn.jpg
ថ្ងៃទី11

មកដល់ទីក្រុងភ្នំពេញ

បន្តធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្ថិភាពអមជាមួយនឹងភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។

អាហាររួមបញ្ចូល

TITLIS Cliff Walk (7)
cv
museum.JPG

តំបន់ទេសចរណ៍

ប៉មទួរអេហ្វែល Tour Eiffel

ប៉មទួរអេហ្វែល Tour Eiffel

តើអ្នកដឹងទេ?
ប៉មអេហ្វែលនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រអូឡាំពិក ដោយបម្រើជាវេទិកាសម្រាប់ការបញ្ជូនសេចក្តីប្រកាស និងការសន្ទនាអំពីកីឡាក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 1924 និងធ្វើជាម្ចាស់ផ្ទះក្នុងការបញ្ជូនភ្លើងគប់អូឡាំពិកជាច្រើនលើក ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ 2008។

Munich city hall

Munich city hall

សាលាក្រុងមុយនិច (Munich City Hall) គឺជាអគារប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ វាស្ថិតនៅក្នុងទីលាន Marienplatz ហើយមានភាពល្បីល្បាញដោយសារស្ថាបត្យកម្មដ៏ស្រស់ស្អាត ប៉មនាឡិកាខ្ពស់ និងការសម្ដែង Glockenspiel។ វាជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ទីក្រុង។

Munich City Hall is a famous historic building in Munich, Germany. It is located in Marienplatz and is known for its beautiful architecture, clock tower, and Glockenspiel show. It is one of the city's most popular tourist attractions.

Neuschwanstein Castle

Neuschwanstein Castle

ប្រាសាទ Neuschwanstein គឺជាប្រាសាទដ៏ល្បីល្បាញនៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបានសាងសង់ដោយស្តេច Ludwig II។ វាមានរូបរាងស្រស់ស្អាតដូចប្រាសាទក្នុងរឿងនិទាន និងជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។

Neuschwanstein Castle is a famous castle in Bavaria, Germany. It was built in the 19th century by King Ludwig II and is known for its fairy-tale appearance. Surrounded by mountains and forests, the castle attracts millions of visitors each year. Its beautiful towers and scenic location inspired the castle in Disney's Sleeping Beauty.

Duomo di Milano

Duomo di Milano

Duomo di Milano គឺជាវិហារដ៏ល្បីល្បាញនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។ វាមានស្ថាបត្យកម្មបែបហ្គោធិកដ៏ស្រស់ស្អាត និងជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។

Duomo di Milano is a famous cathedral in Milan, Italy. It is one of the largest churches in the world and is known for its beautiful Gothic architecture, detailed carvings, and tall spires. Construction began in 1386 and took several centuries to complete. Today, it is one of Milan's most popular tourist attractions.

Galleria Vittorio Emanuele II

Galleria Vittorio Emanuele II

Galleria Vittorio Emanuele II គឺជាផ្សារទំនើបដ៏ល្បីល្បាញនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។ វាមានដំបូលកញ្ចក់ដ៏ស្រស់ស្អាត ស្ថាបត្យកម្មប្រណីត និងហាងទំនិញល្បីៗជាច្រើន។

Galleria Vittorio Emanuele II is a famous shopping gallery in Milan, Italy. Built in the 19th century, it is known for its beautiful glass roof, elegant architecture, and luxury shops. It connects Piazza del Duomo with Piazza della Scala and is one of the oldest shopping malls in the world.

Mount Titlis

Mount Titlis

ភ្នំ Titlis គឺជាភ្នំដ៏ល្បីល្បាញមួយនៅប្រទេសស្វីស ដែលមានទេសភាពព្រិល និងទឹកកកដ៏ស្រស់ស្អាត។ វាជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ការទស្សនាទេសភាព និងសកម្មភាពលើព្រិល។

Mount Titlis is a famous mountain in central Switzerland. Standing at 3,238 meters above sea level, it is known for its snowy scenery, glaciers, and breathtaking views. Visitors can reach the summit by cable car, including the Titlis Rotair, the world's first rotating cable car. Mount Titlis is a popular destination for sightseeing, snow activities, and mountain adventures.

