




ដំណើរកម្សាន្តទៅកាន់សហភាពអឺរ៉ុបដ៏អស្ចារ្យ ឆ្លងកាត់ប្រទេសធំៗចំនួន ៥ រួមមាន Germany Austria Italy Switzerland និង France ដែលនាំអ្នកទៅស្គាល់ទាំងវប្បធម៌ បេតិកភណ្ឌ ស្ថាបត្យកម្មដ៏ល្បីល្បាញ និងទេសភាពធម្មជាតិអស្ចារ្យ។ ស្វែងយល់ពីទីក្រុងទំនើប ប្រាសាទបុរាណ ភ្នំដ៏ស្រស់ស្អាត បឹងខៀវថ្លា និងអាហារពិសេសប្រចាំតំបន់។ ដំណើរកម្សាន្តនេះនឹងផ្តល់បទពិសោធន៍គ្រប់រសជាតិ ចាប់ពីការដើរកម្សាន្តបែបរ៉ូមែនទិក ការថតរូបទេសភាពស្អាតៗ រហូតដល់ការសម្រាកលំហែកាយក្នុងបរិយាកាសអឺរ៉ុបដ៏មានមន្តស្នេហ៍។
ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងម៉ូនិក (អាល្លឺម៉ង់)
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងម៉ូនិកនៃប្រទេសអាល្លឺម៉ង់។
អាហាររួមបញ្ចូល



ទីក្រុងម៉ូនិក - ទីក្រុងហ៊្វូសិន (អាល្លឺម៉ង់)
សម្រាកនិងពិសាអាហារនៅលើយន្តហោះរហូតមកដល់ ទីក្រុងម៉ូនិក។ ជូនទៅទស្សនានិងថតរូបកម្សាន្តនៅ សាលាក្រុងម៉ូនិក (Munich city hall) ដែលជាទីប្រជុំជនទេសចរណ៍ដ៏ល្បីប្រចាំតំបន់។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ ទីក្រុងហ្វ៊ូសិន ទស្សនានិងថតរូបអនុស្សាវរីយ៍ជាមួយ ប្រាសាទក្ងានសួរ (Neuschwanstein Castle) ដ៏ល្បីឈ្មោះដែលត្រូវបានយកធ្វើជានិមិត្តរូបតំណាងប្រាសាទប្រចាំក្រុមហ៊ុនផលិតកម្មខ្សែភាពយន្តគំនូរជីវចល Walt Disney របស់សហរដ្ឋអាមេរិច។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងហ៊្វូសិន(អាល្លឺម៉ង់)-បឹងហលស្តាត-វីឡាច (អូទ្រីស)
ពិសាអាហារពេលព្រឹកនៅក្នុងសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភូមិទេសភាពធម្មជាតិដ៏ល្បីល្បាញ ស្ថិតនៅប្របក្បែរ មាត់បឹងហលស្តាត (Hallstatt) ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ពិភពលោកជាច្រើនទស្សនា បន្ទាប់មកពិសាអាហារថ្ងៃត្រង់។ ធ្វើដំណើរទៅកាន់ទីក្រុងវីឡាច ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងវីឡាច (អូទ្រីស) - ទីក្រុងវីនីស (អ៊ីតាលី)
ពិសាអាហារពេលព្រឹកនៅក្នុងសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងវីនីសពិសាអាហារថ្ងៃត្រង់។ បន្តទៅកាន់កោះវីនីស ជូនជិះទូកល្បឿនលឿនឆ្ពោះទៅកាន់កោះវីនីស (Venice Island) ជូនទស្សនា រាជវាំងឌូច ទីលានសេនម៉ាកូ រួចបន្តទស្សនា ព្រះវិហារសេនម៉ាកូនិងស្ពានបុរាណសាយព្រមទាំងដើរគយគន់ដោយសេរីនូវកោះតូចៗជាង១០០កោះតភ្ជាប់គ្នាបង្កើតបានជាកោះវីនីស។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងវីនីស - ទីក្រុងមីឡាន (អ៊ីតាលី)
