




សៀមរាប ដែលជាទីក្រុងរមណីយដ្ឋានមួយនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គឺជាច្រកទ្វារទៅកាន់ប្រាសាទអង្គរ ដែលជាទីតាំងនៃអាណាចក្រខ្មែរចាប់ពីសតវត្សទី៩ ដល់ទី១៥។ អគារថ្មដ៏ស្មុគស្មាញជាច្រើនរបស់អង្គរ រួមមានប្រាសាទអង្គរវត្ត ដែលជាប្រាសាទសំខាន់ ដែលត្រូវបានគូរនៅលើទង់ជាតិកម្ពុជា។ មុខយក្ស និងអាថ៌កំបាំងត្រូវបានឆ្លាក់ចូលទៅក្នុងប្រាសាទបាយ័ននៅអង្គរធំ។
ភ្នំពេញ-ពិភពបាតសមុទ្រ-ព្រះអង្គចេកព្រះអង្គចម
ជួបជុំគ្នានៅក្រុមហ៊ុន ស្តាយ ឃីង ធ្វើដំណើរតាមរថយន្តថ្មីទំនើបម៉ាស៊ីនត្រជាក់កៅអីធំទូលាយ។ ទទួលទានអាហារពេលព្រឹកស្គន់។ ពិសាអាហារថ្ងៃត្រង់ជាមួយមុខម្ហូបដែលមានឱជារសឈ្ងុយឆ្ងាញ់ បន្តដំណើរទៅ ទស្សនាពិភពត្រីនៅបាតសមុទ្រ (រូមញ្ចូលសំបុត្រ) រីករាយនឹងទេសភាពធម្មជាតិចម្រុះ ដែលជាផលវិជ្ជមានសម្រាប់សុខភាពទាំងផ្លូវចិត្តនិងកាយ។ បន្ទាប់ជូនទៅទីសក្នការៈបូជា ព្រះអង្គចេកព្រះអង្គចម ថតរូបណៅរាជដំណាក់ និងកម្សាន្តតាមដងស្ទឹង។ បន្តទៅ Check-in ចូលសណ្ធាគារដើម្បីរៀបចំខ្លួនទៅ កម្សាន្តនៅវិថី PUB STREET ជាផ្លូវដែលល្បីល្បាញរួមទាំងមានលក់អាហាររួមទាំងភេសជ្ជះច្រើនជម្រើស (អាហារល្ងាចចំណាយផ្ទាល់ខ្លួន) រួចជូនទៅសម្រាក នៅសណ្ធាគារ។ សម្រាកលំហែពេលវេលាផ្ទាល់ខ្លួននាពេលរាត្រី។
អាហាររួមបញ្ចូល



ប្រាសាទអង្គរវត្ត-ភូមិព្រះដាក់-តាព្រហ្ម-នាគព័ន្ធ
ស្រស់ស្រួបអាហារពេលព្រឹកជាច្រើនមុខដ៏ឈ្ងុយឆ្ងាញ់នៅសណ្ធាគាររួចបន្តដំណើរចូលទៅចូលទស្សនា ក្លោងទ្វាទន្លេអ៊ុំ ប្រាសាទបាយ័ន ភិមានអាកាស ទីលានជល់ដំរី និងប្រាសាទនាគព័ន្ធ ជាកន្លែងដែរមានទស្សនីយភាពគួរអោយចង់ទស្សនា។ ហើយបន្តដំណើរទៅ ភូមិព្រះដាក់ ពិសារអាហារថ្ងៃត្រង់ជាមួយរសជាតិជ្រូកអាំងល្បីប្រចាំតំបន់ និងទស្សនាទិដ្ធភាពក្នុងភូមិដើម្បីភ្លក់រសជាតិនំអាកោរដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ បន្ទាប់មកជូនទៅទស្សនា ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត ទស្សនាថ្ងៃលិចនៅប្រាសាទ រួចជូនទៅ ពិសាអាហារពេលល្ងាចនៅភោជនីយដ្ឋាន(អាហារបុហ្វេមានរបាំអប្សរា) រួចជូនទៅសម្រាកនៅសណ្ធាគាំរ។
អាហាររួមបញ្ចូល



សួនផ្កា ANGKOR WONDER GARDEN- ភ្នំពេញ
ទទួលទានអាហារពេលព្រឹករៀបចំដោយសណ្ធាគាររួច ធ្វើដំណើរទៅទស្សនា សួនផ្កាអង្គរវ័នឌឺ (រួមបញ្ចូលសំបុត្រ) ដែលជាសួនផ្កាធំជាងគេនៅកម្ពុជា មានផ្កាចម្រុះពណ៌ និងគ្រប់ប្រភេទសក្តិសមសម្រាប់អ្នកចូលចិត្តថតរូបលេងកម្សាន្ត។ បន្ទាប់ពីកម្សាន្តនៅសួនផ្ការួចបន្តទៅទទួលទានអាហារដ្ធាន ព្រៃប្រស់។ រួចក៏ធ្វើដំណើរត្រឡប់មកភ្នំពេញវិញជាមួយអ្នកនាំភ្ញៀវដ៏ពូកែវោហាសព័្ទតាមរថយន្តប្រកបដោយសុវត្តិភាព និងអនុស្សាវរិយ៍បំភ្លេចមិនបាន។
អាហាររួមបញ្ចូល



