Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1698GEN-Z

ភ្នំពេញ - សៀមរាប (សណ្ធាគារផ្កាយ ៥)

សៀមរាប ដែលជាទីក្រុងរមណីយដ្ឋានមួយនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គឺជាច្រកទ្វារទៅកាន់ប្រាសាទអង្គរ ដែលជាទីតាំងនៃអាណាចក្រខ្មែរចាប់ពីសតវត្សទី៩ ដល់ទី១៥។ អគារថ្មដ៏ស្មុគស្មាញជាច្រើនរបស់អង្គរ រួមមានប្រាសាទអង្គរវត្ត ដែលជាប្រាសាទសំខាន់ ដែលត្រូវបានគូរនៅលើទង់ជាតិកម្ពុជា។ មុខយក្ស និងអាថ៌កំបាំងត្រូវបានឆ្លាក់ចូលទៅក្នុងប្រាសាទបាយ័ននៅអង្គរធំ។

$65

រយៈពេល

2 ថ្ងៃ 1 យប់

ថ្ងៃចេញដំណើរ

26 កញ្ញា 2026

កៅអីនៅសល់

40

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ភ្នំពេញ - ប្រាសាទបាគង - ប្រាសាទព្រះគោ

ជួបជុំគ្នានៅក្រុមហ៊ុនទេសចរណ៍ ស្តាយ ឃីង ធ្វើដំណើរតាមរថយន្តថ្មីទំនើបម៉ាស៊ីនត្រជាក់កៅអី ធំទូលាយ។ ទទួលទានអាហារពេលព្រឹកនៅតំបន់ស្គន់ (ចំណាយប្រាក់ផ្ទាល់ខ្លួន) បន្តដំណើរទៅ កាន់ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ (អាហារថ្ងៃត្រង់ ចំណាយប្រាក់ផ្ទាល់ខ្លួន) ។ រួចបន្ត ដំណើរទៅ ទស្សនាប្រាសាទបាគង ដែលជាប្រាសាទភ្នំតំណាងអោយ ភ្នំព្រះសុមេរុ មានគូទឹកព័ទ្ធ ជុំវិញប្រាសាទដែលតំណាងអោយមហាសមុទ្រ និង ប្រាសាទព្រះគោ ដែលកសាងនៅឆ្នាំ 879 គ.ស ដែលត្រូវបានកសាងមុនប្រាសាទអង្គរវត្តប្រហែល 230ឆ្នាំ។ បន្ទាប់មកជូនទៅ ភូមិព្រះដាក់ ទស្សនាទិដ្ឋភាពក្នុងភូមិលោកអ្នកអាចភ្លក់រសជាតិនំអាកោរដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់។ បន្តទៅ Check-in ចូលសណ្ឋាគារ ដើម្បីរៀបចំខ្លួនទៅ ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន (អាហារបុហ្វេមានរបាំអប្សរា) រួចជូនទៅសម្រាកនៅសណ្ឋាគារ។ ភ្ញៀវអាចសម្រាកលំហែពេល វេលាផ្ទាល់ខ្លួននាពេលរាត្រី។

អាហាររួមបញ្ចូល

ពេលល្ងាច
ប្រាសាទាគង.jpg
ប្រាសាទព្រះគោ.jpg
១១១.jpg
ថ្ងៃទី2

ប្រាសាទអង្គរវត្ត - ប្រាសាទបាយ័ន - ក្លោងទ្វាទន្លេអ៊ុំ

ស្រស់ស្រូបអាហារពេលព្រឹកជាច្រើនមុខដ៏ឈ្ងុយឆ្ងាញ់នៅសណ្ឋាគាររួចបន្តដំណើរទៅកាន់ចូល ទៅទស្សនា ប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ធំ និង ល្បីល្បាញបំផុត ស្ថិតក្នុងខេត្ត សៀមរាប ប្រាសាទអង្គរវត្តក៏បានចុះបញ្ជីជា បេតិកភណ្ឌពិភពលោកនៅឆ្នាំ 1992 ផងដែរ។ បន្តទៅទស្សនា ក្លោងទ្វាទន្លេអ៊ុំ ប្រាសាទបាយ័ន ភិមានអាកាស និង ទីលានជល់ដំរី ។ បន្តទៅទទួលទានអាហារ ថ្ងៃត្រង់នៅភោជនីយ៍ដ្ឋានស្ទឹងត្រជាក់ (ចំណាយប្រាក់ផ្ទាល់ខ្លួន)។ ក្រោយសំរាកពីការទទួលទាន អាហារថ្ងៃត្រង់ដែលរៀបចំជូនយ៉ាងពិសេសរួច ជួបជុំគ្នាធ្វើដំណើរត្រឡប់មកភ្នំពេញវិញជាមួយ អ្នកនាំភ្ញៀវដ៏ពូកែវោហាសព្ទ័តាមរថយន្តប្រកបដោយសុវត្ថិភាពនិងអនុស្សាវរិយ៍បំភ្លេចមិនបាន។

អាហាររួមបញ្ចូល

ពេលព្រឹក
Ultimate-Guide-to-the-Best-Angkor-Wat-Temples-in-Cambodia
bigstock-Siem-Reap-Cambodia--October--235069456
123363db-ba71-40dc-bc03-a3eee712f63c

តំបន់ទេសចរណ៍

អង្គរវត្ត (Angkor Wat)

