សហភាពអឺរ៉ុប 6 ប្រទេស (អ៊ីតាលី + ស្វីស + អាល្លឺម៉ង់ + ហូឡង់ + បែលហ្ស៊ិក + បារាំង)
ដំណើរទេសចរណ៍ឆ្លងកាត់ អ៊ីតាលី អូទ្រីស អាល្លឺម៉ង់ ហូឡង់ បែលហ្ស៊ិក ស្វីស និងបារាំង នឹងនាំអ្នកទៅស្គាល់ភាពអស្ចារ្យនៃវប្បធម៌អឺរ៉ុបដ៏ល្បីល្បាញ។ ពីទីក្រុងបុរាណរ៉ូមែនទិក ស្ថាបត្យកម្មអស្ចារ្យ ភ្នំស្រស់ស្អាត ទៅដល់ទីក្រុងទំនើប និងបរិយាកាសសិល្បៈដ៏រ៉ូមែនទិក។ ដំណើរកម្សាន្តនេះគឺជាការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ និងទេសភាពដែលធ្វើឲ្យអ្នកចង់ចងចាំមិនភ្លេច។
តម្លៃក្នុងម្នាក់
$3,977
- ថ្ងៃចេញដំណើរ
- 25 ធ្នូ 2026
- ថ្ងៃត្រឡប់មកវិញ
- 04 មករា 2027
- រយៈពេល
- 11 ថ្ងៃ 10 យប់
- កៅអីនៅសល់
- 20
កម្មវិធីធ្វើដំណើរ
11 ថ្ងៃ- 1
ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងមីឡាន (អុីតាលី)
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងមីឡាននៃប្រទេសអុីតាលី។
- អាហារលើយន្តហោះ
- 2
ទីក្រុងមីឡាន - ទីក្រុងវេរ៉ូណា (អុីតាលី)
សម្រាកនិងពិសាអាហារនៅលើយន្តហោះរហូតមកដល់ទីក្រុងមីឡាន។ ធ្វើដំណើរទៅទីក្រុងវេរ៉ូណា ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
- ពេលល្ងាច
- 3
ទីក្រុងវីនីស - ទីក្រុងមីឡាន (អុីតាលី)
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ ទីក្រុងវីនីស ជូនជិះល្បឿនលឿនឆ្ពោះទៅកាន់កោះវីនីស (Venice Island) ជូនទស្សនា រាជវាំងឌូច ទីលានសេនម៉ាកូ រួចបន្តទស្សនា ព្រះវិហារសេនម៉ាកូនិងស្ពានបុរាណសាយព្រមទាំងដើរគយគន់ដោយសេរីនូវកោះតូចៗជាង១០០កោះតភ្ជាប់គ្នាបង្កើតបានជាកោះវីនីស។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងមីឡាន ជូនទៅទស្សនា វិហារដូម៉ូមីឡាន (Duomo Milan) ដែលជាវិហារដ៏ធំនិងស្រស់ស្អាតជាងគេប្រចាំនៅក្នុងប្រទេសអុីតាលី។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 4
មីឡាន (អុីតាលី) - ភ្នំទឹកកកធីតលីស - លូសឺន (ស្វីស)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភ្នំទឹកកកធីតលីសនិងជូនទៅជិះកន្ត្រកខ្សែកាបដែលអាចវិលបាន៣៦០ដឺក្រេ (Titlis Mountain with cable car) ដើម្បីជិះឡើងទៅកាន់កំពូលភ្នំទឹកកកដែលមានរយៈកម្ពស់ជាង៣០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រដែលតែងតែមានទឹកកកពេញមួយឆ្នាំនិងលេងជាមួយទឹកកកពិតៗយ៉ាងសប្បាយរីករាយ។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងលូសឺនជូនទស្សនា ស្ពានសាងស្នេហ៍គយគន់ទេសភាពមាត់បឹងលូសឺន (Chapel Bridge, Lucerne Lake) ដ៏ស្រស់ស្អាតនិងដើរទិញទំនិញម៉ាកនាឡិកាល្បីៗប្រចាំប្រទេសស្វីស។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 5
លូសឺន (ស្វីស) - បឹងទីទីស៊ី - ហៃឌែលបឺក (អាល្លឺម៉ង់)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភូមិវិស្សមកាលបឹងទីទីស៊ី (Titisee Lake) ដែលស្ថិតនៅក្នុងតំបន់ព្រៃខ្មៅធម្មជាតិរបស់ប្រទេសអាល្លឺម៉ង់ដើម្បីគយគន់ទេសភាពនិងថតរូបដោយសេរី។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ ទីក្រុងហៃឌែលបឺកបន្ទាប់មកជូនទៅពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 6
