




ធ្វើដំណើរកម្សាន្តទៅកាន់ ហូឡង់ ដ៏ស្រស់ស្អាត ដែលពោរពេញដោយ សួនផ្កាទុយលីប ចម្រុះពណ៌ និងខ្យល់ត្រជាក់បរិសុទ្ធ។ បន្តទៅ បែលហ្ស៊ិក ដើម្បីរីករាយជាមួយទីក្រុងបុរាណ ស្ថាបត្យកម្មស្អាតៗ និងសូកូឡាដ៏ឈ្ងុយឆ្ងាញ់។ ហើយបញ្ចប់ដំណើរកម្សាន្តនៅ បារាំង ជាមួយបទពិសោធន៍រ៉ូមែនទិក ទេសភាពអគារបុរាណ និងសិល្បៈដែលល្បីជំុពិភពលោក។ ដំណើរកម្សាន្តនេះជាការឆ្ពោះទៅរកភាពឆេីតឆាយ និងវប្បធម៌អឺរ៉ុបក្នុងពេលតែមួយ។
ថ្ងៃទី 1៖ ទីក្រុងភ្នំពេញ (កម្ពុជា) - ទីក្រុងអាមស្ទើដាម (ហូឡង់)
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងអាមស្ទើដាមនៃប្រទេសហូឡង់។
ពិសារអាហារ និងសម្រាកនៅ លើយន្តហោះ
អាហាររួមបញ្ចូល



ថ្ងៃទី 2៖ ទីក្រុងអាមស្ទើដាម (ហូឡង់)
សម្រាកនិងពិសាអាហារនៅលើយន្តហោះរហូតមកដល់ទីក្រុងអាមស្ទើដាម។ ជូនទៅទស្សនា កន្លែងធ្វើឈីសស្បែកជើងឈើ និង រោងកង្ហារខ្យល់ជាមួយទេសភាពដ៏ស្រស់ស្អាត និងល្បីល្បាញនៅក្នុងប្រទេសហូឡង់ (Zaanse Schans)។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 3៖ អាមស្ទើដាម (ហូឡង់) - ទីក្រុងប៊្រូហ្សែល (បែលហ្ស៊ិក)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅទស្សនានិង គយគន់បុប្ផានៅក្នុងសួនផ្កាទុយលីបឃូខេនហកដ៏ធំជាងគេនៅក្នុងពិភពលោកមានទំហំផ្ទៃដីសរុបជាង៣២ហិចតា ដែលមាន ផ្កាទុយលីបប្រមាណជាង៧លានដើមដែលត្រូវបានដាំជារៀងរាល់ឆ្នាំដែលមានរយៈពេលត្រឹម៨សប្ដាហ៍ក្នុងមួយឆ្នាំតែប៉ុណ្ណោះចូលទស្សនាកម្សាន្តនិងថតរូបជាមួយផ្កាទុយលីបដ៏ស្រស់ស្អាត។ ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ូហ្សែល។ ជូនទៅទស្សនា ទីលានហ្គ្រេនផ្លេស ដែលជាតំបន់ទីប្រជុំជនអ៊ូអរដ៏ធំប្រចាំនៅទីក្រុងប៊្រូហ្សែល ជូនទៅទស្សនារូបចម្លាក់ Manneken Pis ដ៏ល្បីនៅទីក្រុងប្រ៊ូហ្សែលនិងជូនទៅ ទស្សនាអាតូមមៀម កម្ពស់១០២ម៉ែត្រដែលជាស្នាដៃស្ថាបត្យកម្មទំនើបរបស់ប្រទេសបែលហ្ស៊ិកក្នុងការតាំងពិព័រណ៍ពិភពលោកទីក្រុងប្រ៊ូហ្សែលក្នុងឆ្នាំ១៩៥៨និងជានិមិត្តរូបតំណាងឱ្យប្រទេសបែលហ្ស៊ិកទាំងមូល ពិសាអាហារពេលល្ងារួចសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 4៖ ទីក្រុងប៊្រូហ្សែល (បែលហ្ស៊ិក) - ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដែលជាទីក្រុងដ៏រ៉ូមែនទិចបំផុតនៅក្នុងពិភពលោក។ ពិសារអាហារថ្ងៃត្រង់ទៅទស្សនា និងថតរូបអនុស្សាវរីយ៍នៅ សារមន្ទីរលូ (Lourve Museum) ក្លោងទ្វារជ័យ (Arc de Triomphe) មហាវិថីហ្សង់អេលីហ្សេដ៏ល្បី និង ប៉មទួអ៊ីហ្វែល (Eiffel Tower) តំណាងឱ្យប្រទេសបារាំង។ ជូនទៅជិះទូកលេងកម្សាន្តតាមដងទន្លេសែន ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល (Siene River Cruise)។ ពិសាអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


ថ្ងៃទី 5៖ ទីក្រុងប៉ារីស (បារាំង)
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចជូនទៅ ផ្សារទំនើបឡាហ្វាយែត ដែលជាមជ្ឈមណ្ឌលពាណិជ្ចកម្មទំនិញម៉ាកល្បីៗដែលធំជាងគេនៅអឺរ៉ុបដើម្បីដើរទិញទំនិញម៉ាកល្បីៗជាច្រើនប្រចាំនៅប្រទេសអឺរ៉ុបដោយសេរី។ (អាហារថ្ងៃត្រង់លោកអ្នកអាចពិសានៅក្នុងផ្សារលក់ទំនិញដោយខ្លួនឯងដើម្បីមានពេលវេលាច្រើនក្នុងការដើរទិញទំនិញ)។ ពិសាអាហារពេលល្ងាចជាមួយនឹងរសជាតិស្តេកនិងស្រាក្រហមបារាំង។រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 6៖ ទីក្រុងប៉ារីស (បារាំង) - ទីក្រុងភ្នំពេញ (កម្ពុជា)
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។ (ទទួលទានអាហារ និងសម្រាកនៅលើយន្តហោះ)
អាហាររួមបញ្ចូល



ថ្ងៃទី 7៖ មកដល់ទីក្រុងភ្នំពេញ
បន្តធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញប្រកបដោយសុវត្ថិភាពអមជាមួយនឹងភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។
អាហាររួមបញ្ចូល


