




មណ្ឌលគិរី គឺជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជាមានភាពល្បីល្បាញដោយទេសភាពធម្មជាតិដ៏ស្រស់ស្អាត អាកាសធាតុខៀវស្រងាត់ត្រជាក់ភ្នែក ត្រជាក់ចិត្ត និងបរិយាកាសមានស្ងប់ស្ងាត់។ មានទីរួមខេត្តដែលព័ទ្ធជុំវិញដោយភ្នំ ព្រៃឈើ និងអ័ព្ទពេលព្រឹកដ៏ស្រស់បំព្រង។មណ្ឌលគិរីជាកន្លែងទេសចរណ៍ធម្មជាតិដ៏ពេញនិយម សម្រាប់អ្នកដែលចង់គេចចេញពីភាពមមាញឹកក្នុងទីក្រុង ហើយស្វែងរកភាពស្ងប់ស្ងាត់ និងបទពិសោធន៍ជិតស្និទ្ធនឹងធម្មជាតិ។
ភ្នំពេញ - មណ្ឌលគិរី - សមុទ្យឈើ - ភ្នំដោះក្រមុំ
ម៉ោង5:30 ព្រឹកជួបជុំគ្នានៅក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ទទួលទានអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់នៅ ភោជនីយដ្ធាននៅស្វាយអន្ទរ។ ចាប់ផ្តើមធ្វើដំណើរទៅកាន់ មណ្ឌលគិរី ឈប់សម្រាកទទួលទានអាហារថ្ងែត្រង់ជាមួយមុខម្ហូបមានឱជារសជាច្រើននៅ អាហារដ្ធានសម្រស់ឥសាន រួចបន្តធ្វើដំណើរឆ្ពោះទៅទស្សនា រង្វង់មូលគៅព្រៃ ចម្ការកាហ្វេភីដា ទស្សនាសមុទ្រឈើ និងទស្សនាថ្ងៃលិចភ្នំដោះក្រមុំ គយគន់ទិដ្ឋភាពព្រះអាទិត្យលិចក្រោយជួរភ្នំ និងព្រៃឈើដ៏ធំល្វឹងល្វើយ បង្កើតបានអារម្មណ៏ដ៏រ៉ូមែនទិក ល្អបំផុតសម្រាប់ការថតរូប និងសម្រាកលំហែកាយ។ ទទួលទានអាហារពេលពេលល្ងាចយ៉ាងឆ្ងាញ់ពិសារនៅភោជនីយដ្ធាន ក្រុងសែនមនោរម្យ រួចជូនសម្រាកនៅ រីសតប្រណិតលំដាប់ផ្កាយ5។
អាហាររួមបញ្ចូល



ទឹកជ្រោះប៊ូស្រា - អូរមីស - ភ្នំពេញ
ទទួលទានអាហារពេលព្រឹកប៊ូហ្វេនៅរីសត រួចជួបជុំគ្នាធ្វើដំណើរទៅលេងកម្សាន្តនៅ ទឹកជ្រោះប៊ូស្រា ហុំព័ទ្ធជុំវិញដោយព្រៃឈើខៀវស្រងាត់ និងអាកាសធាតុត្រជាក់ស្រួលសមស្របសម្រាប់ការសម្រាកលំហែកាយ គយគន់សម្រស់ធម្មជាតិ ងូតទឹកលេង និងថតរូបអនុស្សាវរីយ៍។ រួចជួនទៅតស្សនា ចម្ការតែមណ្ឌលគិរី (Mondolkiri Tea Plantation) គយគន់ទេសភាពវាលតែពណ៌បៃតងស្រស់ ស្វែងយល់អំពីដំណើរការដាំដុះ និងការផលិតតែ ព្រមទាំងភ្លក់រសជាតិតែស្រស់ដែលផលិតក្នុងតំបន់។ ពិសារអាហារថ្ងៃត្រង់ជាច្រើនមុខនៅ អាហារដ្ធានអូរមីស រួចបន្តដំណើរត្រឡប់មកភ្នំពេញដោយសុវត្តិភាព និងភាពរីករាយមិនអាចបំភ្លេចបាន។
អាហាររួមបញ្ចូល