Chapel Bridge

Chapel Bridge

Chapel Bridge គឺជាស្ពានឈើដ៏ល្បីល្បាញនៅទីក្រុង Lucerne ប្រទេសស្វីស។ វាមានផ្កាតុបតែងស្រស់ស្អាត និងជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។

Chapel Bridge (Kapellbrücke) is a famous wooden bridge in Lucerne, Switzerland. Built in the 14th century, it is one of the oldest covered wooden bridges in Europe. The bridge is decorated with colorful flowers and contains historic paintings that tell stories from Swiss history. It is one of the most visited landmarks in Switzerland.

Lake Lucerne

Lake Lucerne

បឹង Lucerne គឺជាបឹងដ៏ល្បីល្បាញមួយនៅប្រទេសស្វីស ដែលមានទឹកថ្លា និងទេសភាពភ្នំដ៏ស្រស់ស្អាត។ វាជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ការសម្រាក និងទស្សនាទេសភាព។

Lake Lucerne is a beautiful lake in central Switzerland, surrounded by mountains and charming villages. It is one of the most famous lakes in the country and is known for its clear water and stunning scenery. Visitors can enjoy boat cruises, sightseeing, and outdoor activities while taking in the breathtaking views.

Louvre Museum

Louvre Museum

សារមន្ទីរ Louvre គឺជាសារមន្ទីរដ៏ល្បីល្បាញនៅទីក្រុងប៉ារីស ប្រទេសបារាំង។ វាមានស្នាដៃសិល្បៈ និងវត្ថុប្រវត្តិសាស្ត្រជាច្រើន រួមទាំងគំនូរ Mona Lisa និងជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។

The Louvre Museum is one of the largest and most famous museums in the world. Located in Paris, France, it is home to thousands of artworks and historical objects, including the famous Mona Lisa painting. The museum is known for its glass pyramid entrance and its rich collection of art from different civilizations and time periods.

Arc de Triomphe

Arc de Triomphe

Arc de Triomphe គឺជាវិមានដ៏ល្បីល្បាញមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង។ វាត្រូវបានសាងសង់ឡើងដើម្បីរំលឹក និងគោរពដល់ទាហានបារាំង ហើយជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ។

Arc de Triomphe is a famous monument in Paris, France. It was built in 1806 by Napoleon Bonaparte to honor the soldiers who fought for France. The monument stands at the western end of the Champs-Élysées and is one of the most important symbols of French history and national pride.

Eiffel Tower

Eiffel Tower

ប៉ម Eiffel គឺជានិមិត្តរូបដ៏ល្បីល្បាញបំផុតរបស់ទីក្រុងប៉ារីស ប្រទេសបារាំង។ វាមានកម្ពស់ប្រហែល 330 ម៉ែត្រ និងជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក។

The Eiffel Tower is the most famous landmark in Paris, France. It was built in 1889 by engineer Gustave Eiffel for the World's Fair. Standing about 330 meters tall, it is one of the most recognizable structures in the world. Millions of tourists visit the Eiffel Tower every year to enjoy its stunning views of Paris.

Seine River cruise

Seine River cruise

ការជិះទូកលើទន្លេ Seine គឺជាសកម្មភាពទេសចរណ៍ដ៏ពេញនិយមនៅទីក្រុងប៉ារីស។ វាអនុញ្ញាតឱ្យភ្ញៀវទេសចរទស្សនាទេសភាពនៃទីកន្លែងល្បីៗជាច្រើននៅតាមដងទន្លេ។

A Seine River Cruise is one of the most popular activities in Paris, France. It allows visitors to enjoy beautiful views of famous landmarks such as the Eiffel Tower, Notre-Dame Cathedral, and the Louvre Museum while traveling along the Seine River. The cruise offers a relaxing and memorable way to explore the city.