អង្គរវត្ត (Angkor Wat)

ប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏ធំបំផុត និងល្បីល្បាញជាងគេនៅកម្ពុជាដែលមានមាត្រដ្ឋាន លើផ្ទៃដីទំហំ ១៦២,៦ ហិចតា។ ប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សទី១២ ក្នុងរាជកាលរបស់សូរ្យវរ្ម័នទី២ និងជាស្នាដៃស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ។ ជាមួយនឹងក្បាច់ចម្លាក់ដ៏ល្អប្រណិត និងប្រវត្តិសាស្ត្រដ៏សម្បូរបែប អង្គរវត្តបានក្លាយជានិមិត្តរូបជាតិរបស់កម្ពុជា និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក។ ដូចនេះហើយ ប្រាសាទអង្គរវត្តត្រូវបានគេសន្មតថា ជាប្រាសាទសាសនាដ៏ធំបំផុតនៅលើពិភពលោក ដែលជាប់ក្នុងកំណត់ត្រាពិភពលោក។ ជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។
Angkor Wat is the largest and most famous temple in Cambodia, covering an area of 162.6 hectares.It was built in the 12th century during the reign of Suryavarman II and is considered a masterpiece of Khmer architecture. With its exquisite carvings and rich historical significance, Angkor Wat has become the national symbol of Cambodia and a major tourist attraction for visitors from around the world. It is also recognized as the largest religious monument in the world and is listed in world records for its remarkable size and cultural importance. A UNESCO World Heritage Site and Cambodia's national treasure.

ផាប់ស្ទ្រីត (Pub Street)

ផាប់ស្ទ្រីត (Pub Street)

ផាប់​ស្រ្ទីត សៀមរាប – មជ្ឈមណ្ឌលកំសាន្តរាត្រីដ៏អស្ចារ្យ! មានបារតែល ភេ្លសអគ្គិសនី និងភ្លេងរស់រវើក។ ញ៉ាំប៊ីយ៉ា $0.50 រាំលេងយប់ចំអិន។

Pub Street, Siem Reap – The beating heart of nightlife in Cambodia! This vibrant alley is packed with neon-lit bars, live music, and buzzing energy. Sip on $0.50 beers, dance the night away, and soak in the infectious party vibe.

ប្រាសាទបាយ័ន (Bayon Temple)

ប្រាសាទបាយ័ន (Bayon Temple)

ប្រាសាទបាយ័ន គឺជាប្រាសាទដ៏ល្បីល្បាញមួយស្ថិតនៅកណ្តាលក្រុងបុរាណអង្គរធំ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ ក្នុងរាជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ និងល្បីដោយសាមានចម្លាក់ព្រះភក្ត្រដ៏ធំស្ថិតនៅគ្រប់ទិស។ ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ និងក្បាច់ចម្លាក់ល្អប្រណិត ប្រាសាទបាយ័នគឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅកម្ពុជា។
Bayon Temple is a famous temple located at the center of the ancient city of Angkor Thom. It was built in the late 12th century during the reign of Jayavarman VII and is renowned for its many towers adorned with large stone-carved faces looking in all directions. With its remarkable architecture and intricate carvings, Bayon Temple is a valuable cultural heritage site and one of Cambodia’s most attractive tourist destinations.

សារមន្ទីរសង្គ្រាម (War Museum)

សារមន្ទីរសង្គ្រាម (War Museum)

សារមន្ទីរសង្គ្រាម (សៀមរាប) – កន្លែងបង្ហាញអំពីសង្គ្រាមកម្ពុជា។ មានតង់ក៍ គ្រឿងអាវុធ និងមីនពីសម័យខ្មែរក្រហម ដែលអតីតយុទ្ធជនចែករំលែករឿងពិត។ ជាមជ្ឈមណ្ឌលសិក្សាប្រវត្តិសាស្ត្រ និងសន្តិភាព។

War Museum (Siem Reap) – A raw and moving tribute to Cambodia’s wartime struggles. Walk among tanks, artillery, and landmines from the Khmer Rouge era, with powerful stories shared by veteran guides. A must-visit for history and peace education.

ភ្នំគូលែន (Phnom Kulen)

ភ្នំគូលែន (Phnom Kulen)

ភ្នំគូលែន ជាកន្លែងបរិសុទ្ធនិងស្រស់ស្អាតជិតសៀមរាប មានជ្រោះទឹកធ្លាក់ ចម្លាក់បុរាណ និងស្ទឹងលិង្គពាន់។ ត្រូវបានចាត់ទុកថាជាកំណើតអាណាចក្រខ្មែរ។

Phnom Kulen a spiritual and natural wonder near Siem Reap, featuring holy waterfalls, ancient carvings, and the River of a Thousand Lingas. Considered the birthplace of the Khmer Empire.

វត្តដាមណាក់ (Wat Damnak)

វត្តដាមណាក់ (Wat Damnak)

វត្តដំណាក់ វត្តសកលវត្សទី២០ដែលមានសាលាពុទ្ធិកជាន់ខ្ពស់ និងស្ថាបត្យកម្មខ្មែរដ៏ល្អ។ នៅខាងត្បូងផាស់ស្ទ្រីត។

Wat Damnak an active 20th-century pagoda complex housing a renowned Buddhist institute, meditation center, and exquisite Khmer architecture. Located just south of Pub Street.