Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1641Premium Package

មណ្ឌលគិរី

មណ្ឌលគិរី គឺជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជាមានភាពល្បីល្បាញដោយទេសភាពធម្មជាតិដ៏ស្រស់ស្អាត អាកាសធាតុខៀវស្រងាត់ត្រជាក់ភ្នែក ត្រជាក់ចិត្ត និងបរិយាកាសមានស្ងប់ស្ងាត់។ មានទីរួមខេត្តដែលព័ទ្ធជុំវិញដោយភ្នំ ព្រៃឈើ និងអ័ព្ទពេលព្រឹកដ៏ស្រស់បំព្រង។មណ្ឌលគិរីជាកន្លែងទេសចរណ៍ធម្មជាតិដ៏ពេញនិយម សម្រាប់អ្នកដែលចង់គេចចេញពីភាពមមាញឹកក្នុងទីក្រុង ហើយស្វែងរកភាពស្ងប់ស្ងាត់ និងបទពិសោធន៍ជិតស្និទ្ធនឹងធម្មជាតិ។

$99

រយៈពេល

2 ថ្ងៃ 1 យប់

ថ្ងៃចេញដំណើរ

26 កញ្ញា 2026

កៅអីនៅសល់

0

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ភ្នំពេញ - មណ្ឌលគិរី - សមុទ្រឈើ - ភ្នំដោះក្រមុំ

ម៉ោង5:30 ព្រឹកជួបជុំគ្នានៅ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ទទួលទានអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់នៅ ភោជនីយដ្ធាននៅស្វាយអន្ទរ​ (ចំណាយផ្ទាល់ខ្លួន)។ ចាប់ផ្តើមធ្វើដំណើរទៅកាន់ មណ្ឌលគិរី ឈប់សម្រាក ពិសាអាហារថ្ងែត្រង់ជាមួយមុខម្ហូបមានឱជារសជាច្រើននៅ អាហារដ្ឋានមាតុភូមិ រួចបន្តធ្វើដំណើរឆ្ពោះទៅទស្សនា រង្វង់មូលគោព្រៃ​ ទស្សនាសមុទ្រឈើ និងទស្សនាថ្ងៃលិចភ្នំដោះក្រមុំ គយគន់ទិដ្ឋភាពព្រះអាទិត្យលិចក្រោយជួរភ្នំ និងព្រៃឈើដ៏ធំល្វឹងល្វើយ បង្កើតបានអារម្មណ៏ដ៏រ៉ូមែនទិក ល្អបំផុតសម្រាប់ការថតរូប និងសម្រាកលំហែកាយ។ ពិសាអាហាពេលពេលល្ងាចយ៉ាងឆ្ងាញ់នៅភោជនីយដ្ធាន សន្តិភាព រួចជូនសម្រាកនៅ រីសតប្រណិតលំដាប់ផ្កាយ5

អាហាររួមបញ្ចូល

ថ្ងៃត្រង់
ពេលល្ងាច
2.jpg
e.jpg
pidoma.JPG
ថ្ងៃទី2

ទឹកជ្រោះប៊ូស្រា - ចម្ការតែ - ភ្នំពេញ

ទទួលទានអាហារពេលព្រឹកប៊ូហ្វេនៅរីសត រួចជួបជុំគ្នាធ្វើដំណើរទៅលេងកម្សាន្តនៅ ទឹកជ្រោះប៊ូស្រា ហ៊ុំព័ទ្ធជុំវិញដោយព្រៃឈើខៀវស្រងាត់ និងអាកាសធាតុត្រជាក់ស្រួលសមស្របសម្រាប់ការសម្រាកលំហែកាយ គយគន់សម្រស់ធម្មជាតិ ងូតទឹកលេង និងថតរូបអនុស្សាវរីយ៍។ រួចបន្តទៅទស្សនា​ ចម្ការតែមណ្ឌលគិរី (Mondolkiri Tea Plantation) គយគន់ទេសភាពវាលតែពណ៌បៃតងស្រស់ ស្វែងយល់អំពីដំណើរការដាំដុះ និងការផលិតតែ ព្រមទាំងភ្លក់រសជាតិតែស្រស់ដែលផលិតក្នុងតំបន់។ ពិសាអាហារថ្ងៃត្រង់ជាច្រើនមុខនៅ អាហារដ្ឋានចំការកាហ្វេ រួចបន្តដំណើរត្រឡប់មកភ្នំពេញដោយសុវត្តិភាព និងភាពរីករាយមិនអាចបំភ្លេចបាន។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
busra.jpg
n.jpg
b.JPG

តំបន់ទេសចរណ៍

ទឹកជ្រោះប៊ូស្រា (Bou Sra Waterfall)

ទឹកជ្រោះប៊ូស្រា (Bou Sra Waterfall)

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាទឹកជ្រោះដ៏ល្បីល្បាញនៅខេត្តមណ្ឌលគិរី ដែលទេសភាពស្រស់ស្អាត ព័ទ្ធជុំវិញដោយព្រៃភ្នំធម្មជាតិ និងជាគោលដៅទេសចរណ៍សំខាន់ដែលទាក់ទាញភ្ញៀវជាច្រើនមកកម្សាន្ត និងថតរូប។ ទឹកជ្រោះប៊ូស្រាមិនត្រឹមតែជាកន្លែងទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបសំខាន់មួយនៃខេត្តមណ្ឌលគិរី ដែលមានសម្រស់ធម្មជាតិរបស់កម្ពុជាBou Sra Waterfall is a famous waterfall in Mondulkiri Province. It is known for its beautiful scenery, surrounded by natural forests and mountains, and is a major tourist destination that attracts many visitors for sightseeing and photography. Bou Sra Waterfall is not only a natural tourist attraction but also an important symbol of Mondulkiri Province, drawing tourists to experience the natural beauty of Cambodia.

