




ដំណើរទេសចរណ៍ឆ្លងកាត់ អ៊ីតាលី អូទ្រីស អាល្លឺម៉ង់ ហូឡង់ បែលហ្ស៊ិក ស្វីស និងបារាំង នឹងនាំអ្នកទៅស្គាល់ភាពអស្ចារ្យនៃវប្បធម៌អឺរ៉ុបដ៏ល្បីល្បាញ។ ពីទីក្រុងបុរាណរ៉ូមែនទិក ស្ថាបត្យកម្មអស្ចារ្យ ភ្នំស្រស់ស្អាត ទៅដល់ទីក្រុងទំនើប និងបរិយាកាសសិល្បៈដ៏រ៉ូមែនទិក។ ដំណើរកម្សាន្តនេះគឺជាការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ និងទេសភាពដែលធ្វើឲ្យអ្នកចង់ចងចាំមិនភ្លេច។
ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងមីឡាន (អ៊ីតាលី)
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងមីឡាននៃប្រទេសអ៊ីតាលី។
អាហាររួមបញ្ចូល



ទីក្រុងវីនីស - ទីក្រុងមីឡាន (អ៊ីតាលី)
ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅកាន់ ទីក្រុងវីនីស ជូនជិះល្បឿនលឿនឆ្ពោះទៅកាន់កោះវីនីស (Venice Island) ជូនទស្សនា រាជវាំងឌូច ទីលានសេនម៉ាកូ រួចបន្តទស្សនា ព្រះវិហារសេនម៉ាកូនិងស្ពានបុរាណសាយព្រមទាំងដើរគយគន់ដោយសេរីនូវកោះតូចៗជាង១០០កោះតភ្ជាប់គ្នាបង្កើតបានជាកោះវីនីស។ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងមីឡានពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



មីឡាន (អ៊ីតាលី) - ភ្នំទឹកកកធីតលីស - លូសឺន (ស្វីស)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភ្នំទឹកកកធីតលីសនិងជូនទៅជិះកន្ត្រកខ្សែកាបដែលអាចវិលបាន៣៦០ដឺក្រេ (Titlis Mountain with cable car) ដើម្បីជិះឡើងទៅកាន់កំពូលភ្នំទឹកកកដែលមានរយៈកម្ពស់ជាង៣០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រដែលតែងតែមានទឹកកកពេញមួយឆ្នាំនិងលេងជាមួយទឹកកកពិតៗយ៉ាងសប្បាយរីករាយ។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងលូសឺនជូនទស្សនា ស្ពានសាងស្នេហ៍គយគន់ទេសភាពមាត់បឹងលូសឺន (Chapel Bridge, Lucerne Lake) ដ៏ស្រស់ស្អាតនិងដើរទិញទំនិញម៉ាកនាឡិកាល្បីៗប្រចាំប្រទេសស្វីស។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងមីឡាន - ទីក្រុងវីនីស (អ៊ីតាលី)
សម្រាកនិងពិសាអាហារនៅលើយន្តហោះរហូតមកដល់ទីក្រុងមីឡាន។ ជូនទៅទស្សនា វិហារដូម៉ូមីឡាន (Duomo Milan) ដែលជាវិហារដ៏ធំនិងស្រស់ស្អាតជាងគេប្រចាំនៅក្នុងប្រទេសអ៊ីតាលីនិងជូនទៅដើរលេងកម្សាន្តនៅ ផ្សារហ្គាល់ឡារីវិចតូរៀអេម៉ាញ៉ូអែលទី២ (Galleria Vittorio Emanuele II) ជាផ្សារដែលមានរចនាបថស្ថាបត្យកម្មដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី។បន្តដំណើរទៅកាន់ ទីក្រុងវីនីស ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



