




កញ្ចប់ក្រេបទឹកឃ្មុំ កោះសង្សារ
រីករាយជាមួយដំណើរកម្សាន្តដ៏រ៉ូមេនទិច និងប្រណិត ទៅកាន់កោះសង្សារ — ឋានសួគ៌ត្រូពិចកណ្ដាលសមុទ្រ ដែលពោរពេញដោយភាពស្ងប់ស្ងាត់ ស្រស់ស្អាត និងពេលវេលាដ៏មានន័យសម្រាប់គូស្នេហ៍។
$1,760
រយៈពេល
3 ថ្ងៃ 2 យប់
ថ្ងៃចេញដំណើរ
06 វិច្ឆិកា 2026
កៅអីនៅសល់
10
ទីក្រុងភ្នំពេញ – កំពង់ផែព្រះសីហនុ – កោះសង្សារ
ចាប់ផ្តើមដំណើរកម្សាន្តដ៏ពិសេសពី រាជធានីភ្នំពេញ ដោយធ្វើដំណើរតាម រថយន្ត VIP ប្រកបដោយផាសុកភាព ឆ្ពោះទៅកាន់ កំពង់ផែព្រះសីហនុ។ ពេលទៅដល់កំពង់ផែ នឹងបន្តដំណើរតាមរយៈ ទូកល្បឿនលឿន (Speedboat) ឆ្លងកាត់ផ្ទៃសមុទ្រដ៏ស្រស់ស្អាត ឆ្ពោះទៅកាន់ កោះសង្សារ។ មកដល់កោះ ធ្វើការ Check in ចូលស្នាក់នៅក្នុង វីឡាលើទឹក (Overwater Villa) រួចសម្រាកលំហែកាយ។ ពេលល្ងាច រីករាយជាមួយអាហារដ៏ឆ្ងាញ់ពិសា និងបរិយាកាសដ៏រ៉ូម៉ែនទិចក្បែរមាត់សមុទ្រ ចំណាយពេលវេលាដ៏ពិសេសជាមួយមនុស្សជាទីស្រឡាញ់។
អាហាររួមបញ្ចូល



កោះសង្សារ
រីករាយអាហារពេលព្រឹកជាមួយសំឡេងរលកសមុទ្រ លំហែកាយដោយសេរី និងកម្សាន្តជាមួយសកម្មភាពជាច្រើននៅលើកោះ។ នៅពេលថ្ងៃលិចត្រៀមខ្លួនសម្រាប់ អាហារពេលល្ងាចបែបរ៉ូម៉ែនទិច ដ៏ពិសេសបង្កើតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងមិនអាចបំភ្លេចបានជាមួយគូស្នេហ៍។
អាហាររួមបញ្ចូល

កោះសង្សារ – កំពង់ផែព្រះសីហនុ – ទីក្រុងភ្នំពេញ
ពិសាអាហារ ពេលព្រឹករួចធ្វើដំណើរតាម ទូកល្បឿនលឿន (Speedboat) ពីកោះសង្សារមកកាន់កំពង់ផែព្រះសីហនុ រួចបន្តដំណើរតាមរយៈ រថយន្ត VIPត្រឡប់ទៅភ្នំពេញវិញ បិទបញ្ចប់ដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏មានអត្ថន័យ ជាមួយនឹងអនុស្សាវរីយ៍ដ៏ស្រស់បំព្រងពីកោះសង្សាររជាមួយ ក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។
អាហាររួមបញ្ចូល


តំបន់ទេសចរណ៍

កោះសង្សារ (Song Saa Private Island)
កោះសង្សារ គឺជាឋានសួគ៌ឯកជនដ៏ស្រស់ស្អាតកណ្ដាលសមុទ្រកម្ពុជា ដែលផ្តល់នូវបទពិសោធន៍សម្រាកលំហែដ៏ប្រណិត ស្ងប់ស្ងាត់ និងពោរពេញដោយភាពរ៉ូម៉ែនទិច។ ជាមួយនឹងទឹកសមុទ្រថ្លាឈ្វេង ឆ្នេរខ្សាច់សស្អាត និងទេសភាពធម្មជាតិដ៏ប្រណិត កោះសង្សារគឺជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់គូស្នេហ៍ និងអ្នកដែលចង់គេចចេញពីភាពមមាញឹកក្នុងទីក្រុង។
Song Saa Private Island is a stunning private paradise in the heart of Cambodia’s sea, offering a luxurious, peaceful, and deeply romantic escape. With crystal-clear waters, beautiful white sandy beaches, and breathtaking natural scenery, Song Saa is the perfect destination for couples and anyone looking to escape the hustle and bustle of city life.
