




សៀមរាប ដែលជាទីក្រុងរមណីយដ្ឋានមួយនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គឺជាច្រកទ្វារទៅកាន់ប្រាសាទអង្គរ ដែលជាទីតាំងនៃអាណាចក្រខ្មែរចាប់ពីសតវត្សទី៩ ដល់ទី១៥។ អគារថ្មដ៏ស្មុគស្មាញជាច្រើនរបស់អង្គរ រួមមានប្រាសាទអង្គរវត្ត ដែលជាប្រាសាទសំខាន់ ដែលត្រូវបានគូរនៅលើទង់ជាតិកម្ពុជា។ មុខយក្ស និងអាថ៌កំបាំងត្រូវបានឆ្លាក់ចូលទៅក្នុងប្រាសាទបាយ័ននៅអង្គរធំ។
ពិភពបាតសមុទ្រ - ព្រះអង្គចេកព្រះអង្គចម
ជួបជុំគ្នានៅក្រុមហ៊ុន ស្តាយ ឃីង ធ្វើដំណើរតាមរថយន្តថ្មីទំនើបម៉ាស៊ីនត្រជាក់កៅអីធំទូលាយ។ ទទួលទានអាហារពេលព្រឹកស្គន់។ ពិសាអាហារថ្ងៃត្រង់ជាមួយមុខម្ហូបដែលមានឱជារសឈ្ងុយឆ្ងាញ់ បន្តដំណើរទៅ ទស្សនាពិភពត្រីនៅបាតសមុទ្រ រីករាយនឹងទេសភាពធម្មជាតិចម្រុះ ដែលជាផលវិជ្ជមានសម្រាប់សុខភាពទាំងផ្លូវចិត្តនិងកាយ។ បន្ទាប់ជូនទៅទីសក្នការៈបូជា ព្រះអង្គចេកព្រះអង្គចម ដែលជាកន្លែងបូជាយ៉ាងសក្តិសិទ្ធ បន្ទាប់មកជូនទៅសណ្ធាគារសម្រាក និងរៀបចំខ្លួនដើម្បីទៅ ពិសាអាហារពេលល្ងាចនៅភោជនីដ្ធាន បន្តទៅកម្សាន្តនៅវិថី PUB STREET ជាផ្លូវដែលល្បីល្បាញរួមទាំងមានលក់អាហាររួមទាំងភេសជ្ជះច្រើនជម្រើសនិង កន្លែងកម្សាន្តសប្បាយជាច្រើនរួចជូនទៅសម្រាក នៅសណ្ធាគារ។ សម្រាកលំហែពេលវេលាផ្ទាល់ខ្លួននាពេលរាត្រី។
អាហាររួមបញ្ចូល



ប្រាសាទអង្គរវត្ត - ភូមិព្រះដាក់ - តាព្រហ្ម - នាគព័ន្ធ
ស្រស់ស្រួបអាហារពេលព្រឹកជាច្រើនមុខដ៏ឈ្ងុយឆ្ងាញ់នៅសណ្ធាគាររួចបន្តដំណើរចូលទៅចូលទស្សនា ក្លោងទ្វាទន្លេអ៊ុំ ប្រាសាទបាយ័ន ភិមានអាកាស ទីលានជល់ដំរី និងប្រាសាទនាគព័ន្ធ ជាកន្លែងដែរមានទស្សនីយភាពគួរអោយចង់ទស្សនា។ ហើយបន្តដំណើរទៅ ពិសារអាហារថ្ងៃត្រង់ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៅ ភូមិព្រះដាក់ ជាភូមិបុរាណនៅខេត្តសៀមរាប បន្ទាប់មកជូនទៅទស្សនា ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្ត ទស្សនាថ្ងៃលិចនៅប្រាសាទ រួចជូនទៅ ពិសាអាហារពេលល្ងាចនៅភោជនីយដ្ឋាន(អាហារបុហ្វេមានរបាំអប្សរា) រួចជូនទៅសម្រាកនៅសណ្ធាគារវិញដើម្បីសម្រាក។
អាហាររួមបញ្ចូល



សួនផ្កាអង្គរវ័នឌឺ - ភ្នំពេញ
ទទួលទានអាហារពេលព្រឹករៀបចំដោយសណ្ធាគាររួច ធ្វើការ Check-out សណ្ធាគារ រួចបន្តធ្វើដំណើរទៅទស្សនា សួនផ្កាអង្គរវ័នឌឺ ដែលជាសួនផ្កាធំជាងគេនៅកម្ពុជា និងមានផ្កាចម្រុះពណ៌ស្រស់ស្អាតប្លែកភ្នែក មានផ្កាចំរុះពណ៌ និងកន្លែងថតរូបប្លែកៗជាច្រើន។ រួចបន្តដំណើរទៅពិសាអាហារពេលថ្ងៃត្រង់រៀបចំយ៉ាងពិសេសជូនទៅភោជនីដ្ធាន ព្រៃប្រស់បន្ទាប់មកធ្វើដំណើរត្រឡប់មកភ្នំពេញវិញ ជាមួយអ្នកនាំភ្ញៀវ ដ៏ពូកែវោហាសព្ទ័ តាមរថយន្តប្រកបដោយសុវត្តិភាព និងអនុស្សាវរិយ៍បំភ្លេចមិនបាន។
អាហាររួមបញ្ចូល



