




សៀមរាប ដែលជាទីក្រុងរមណីយដ្ឋានមួយនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គឺជាច្រកទ្វារទៅកាន់ប្រាសាទអង្គរ ដែលជាទីតាំងនៃអាណាចក្រខ្មែរចាប់ពីសតវត្សទី៩ ដល់ទី១៥។ អគារថ្មដ៏ស្មុគស្មាញជាច្រើនរបស់អង្គរ រួមមានប្រាសាទអង្គរវត្ត ដែលជាប្រាសាទសំខាន់ ដែលត្រូវបានគូរនៅលើទង់ជាតិកម្ពុជា។ មុខយក្ស និងអាថ៌កំបាំងត្រូវបានឆ្លាក់ចូលទៅក្នុងប្រាសាទបាយ័ននៅអង្គរធំ។
ភ្នំពេញ - ប្រាសាទបាគង - ប្រាសាទព្រះគោ
ជួបជុំគ្នានៅក្រុមហ៊ុនទេសចរណ៍ ស្តាយ ឃីង ធ្វើដំណើរតាមរថយន្តថ្មីទំនើបម៉ាស៊ីនត្រជាក់កៅអីធំទូលាយ។ ទទួលទានអាហារពេលព្រឹកស្គន់ បន្តដំណើរទៅពិសាអាហារថ្ងៃត្រង់ជាមួយមុខម្ហូបដែលមានឱជារសឈ្ងុយឆ្ងាញ់នៅ សហគមន៍បាគងភូមិខ្ញុំ។ រួចបន្តដំណើរទៅ ទស្សនាប្រសាទបាគង ដែលជាប្រសាទភ្នំតំណាងអោយ ភ្នំព្រះសុមេរុ មានគូទឹកព័ទ្ធជុំវិញប្រាសាទដែលតំណាងអោយ មហាសមុទ្រ និងប្រសាទព្រះគោ ដែលកសាងនៅឆ្នាំ ៨៧៩ គ.ស ដែលត្រូវបានកសាងមុនប្រាសាទអង្គរវត្តប្រហែល ២៣០ឆ្នាំ។ បន្ទាប់មកជូនទៅ ភូមិព្រះដាក់ ទស្សនាទិដ្ធភាពក្នុងភូមិដើម្បីភ្លក់រសជាតិនំអាកោរដ៏ឈ្ងុយឆ្ងាញ់ប្រចាំតំបន់។ បន្តទៅ Check-in ចូលសណ្ធាគារដើម្បីរៀបចំខ្លួនទៅ ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ធាន (អាហារបុហ្វេមានរបាំអប្សរា) រួចជូនទៅសម្រាកនៅសណ្ធាគារ។ សម្រាកលំហែពេលវេលាផ្ទាល់ខ្លួននាពេលរាត្រី។
អាហាររួមបញ្ចូល



ប្រាសាទអង្គរវត្ត - ប្រាសាទបាយ័ន - ក្លោងទ្វាទន្លេអ៊ុំ
ស្រស់ស្រួបអាហារពេលព្រឹកជាច្រើនមុខដ៏ឈ្ងុយឆ្ងាញ់នៅសណ្ធាគាររួចបន្តដំណើរចូលទៅចូលទស្សនា ប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ធំ និងល្បីល្បាញបំផុត ស្ថិតក្នុងខេត្ត សៀមរាបប្រាសាទអង្គរវត្តក៏បានចុះបញ្ជីជា បេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២ ផងដែរ។ បន្តទៅទស្សនា ក្លោងទ្វាទន្លេអ៊ុំ ប្រាសាទបាយ័ន ភិមានអាកាស និងទីលានជល់ដំរី ។ បន្តទៅទទួលទានអាហារថ្ងៃត្រង់នៅភោជនីយ៍ដ្ធានស្ទឹងត្រជាក់។ ក្រោយសម្រាកពីការទទួលទានអាហារថ្ងៃត្រង់ដែលរៀបចំជូនយ៉ាងពិសេសរួច ជួបជុំគ្នាធ្វើដំណើរត្រឡប់មកភ្នំពេញវិញជាមួយអ្នកនាំភ្ញៀវ ដ៏ពូកែវោហាសព្ទ័តាមរថយន្តប្រកបដោយសុវត្តិភាព និងអនុស្សាវរិយ៍បំភ្លេចមិនបាន។
អាហាររួមបញ្ចូល