លូសឺន (ស្វីស) - បឹងទីទីស៊ី - ហៃឌែលបឺក (អាល្លឺម៉ង់)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភូមិវិស្សមកាលបឹងទីទីស៊ី (Titisee Lake) ដែលស្ថិតនៅក្នុងតំបន់ព្រៃខ្មៅធម្មជាតិរបស់ប្រទេសអាល្លឺម៉ង់ដើម្បីគយគន់ទេសភាពនិងថតរូបដោយសេរី។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ ទីក្រុងហៃឌែលបឺកបន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ហៃឌែលបឺក - កូឡូញ (អាល្លឺម៉ង់) - អាមស្ទើដាម(ហូឡង់)
ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅកាន់ ទីក្រុងកូឡូញ ជូនទៅទស្សនា ព្រះវិហារកូឡូញ (Cologne Cathedral) ដែលមាន កម្ពស់១៧៥ម៉ែត្រ ដែលបានចាត់ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោកនិង ជានិមិត្តរូបតំណាងឱ្យទីក្រុងកូឡូញទាំងមូល។ ពិសាអាហារថ្ងៃត្រង់និងបន្តដំណើរទៅកាន់ទីក្រុងអាមស្ទើដាមជូនទៅពិសាអាហារពេលល្ងាចបន្ទាប់មកសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



អាមស្ទើដាម (ហូឡង់) - ប៊្រូហ្សែល (បែលហ្ស៊ិក)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅទស្សនា កន្លែងធ្វើឈីសស្បែកជើងឈើ និង រោងកង្ហារខ្យល់ជាមួយទេសភាពដ៏ស្រស់ស្អាត និងល្បីល្បាញនៅក្នុងប្រទេសហូឡង់ (Zaanse Schans)។ ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ូហ្សែល។ ជូនទៅទស្សនា ទីលានហ្គ្រេនផ្លេស ដែលជាតំបន់ទីប្រជុំជនអ៊ូអរដ៏ធំប្រចាំនៅទីក្រុងប៊្រូហ្សែល ជូនទៅទស្សនារូបចម្លាក់ Manneken Pis ដ៏ល្បីនៅទីក្រុងប្រ៊ូហ្សែលនិងជូនទៅ ទស្សនាអាតូមមៀម កម្ពស់១០២ម៉ែត្រដែលជាស្នាដៃស្ថាបត្យកម្មទំនើបរបស់ប្រទេសបែលហ្ស៊ិកក្នុងការតាំងពិព័រណ៍ពិភពលោកទីក្រុងប្រ៊ូហ្សែលក្នុងឆ្នាំ១៩៥៨និងជានិមិត្តរូបតំណាងឱ្យប្រទេសបែលហ្ស៊ិកទាំងមូល ពិសាអាហារពេលល្ងារួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងប៊្រូហ្សែល (បែលហ្ស៊ិក) - ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដែលជាទីក្រុងដ៏រ៉ូមែនទិចបំផុតនៅក្នុងពិភពលោក។ ពិសារអាហារថ្ងៃត្រង់ទៅទស្សនា និងថតរូបអនុស្សាវរីយ៍នៅ សារមន្ទីរលូ (Lourve Museum) ក្លោងទ្វារជ័យ (Arc de Triomphe) មហាវិថីហ្សង់អេលីហ្សេដ៏ល្បី និង ប៉មទួអ៊ីហ្វែល (Eiffel Tower) តំណាងឱ្យប្រទេសបារាំង។ ជូនទៅជិះទូកលេងកម្សាន្តតាមដងទន្លេសែន ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល (Siene River Cruise)។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅ ផ្សារទំនើបឡាហ្វាយែត Galeries Lafayette ដែលជាមជ្ឈមណ្ឌលពាណិជ្ចកម្មទំនិញម៉ាកល្បីៗដែលធំជាងគេនៅអឺរ៉ុបដើម្បីដើរទិញទំនិញម៉ាកល្បីៗជាច្រើនប្រចាំនៅប្រទេសអឺរ៉ុបដោយសេរី។ (អាហារថ្ងៃត្រង់លោកអ្នកអាចពិសានៅក្នុងផ្សារលក់ទំនិញដោយខ្លួនឯងដើម្បីមានពេលវេលាច្រើនក្នុងការដើរទិញទំនិញ)។ ពិសាអាហារពេលល្ងាចជាមួយនឹងរសជាតិស្តេកនិងស្រាក្រហមបារាំង។រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងប៉ារីស (បារាំង) - ទីក្រុងភ្នំពេញ (កម្ពុជា)
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។ (ទទួលទានអាហារ និងសម្រាកនៅលើយន្តហោះ)
អាហាររួមបញ្ចូល



មកដល់ទីក្រុងភ្នំពេញ
បន្តធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្ថិភាពអមជាមួយនឹងភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។
អាហាររួមបញ្ចូល