ពិសាអាហារពេលព្រឹកនៅក្នុងសណ្ឋាគាររួចដំណើរទៅកាន់ ទីក្រុងមីឡាន។ ពិសាអាហារថ្ងៃត្រង់រួច ជូនទៅទស្សនា វិហារដូម៉ូមីឡាន (Duomo Milan) ដែលជាវិហារដ៏ធំនិងស្រស់ស្អាតជាងគេប្រចាំនៅក្នុងប្រទេសអ៊ីតាលីនិងជូនទៅដើរលេងកម្សាន្តនៅ ផ្សារហ្គាល់ឡារីវិចតូរៀអេម៉ាញ៉ូអែលទី២ (Galleria Vittorio Emanuele II) ជាផ្សារដែលមានរចនាបថស្ថាបត្យកម្មដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងមីឡាន(អ៊ីតាលី)- ភ្នំទឹកកកធីតលីស-លូសឺន(ស្វីស) (
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ ភ្នំទឹកកកធីតលីសនិងជូនទៅជិះកន្ត្រកខ្សែកាបដែលអាចវិលបាន៣៦០ដឺក្រេ (Titlis Mountain with cable car) ដើម្បីជិះឡើងទៅកាន់កំពូលភ្នំទឹកកកដែលមានរយៈកម្ពស់ជាង៣០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រដែលតែងតែមានទឹកកកពេញមួយឆ្នាំនិងលេងជាមួយទឹកកកពិតៗយ៉ាងសប្បាយរីករាយ។ ពិសាអាហារថ្ងៃត្រង់រួចបន្តដំណើរទៅកាន់ទីក្រុងលូសឺនជូនទស្សនាស្ពានសាងស្នេហ៍គយគន់ទេសភាពមាត់បឹងលូសឺន (Chapel Bridge, Lucerne Lake) ដ៏ស្រស់ស្អាតនិងដើរទិញទំនិញម៉ាកនាឡិកាល្បីៗប្រចាំប្រទេសស្វីស។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងលូសឺន - អ៊ីនធឺឡាខេន (ស្វីស) - ឌីហ្សុង (បារាំង) (
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទៅកាន់ទីក្រុងអ៊ីនធឺឡាខេន ដែលមានទេសភាពស្រស់ស្អាតហ៊ុំព័ទ្ធដោយជួរភ្នំ ពិសាអាហារថ្ងៃត្រង់រួចជូនទៅ ទស្សនាទីក្រុងឌីហ្សុង ដែលជា ទីក្រុងដ៏ល្បីមួយរបស់ប្រទេសបារាំង។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឌីហ្សុង - ទីក្រុងប៉ារីស (បារាំង)
សាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដែលជាទីក្រុងដ៏រ៉ូមែនទិចបំផុតនៅក្នុងពិភពលោក។ ពិសារអាហារថ្ងៃត្រង់ទៅទស្សនា និង ថតរូបអនុស្សាវរីយ៍នៅ សារមន្ទីរលូ (Louvre Museum) ក្លោងទ្វារជ័យ (Arc de Triomphe) មហាវិថីហ្សង់អេលីហ្សេដ៏ល្បី និង ប៉មទួអ៊ីហ្វែល (Eiffel Tower)តំណាងឱ្យប្រទេសបារាំង។ ជូនទៅជិះទូកលេងកម្សាន្តតាមដងទន្លេសែន (Seine River Cruise) ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល។ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅ ផ្សារទំនើបឡាហ្វាយែត (Shopping Galeries Lafayette) ដែលជាមជ្ឈមណ្ឌលពាណិជ្ចកម្មទំនិញម៉ាកល្បីៗ ដែលធំជាងគេនៅអឺរ៉ុបដើម្បីដើរទិញទំនិញម៉ាកល្បីៗជាច្រើនប្រចាំនៅប្រទេសអឺរ៉ុបដោយសេរី។ (អាហារថ្ងៃត្រង់លោកអ្នកអាចពិសានៅក្នុងផ្សារលក់ទំនិញដោយខ្លួនឯងដើម្បីមានពេលវេលាច្រើនក្នុងការដើរទិញទំនិញ)។ ពិសាអាហារពេលល្ងាចជាមួយនឹងរសជាតិស្តេកនិងស្រាក្រហមបារាំង។រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


