PL-1652Premium Package

ភ្នំពេញ - សៀមរាប (សណ្ធាគារផ្កាយ ៥)

3 ថ្ងៃ 2 យប់ 31 ធ្នូ 2026 - 02 មករា 2027 នៅសល់ 40 កៅអី

សៀមរាប ដែលជាទីក្រុងរមណីយដ្ឋានមួយនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គឺជាច្រកទ្វារទៅកាន់ប្រាសាទអង្គរ ដែលជាទីតាំងនៃអាណាចក្រខ្មែរចាប់ពីសតវត្សទី៩ ដល់ទី១៥។ អគារថ្មដ៏ស្មុគស្មាញជាច្រើនរបស់អង្គរ រួមមានប្រាសាទអង្គរវត្ត ដែលជាប្រាសាទសំខាន់ ដែលត្រូវបានគូរនៅលើទង់ជាតិកម្ពុជា។ មុខយក្ស និងអាថ៌កំបាំងត្រូវបានឆ្លាក់ចូលទៅក្នុងប្រាសាទបាយ័ននៅអង្គរធំ។

តម្លៃក្នុងម្នាក់

$195

ថ្ងៃចេញដំណើរ
31 ធ្នូ 2026
ថ្ងៃត្រឡប់មកវិញ
02 មករា 2027
រយៈពេល
3 ថ្ងៃ 2 យប់
កៅអីនៅសល់
40
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

3 ថ្ងៃ
  1. 1

    ភ្នំពេញ - ពិភពបាតសមុទ្រ - ព្រះអង្គចេកព្រះអង្គចម

    ជួបជុំគ្នានៅក្រុមហ៊ុន ស្តាយ ឃីង ធ្វើដំណើរតាមរថយន្តថ្មីទំនើបម៉ាស៊ីនត្រជាក់កៅអីធំទូលាយ។ ទទួលទានអាហារពេលព្រឹកស្គន់។ ពិសាអាហារថ្ងៃត្រង់ជាមួយមុខម្ហូបដែលមានឱជារសឈ្ងុយឆ្ងាញ់ បន្តដំណើរទៅ ទស្សនាពិភពត្រីនៅបាតសមុទ្រ (រូមញ្ចូលសំបុត្រ) រីករាយនឹងទេសភាពធម្មជាតិចម្រុះ ដែលជាផលវិជ្ជមានសម្រាប់សុខភាពទាំងផ្លូវចិត្តនិងកាយ។ បន្ទាប់ជូនទៅទីសក្នការៈបូជា ព្រះអង្គចេកព្រះអង្គចម ថតរូបណៅរាជដំណាក់ និងកម្សាន្តតាមដងស្ទឹង។ បន្តទៅ Check-in ចូលសណ្ធាគារដើម្បីរៀបចំខ្លួនទៅ កម្សាន្តនៅវិថី PUB STREET ជាផ្លូវដែលល្បីល្បាញរួមទាំងមានលក់អាហាររួមទាំងភេសជ្ជះច្រើនជម្រើស (អាហារល្ងាចចំណាយផ្ទាល់ខ្លួន) រួចជូនទៅសម្រាក នៅសណ្ធាគារ។ សម្រាកលំហែពេលវេលាផ្ទាល់ខ្លួននាពេលរាត្រី។

    • ពេលព្រឹក
    • ថ្ងៃត្រង់
  2. 2

    ប្រាសាទអង្គរវត្ត - ភូមិព្រះដាក់ - តាព្រហ្ម - នាគព័ន្ធ

    ស្រស់ស្រួបអាហារពេលព្រឹកជាច្រើនមុខដ៏ឈ្ងុយឆ្ងាញ់​​នៅសណ្ធាគាររួចបន្តដំណើរចូលទៅ​ចូលទស្សនា ក្លោងទ្វាទន្លេអ៊ុំ ប្រាសាទបាយ័ន  ភិមានអាកាស ទីលានជល់ដំរី និង​ប្រាសាទនាគព័ន្ធ ជាកន្លែងដែរមានទស្សនីយភាពគួរអោយចង់ទស្សនា។ ហើយបន្តដំណើរទៅ ភូមិព្រះដាក់ ពិសារអាហារថ្ងៃត្រង់ជាមួយរសជាតិជ្រូកអាំងល្បីប្រចាំតំបន់ និងទស្សនាទិដ្ធភាពក្នុងភូមិដើម្បីភ្លក់រសជាតិនំអាកោរដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ បន្ទាប់មកជូនទៅទស្សនា ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត ទស្សនាថ្ងៃលិចនៅប្រាសាទ ​រួចជូនទៅ ពិសាអាហារពេលល្ងាចនៅភោជនីយដ្ឋាន(អាហារបុហ្វេមានរបាំអប្សរា) ​រួចជូនទៅសម្រាកនៅសណ្ធាគាំរ។

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    សួនផ្កា ANGKOR WONDER GARDEN - ភ្នំពេញ

     

    ទទួលទានអាហារពេលព្រឹករៀបចំដោយសណ្ធាគាររួច ធ្វើដំណើរទៅទស្សនា សួនផ្កាអង្គរវ័នឌឺ​ (រួមបញ្ចូលសំបុត្រ) ដែលជាសួនផ្កាធំជាងគេនៅកម្ពុជា មានផ្កាចម្រុះពណ៌ និងគ្រប់ប្រភេទសក្តិសមសម្រាប់អ្នកចូលចិត្តថតរូបលេងកម្សាន្ត។ បន្ទាប់ពីកម្សាន្តនៅសួនផ្ការួចបន្តទៅទទួលទានអាហារដ្ធាន ព្រៃប្រស់។ រួចក៏ធ្វើដំណើរត្រឡប់មកភ្នំពេញវិញជាមួយអ្នកនាំភ្ញៀវដ៏ពូកែវោហាសព័្ទតាមរថយន្តប្រកបដោយសុវត្តិភាព និងអនុស្សាវរិយ៍បំភ្លេចមិនបាន។

    • ពេលព្រឹក
    • ថ្ងៃត្រង់

តំបន់ទេសចរណ៍

ព័ត៌មានបន្ថែម