រមណីយដ្ឋានចំការតែ មណ្ឌលគីរី (Tea Plantation Mondulkiri)

រមណីយដ្ឋានចំការតែ មណ្ឌលគីរី (Tea Plantation Mondulkiri)

រមណីយដ្ឋានចំការតែ គឺជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយនៅខេត្តមណ្ឌលគីរីដែលមានទេសភាពចម្ការតែពណ៌បៃតងលាតសន្ធឹងយ៉ាងស្រស់ស្អាត។ ភ្ញៀវទេសចរណ៍អាចដើរកម្សាន្ត ថតរូប ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងស្វែងយល់អំពីការដាំដុះ និងផលិតផលតែ។ រមណីយដ្ឋាននេះជាទីកន្លែងដ៏ល្អសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ និងភាពស្ងប់ស្ងាត់។ Tea Plantation Mondulkiri is an attractive tourist destination in Mondulkiri Province, featuring beautiful green tea plantations stretching across the landscape. Visitors can enjoy walking around, taking photographs, breathing fresh air, and learning about tea cultivation and production. This destination is an ideal place for those who love nature and a peaceful atmosphere.

រង្វង់គោព្រៃ (Kouprey Roundabout)

រង្វង់គោព្រៃ (Kouprey Roundabout)

រង្វង់គោព្រៃ គឺជាទីតាំងដ៏ល្បីមួយនៅក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគីរី។ នៅកណ្តាលរង្វង់មូលមានរូបសំណាកគោព្រៃដែលជាសត្វតំណាងជាតិរបស់កម្ពុជា និងជានិមិត្តរូបតំណាងឱ្យធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី។ ទីតាំងនេះជាកន្លែងដែលភ្ញៀវទេសចរណ៍និយមមកទស្សនា និងថតរូប ហើយក៏ជាចំណុចសម្គាល់សំខាន់មួយរបស់ក្រុងសែនមនោរម្យផងដែរ។ Kouprey Roundabout is a famous landmark in Sen Monorom City, Mondulkiri Province. At the center of the roundabout stands a statue of the kouprey, Cambodia’s national animal, which symbolizes the rich natural resources and wildlife of Mondulkiri Province. This location is a popular attraction where tourists come to visit and take photographs, and it also serves as an important landmark of Sen Monorom City.

ភ្នំដោះក្រមុំ (Dos Kramom Mountain)

ភ្នំដោះក្រមុំ (Dos Kramom Mountain)

ភ្នំដោះក្រមុំ គឺជារមណីយដ្ឋានធម្មជាតិដ៏ល្បីមួយនៅខេត្តមណ្ឌលគីរីដែលមានប្រវត្តិទាក់ទងនឹងរឿងព្រេងស្នេហាដ៏ល្បីរបស់ជនជាតិដើមភាគតិច ដោយនិយាយអំពីសេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ និងការលះបង់។ ដោយសាររឿងព្រេងដ៏មានអត្ថន័យនេះ និងបូករួមទាំងទេសភាពធម្មជាតិដ៏ស្រស់ស្អាត ភ្នំដោះក្រមុំបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅខេត្តមណ្ឌលគិរីDos Kramom Mountain is a famous natural tourist attraction in Mondulkiri Province. It is associated with a well-known indigenous love legend that symbolizes love, loyalty, and sacrifice. Because of this meaningful story and its beautiful natural scenery, Dos Kramom Mountain has become one of the most attractive tourist destinations in Mondulkiri Province.

សមុទ្រឈើ (Sea of Trees)

សមុទ្រឈើ (Sea of Trees)

សមុទ្រឈើ គឺជាគោលដៅទេសចរណ៍ដ៏ល្បីមួយនៅខេត្តមណ្ឌលគីរីដែលមានព្រៃឈើពណ៌បៃតងលាតសន្ធឹងដាច់កន្ទុយភ្នែក ប្រៀបដូចជាសមុទ្រដ៏ធំល្វឹងល្វើយ។ នៅពេលថ្ងៃរះ ឬថ្ងៃលិច ពន្លឺមាសចាំងលើកំពូលឈើ បង្កើតទេសភាពដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់គួរឱ្យចាប់អារម្មណ៍។ ទីកន្លែងនេះជាកន្លែងដ៏ល្អសម្រាប់គយគន់ធម្មជាតិ បង្កើតអនុស្សាវរីយ៍ និងចែករំលែកពេលវេលាពិសេសជាមួយមនុស្សជាទីស្រឡាញ់។ Sea of Trees is a famous tourist destination in Mondulkiri Province, where endless green forests stretch as far as the eye can see, resembling a vast sea of greenery. During sunrise and sunset, the golden light shining over the treetops creates a breathtaking and peaceful landscape. This enchanting place is perfect for admiring nature, creating unforgettable memories, and sharing special moments with your love.