ហៃឌែលបឺក - កូឡូញ (អាល្លឺម៉ង់) - អាមស្ទើដាម(ហូឡង់)
ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅកាន់ ទីក្រុងកូឡូញ ជូនទៅទស្សនា ព្រះវិហារកូឡូញ (Cologne Cathedral) ដែលមាន កម្ពស់១៧៥ម៉ែត្រ ដែលបានចាត់ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក និងជានិមិត្តរូបតំណាងឱ្យទីក្រុងកូឡូញទាំងមូល។ ពិសាអាហារថ្ងៃត្រង់និងបន្តដំណើរទៅកាន់ទីក្រុងអាមស្ទើដាមជូនទៅពិសាអាហារពេលល្ងាចបន្ទាប់មកសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 7
អាមស្ទើដាម (ហូឡង់) - ប៊្រូហ្សែល (បែលហ្ស៊ិក)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅទស្សនា កន្លែងធ្វើឈីសស្បែកជើងឈើ និង រោងកង្ហារខ្យល់ជាមួយទេសភាពដ៏ស្រស់ស្អាត និងល្បីល្បាញនៅក្នុងប្រទេសហូឡង់ (Zaanse Schans)។ ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ូហ្សែល។ ជូនទៅទស្សនា ទីលានហ្គ្រេនផ្លេស ដែលជាតំបន់ទីប្រជុំជនអ៊ូអរដ៏ធំប្រចាំនៅទីក្រុងប៊្រូហ្សែល ជូនទៅទស្សនារូបចម្លាក់ Manneken Pis ដ៏ល្បីនៅទីក្រុងប្រ៊ូហ្សែលនិងជូនទៅ ទស្សនាអាតូមមៀម កម្ពស់១០២ម៉ែត្រដែលជាស្នាដៃស្ថាបត្យកម្មទំនើបរបស់ប្រទេសបែលហ្ស៊ិកក្នុងការតាំងពិព័រណ៍ពិភពលោកទីក្រុងប្រ៊ូហ្សែលក្នុងឆ្នាំ១៩៥៨និងជានិមិត្តរូបតំណាងឱ្យប្រទេសបែលហ្ស៊ិកទាំងមូល ពិសាអាហារពេលល្ងារួចសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 8
ទីក្រុងប៊្រូហ្សែល (បែលហ្ស៊ិក) - ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដែលជាទីក្រុងដ៏រ៉ូមែនទិចបំផុតនៅក្នុងពិភពលោក។ ពិសារអាហារថ្ងៃត្រង់ទៅទស្សនា និងថតរូបអនុស្សាវរីយ៍នៅ សារមន្ទីរលូ (Lourve Museum) ក្លោងទ្វារជ័យ (Arc de Triomphe) មហាវិថីហ្សង់អេលីហ្សេដ៏ល្បី ប៉មទួអ៊ីហ្វែល (Eiffel Tower) តំណាងឱ្យប្រទេសបារាំង។ ជូនទៅជិះទូកលេងកម្សាន្តតាមដងទន្លេសែន ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល (Siene River Cruise)។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ថ្ងៃត្រង់
- ពេលល្ងាច
- 9
ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅ ផ្សារទំនើបឡាហ្វាយែត Galeries Lafayette ដែល ជាមជ្ឈមណ្ឌលពាណិជ្ចកម្មទំនិញម៉ាកល្បីៗដែលធំជាងគេនៅអឺរ៉ុប ដើម្បីដើរទិញទំនិញម៉ាកល្បីៗជាច្រើនប្រចាំនៅប្រទេសអឺរ៉ុបដោយសេរី។ (អាហារថ្ងៃត្រង់លោកអ្នកអាចពិសានៅក្នុងផ្សារលក់ទំនិញដោយខ្លួនឯងដើម្បីមានពេលវេលាច្រើនក្នុងការដើរទិញទំនិញ)។ ពិសាអាហារពេលល្ងាចជាមួយនឹងរសជាតិស្តេកនិងស្រាក្រហមបារាំង។រួចជូនទៅសម្រាកនៅសណ្ឋាគារ។
- ពេលព្រឹក
- ពេលល្ងាច
- 10
ទីក្រុងប៉ារីស (បារាំង) - ទីក្រុងភ្នំពេញ (កម្ពុជា)
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ (ទទួលទានអាហារ និងសម្រាកនៅលើយន្តហោះ)។
- អាហារលើយន្តហោះ
- 11
មកដល់ទីក្រុងភ្នំពេញ
បន្តធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្ថិភាពអមជាមួយនឹងភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។
