ដំណើរទេសចរណ៍ឆ្លងកាត់ អ៊ីតាលី អូទ្រីស អាល្លឺម៉ង់ ហូឡង់ បែលហ្ស៊ិក ស្វីស និងបារាំង នឹងនាំអ្នកទៅស្គាល់ភាពអស្ចារ្យនៃវប្បធម៌អឺរ៉ុបដ៏ល្បីល្បាញ។ ពីទីក្រុងបុរាណរ៉ូមែនទិក ស្ថាបត្យកម្មអស្ចារ្យ ភ្នំស្រស់ស្អាត ទៅដល់ទីក្រុងទំនើប និងបរិយាកាសសិល្បៈដ៏រ៉ូមែនទិក។ ដំណើរកម្សាន្តនេះគឺជាការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ និងទេសភាពដែលធ្វើឲ្យអ្នកចង់ចងចាំមិនភ្លេច។
ថ្ងៃទី 1៖ ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងមីឡាន (អ៊ីតាលី)
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងមីឡាននៃប្រទេសអ៊ីតាលី។(ទទួលទានអាហារ និងសម្រាកនៅលើយន្តហោះ)
អាហាររួមបញ្ចូល



ថ្ងៃទី 2៖ ទីក្រុងមីឡាន - ទីក្រុងវីនីស (អ៊ីតាលី)
សម្រាកនិងពិសាអាហារនៅលើយន្តហោះរហូតមកដល់ទីក្រុងមីឡាន។ ជូនទៅទស្សនា វិហារដូម៉ូមីឡាន (Duomo Milan) ដែលជាវិហារដ៏ធំនិងស្រស់ស្អាតជាងគេប្រចាំនៅក្នុងប្រទេសអ៊ីតាលីនិងជូនទៅដើរលេងកម្សាន្តនៅ ផ្សារហ្គាល់ឡារីវិចតូរៀអេម៉ាញ៉ូអែលទី២ (Galleria Vittorio Emanuele II) ជាផ្សារដែលមានរចនាបថស្ថាបត្យកម្មដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី។បន្តដំណើរទៅកាន់ ទីក្រុងវីនីស ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 3៖ ទីក្រុងវីនីស (អ៊ីតាលី) - ទីក្រុងអ៊ីនស៍ប្រូក (អូទ្រីស)
ពិសាអាហារពេលព្រឹកនៅក្នុងសណ្ឋាគាររួចបន្តទៅកាន់កោះវីនីស ជូនជិះទូកល្បឿនលឿនឆ្ពោះទៅកាន់កោះវីនីស (Venice Island) ជូនទស្សនា រាជវាំងឌូច ទីលានសេនម៉ាកូ រួចបន្តទស្សនា ព្រះវិហារសេនម៉ាកូនិងស្ពានបុរាណសាយព្រមទាំងដើរគយគន់ដោយសេរីនូវកោះតូចៗជាង១០០កោះតភ្ជាប់គ្នាបង្កើតបានជាកោះវីនីស។ ពិសាអាហារថ្ងៃត្រង់ធ្វើដំណើរទៅកាន់ ទីក្រុងអ៊ីនស៍ប្រូក ពិសាអាហារពេលល្ងាចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 4៖ អ៊ីនស៍ប្រូក - ទីក្រុងហ៊្វូសិន (អាល្លឺម៉ង់) - លូសឺន (ស្វីស)
ពិសាអាហារពេលព្រឹកនៅក្នុងសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងហ៊្វូសិនពិសាអាហារថ្ងៃត្រង់រួចជូនទៅទស្សនានិងថតរូបអនុស្សាវរីយ៍ជាមួយ ប្រាសាទក្ងានសួរ (Neuschwanstein Castle) ដ៏ល្បីឈ្មោះដែលត្រូវបានយកធ្វើជានិមិត្តរូបតំណាង ប្រាសាទ ប្រចាំក្រុមហ៊ុនផលិតកម្មខ្សែភាពយន្តគំនូរជីវចល Walt Disney របស់សហរដ្ឋអាមេរិច។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងលូសឺនជូនទស្សនា ស្ពានសាងស្នេហ៍គយគន់ទេសភាពមាត់បឹងលូសឺន (Chapel Bridge, Lucerne Lake) ដ៏ស្រស់ស្អាតនិងដើរទិញទំនិញម៉ាកនាឡិកាល្បីៗប្រចាំប្រទេសស្វីស។ ពិសាអាហារពេលល្ងាចនិងសម្រាក។
អាហាររួមបញ្ចូល



