




ទីក្រុងឈីងតាវ
ឈីងតាវ(𝐐𝐢𝐧𝐠𝐝𝐚𝐨) ជាទីក្រុងល្បីដោយសារទេសភាពសមុទ្រស្អាត បរិយាកាសត្រជាក់និងអគារដែលមានស្ទីលបែបអឺរ៉ុបប្លែកភ្នែកឆ្នេរសមុទ្រស្រស់ស្អាត និងខ្សាច់ស្អគារចាសស្ទីអឺរ៉ុបរោចក្ស្រាបៀរឈីងតាវ ល្បីល្បាញពិភពលោកសួនច្បារ និងទេសភាពធម្មជាតិអស្ចារ្យ
$738
រយៈពេល
5 ថ្ងៃ 4 យប់
ថ្ងៃចេញដំណើរ
11 សីហា 2026
កៅអីនៅសល់
20
ទីក្រុងភ្នំពេញ-ទីក្រុងហ្វូចូវ–ទីក្រុងឈីងតាវ
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងហ្វូចូវ(Fuzhou) បន្ទាប់មកបន្តជើងហោះហើរតភ្ជាប់ទៅកាន់ ទីក្រុងឈីងតាវ(Qingdao)។ ពេលទៅដល់ព្រលានយន្តហោះ ឈីងតាវ នឹងមានរថយន្តមកទទួលដើម្បីជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងឈីងតាវ
ពិសារអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ កំពង់ផែចាងឆៀវ(Zhanqiao Pier) ដើម្បីទៅទស្សនាបក្សីសមុទ្រជាច្រើនដែលរងចាំការដាក់ចំណីពីអ្នកទេសចរណ៍(Feeding seagulls)។ រួចធ្វើដំណើរទៅ វិថីចុងសាន ជាមជ្ឈមណ្ឌលពាណិជ្ចកម្មដ៏មមាញឹក មានលក់អាហារ វត្ថុអនុស្សាវរិ៍ និងហាងទំនិញជាច្រើន រួចទៅថតរូបកម្សាន្តនៅ ព្រះវិហារកាតូលិក(St. Michael's Cathedral) និងទៅ វិថីហាយ៉ាវមីសា (Hayao Miyazaki) ថតរូបកម្សាន្ត និងទស្សនាគំនូរបែបជីវចល។ ជូនទៅទស្សនាទស្សនា អគារដែលមានកម្ពស់កប់ពពក(Cloud Shanghai Sky) រួចឡើងទៅជាន់ទី 81 ជាកន្លែង ដែលអនុញ្ញាតអោយអ្នកមើលឃើញ ភ្នំឡាវសាន ឆ្នេរសមុទ្រ និងទីក្រុងឈីងតាវទាំងមូល។ បន្តទៅ ទីលាន៤ឧសភា ជាកន្លែងដែលចិនទទួលបានសិទ្ធិអធិបតេយ្យភាពពីប្រទេសជប៉ុន និងទៅលេងនៅ មជ្ឈមណ្ឌលប្រណាំងទូកក្តោងអូឡាំពិក(Olympic Sailing Center) ជាកន្លែងធ្លាប់ប្រណាំងទូកក្តោងរបស់ពិភពលោក ព្រមទាំងបន្តទស្សនា ពន្លឺភ្លើងពណ៌ចម្រុះនាពេលរាត្រីដែលបញ្ចាំងឆ្លុះមកពីអគារខ្ពស់ជុំវិញនោះផងដែរ។ ជូនទៅពិសារអាហារពេលល្ងាចរួចជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងឈីងតាវ
ពិសាអាហារព្រឹករួចធ្វើដំណើរទៅទស្សនា តំបន់ប៉ាតាគ័រ(Badaguan Scenic Area) ដើម្បីទស្សនា វីឡារចនាបទអឺរ៉ុបជាច្រើនជាង 200ខ្នង បានសាងសង់នៅសតវត្សទី20។ រួចទៅ ឧទ្យានស៊ែវយូស៊ាន(Xiaoyushan) គឺជាកន្លែងដែលអាចអោយយើងមើលឃើញទេសភាពទាំងមូលរបស់ទីក្រុងឈីងតាវ រួមទាំងមានខ្យល់បរិសុទ្ធ។ រួចបន្តទៅទស្សនា សារមន្ទីរស្រាបៀរឈីងតាវ ជាទីតាំងមួយផលិតស្រា និងល្បីល្បាញនៅលើពិភពលោកដែលត្រូវបានស្គាល់ថាជាកន្លែងទេសចរណ៍ឧស្សាហកម្មឈានមុខគេនៅក្នុងទីក្រុងឈីងតាវ រួចបន្តដំណើរទៅកាន់ វិថីថៃទុង ជាវិថីថ្មើរជើងពាណិជ្ជកម្មដែលបើកដំណើរការ 24/7 ដែលល្បីល្បាញសម្រាប់កម្សាន្តពេលរាត្រី មានផ្សាររាត្រីដ៏ធំ និងអាហារតាមចិញ្ចើមផ្លូវចម្រុះ រួមទាំងសាច់អាំង និងអាហារឆ្ងាញ់ក្នុងតំបន់។ រួចជូនទៅទទួលទានអាហារពេលល្ងាចនិង ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឈីងតាវ
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ ភ្នំឡាវសាន ជាផ្លូវឆ្នេរដ៏ស្រស់ស្អាត ដែលព័ទ្ធ ជុំវិញដោយភ្នំឡាវសានព្រមទាំងទេសភាពស្រស់បំព្រង។ បន្តដំណើរទៅ បេះផ្លែឈើ តាមរដូវកាល ដែលមានរសជាតិឆ្ងាញ់ និងស្រស់(ចំណាយផ្ទាល់ខ្លួន)។ ជូនទៅកម្សាន្តនៅ តំបន់ភ្នំមីងយៀក ជាតំបន់ដែលមាន ការតុបតែងភ្លើងពណ៌យ៉ាងស្អាតតាមរចនាបទបែបព្រេងចិនបុរាណ មានការសម្តែងសិល្បៈផ្ទាល់ៗលើដងផ្លូវ និងមានតូបលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើន។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឈីងតាវ-ទីក្រុងហ្វូចូវ-ទីក្រុងភ្នំពេញ
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីត្រៀមធ្វើការហោះហើរត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។
អាហាររួមបញ្ចូល