ថ្ងៃទី 5៖ ទីក្រុងលូសឺន (ស្វីស) - ទីក្រុងឌីហ្សុង (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភ្នំទឹកកកធីតលីសនិងជូនទៅជិះកន្ត្រកខ្សែកាបដែលអាចវិលបាន៣៦០ដឺក្រេ (Titlis Mountain with cable car) ដើម្បីជិះឡើងទៅកាន់កំពូលភ្នំទឹកកកដែលមានរយៈកម្ពស់ជាង៣០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រដែលតែងតែមានទឹកកកពេញមួយឆ្នាំនិងលេងជាមួយទឹកកកពិតៗយ៉ាងសប្បាយរីករាយ។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងឌីហ្សុងពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល
.jpg)
.jpg)
.jpg)
ថ្ងៃទី 6៖ ទីក្រុងឌីហ្សុង (បារាំង) - ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដែលជាទីក្រុងដ៏រ៉ូមែនទិចបំផុតនៅក្នុងពិភពលោក។ ពិសារអាហារថ្ងៃត្រង់ទៅទស្សនា និង ថតរូបអនុស្សាវរីយ៍នៅ សារមន្ទីរលូ (Louvre Museum) ក្លោងទ្វារជ័យ (Arc de Triomphe) មហាវិថីហ្សង់អេលីហ្សេដ៏ល្បី និង ប៉មទួអ៊ីហ្វែល (Eiffel Tower)តំណាងឱ្យប្រទេសបារាំង។ ជូនទៅជិះទូកលេងកម្សាន្តតាមដងទន្លេសែន (Seine River Cruise) ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល។ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 7៖ ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅ ផ្សារទំនើបឡាហ្វាយែត (Shopping Galeries Lafayette) ដែលជាមជ្ឈមណ្ឌលពាណិជ្ចកម្មទំនិញម៉ាកល្បីៗ ដែលធំជាងគេនៅអឺរ៉ុបដើម្បីដើរទិញទំនិញម៉ាកល្បីៗជាច្រើនប្រចាំនៅប្រទេសអឺរ៉ុបដោយសេរី។ (អាហារថ្ងៃត្រង់លោកអ្នកអាចពិសានៅក្នុងផ្សារលក់ទំនិញដោយខ្លួនឯងដើម្បីមានពេលវេលាច្រើនក្នុងការដើរទិញទំនិញ)។ ពិសាអាហារពេលល្ងាចជាមួយនឹងរសជាតិស្តេកនិងស្រាក្រហមបារាំង។រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 8៖ ទីក្រុងប៉ារីស (បារាំង) - ទីក្រុងប៊្រូហ្សែល (បែលហ្ស៊ិក)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ូហ្សែល។ ពិសាអាហារថ្ងៃត្រង់ ជូនទៅទស្សនា ទីលានហ្គ្រេនផ្លេស ដែលជាតំបន់ទីប្រជុំជនអ៊ូអរដ៏ធំប្រចាំនៅទីក្រុងប៊្រូហ្សែល ជូនទៅទស្សនារូបចម្លាក់ Manneken Pis ដ៏ល្បីនៅទីក្រុងប្រ៊ូហ្សែលនិងជូនទៅ ទស្សនាអាតូមមៀម កម្ពស់១០២ម៉ែត្រដែលជាស្នាដៃស្ថាបត្យកម្មទំនើបរបស់ប្រទេសបែលហ្ស៊ិកក្នុងការតាំងពិព័រណ៍ពិភពលោកទីក្រុងប្រ៊ូហ្សែលក្នុងឆ្នាំ១៩៥៨និងជានិមិត្តរូបតំណាងឱ្យប្រទេសបែលហ្ស៊ិកទាំងមូល។ ពិសាអាហារពេលល្ងារួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 9៖ ទីក្រុងប៊្រូហ្សែល - ទីក្រុងអាមស្ទើដាម (ហូឡង់)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងអាមស្ទើដាម។ រួចជូនទៅ ទស្សនា កន្លែងធ្វើឈីស ស្បែកជើងឈើ និង រោងកង្ហារខ្យល់ (Zaanse Schans) ជាមួយទេសភាពដ៏ស្រស់ស្អាត និងល្បីល្បាញនៅក្នុងប្រទេសហូឡង់។ ពិសាអាហារថ្ងៃត្រង់ ជូនទស្សនាទិដ្ឋភាពទីក្រុង
អាហាររួមបញ្ចូល



ថ្ងៃទី 10៖ ទីក្រុងអាមស្ទើដាម (ហូឡង់) - ទីក្រុងភ្នំពេញ
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។ (ទទួលទានអាហារ និងសម្រាកនៅលើយន្តហោះ)
អាហាររួមបញ្ចូល



ថ្ងៃទី 11៖ មកដល់ទីក្រុងភ្នំពេញ
បន្តធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្ថិភាពអមជាមួយនឹងភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។
អាហាររួមបញ្ចូល



