Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1536

ភ្នំពេញ-ក្រុងព្រះសីហនុ-កោះរ៉ុសន្លឹម

Koh Rong Sanloem គឺជាកោះទេសចរណ៍ដ៏ស្រស់ស្អាតមួយ ស្ថិតនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះនេះល្បីដោយសារទឹកសមុទ្រខៀវថ្លា ឆ្នេរខ្សាច់ស បរិយាកាសស្ងប់ស្ងាត់ និងធម្មជាតិដ៏ស្រស់បំព្រង។

$99

រយៈពេល

2 ថ្ងៃ 1 យប់

ថ្ងៃចេញដំណើរ

25 Jul 2026

កៅអីនៅសល់

20

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ថ្ងៃទី ១

ពេលព្រឹកភ្ញៀវកិត្តិយសនឹងជួបជុំគ្នានៅទីតាំង ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារ និងអ្នកនាំភ្ញៀវប្រកបដោយវិជ្ជាជីវៈ។ បន្ទាប់មក ក្រុមការងារនឹងចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ ដើម្បីបន្តដំណើរជិះទូកល្បឿនលឿនទៅកាន់កោះរ៉ុងសន្លឹម ដែលជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត និងល្បីល្បាញមួយរបស់កម្ពុជា។ នៅពេលទៅដល់កោះរ៉ុងសន្លឹម ភ្ញៀវកិត្តិយសនឹងធ្វើការចូលស្នាក់នៅ (Check-in) នៅរីស៊ត រួចទទួលទានអាហារថ្ងៃត្រង់ (ចំណាយផ្ទាល់ខ្លួន) ជាមួយមុខម្ហូបសមុទ្រដ៏ឈ្ងុយឆ្ងាញ់នៅអាហារដ្ឋាន។ បន្ទាប់ពីសម្រាកលំហែកាយមួយរយៈខ្លី កម្មវិធីកម្សាន្តដ៏រំភើបនឹងចាប់ផ្ដើមឡើងជាមួយការជិះទូកកម្សាន្ត (រួមបញ្ចូលសំបុត្រ) ដើម្បីគយគន់ទេសភាពសមុទ្រពណ៌ខៀវថ្លា និងឆ្នេរខ្សាច់សក្បុសដ៏ស្រស់ត្រកាល ដែលហ៊ុំព័ទ្ធដោយធម្មជាតិដ៏ស្រស់បំព្រង។ ភ្ញៀវកិត្តិយសនឹងមានឱកាសមុជទឹកទស្សនាផ្កាថ្មចម្រុះពណ៌ ស្វែងយល់ពីជីវចម្រុះក្រោមបាតសមុទ្រ និងរីករាយជាមួយហ្វូងត្រីជាច្រើនប្រភេទផងដែរ។ លើសពីនេះ ក៏មានសកម្មភាពស្ទូចត្រីកម្សាន្ត និងការថតរូបអនុស្សាវរីយ៍ដ៏ស្រស់ស្អាត ដើម្បីរក្សាទុកនូវពេលវេលាដ៏មានន័យជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារ។ បន្ទាប់ពីនេះក្រុមការងារនឹងនាំភ្ញៀវកិត្តិយសទៅកាន់ភូមិ២៣ ដើម្បីទស្សនាទិដ្ឋភាពថ្ងៃលិចដ៏អស្ចារ្យ ដែលបញ្ចេញពន្លឺពណ៌មាសឆ្លុះលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត បង្កើតជាបរិយាកាសរ៉ូមែនទិក ដែលគួរឲ្យចងចាំ។ បន្ទាប់ពីរីករាយជាមួយទេសភាពថ្ងៃលិចរួចរាល់ ក្រុមការងារនឹងនាំភ្ញៀវត្រឡប់មកកាន់រីស៊តវិញ។ នៅពេលល្ងាច ភ្ញៀវកិត្តិយសអាចបន្តសកម្មភាពកម្សាន្តដោយសេរី ដូចជា ជិះកាយ៉ាក់ លេងទឹកសមុទ្រ ឬដើរកម្សាន្តលើឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាត។ បន្ទាប់មក នឹងទទួលទានអាហារពេលល្ងាច (ចំណាយផ្ទាល់ខ្លួន) ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។ ក្រោយពេលទទួលទានអាហាររួច ភ្ញៀវកិត្តិយសអាចសម្រាកលំហែកាយ ឬដើរលេងកម្សាន្តតាមមាត់ឆ្នេរនាពេលរាត្រី ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរីករាយជាមួយសម្រស់សមុទ្រដ៏ស្ងប់ស្ងាត់ មុននឹងត្រឡប់ទៅសម្រាកនៅរីស៊តសម្រាប់រាត្រីដ៏មានសុភមង្គល។

អាហាររួមបញ្ចូល

vrN5pmEBTaRyUxONCLSjTow1qh34jvMbixpX_fYffzEitXGQeqFMCmlUepB1rirzec68Z5icmGKWZ_7ZwIAb2PYG5AmsGiUTSHBnLpqwv3X4eV9H4evypY4K_UuYK9lriuLoCUwvDxm9uwvGuiGSTtVu1J3I1xuLuLcsrY0S9d9PFyKH864opVtHdgvofL
Efk_9_sU4upn1V48NxzAtK6gZ8b5tr-tAwPgddJEvR8xPf5zVPaZoFNPd4wkddYoeayna21u9uzukGzN5LHgi-9sonVg8DZO40hSpeZTogm9e2M-RUsWulS1vQa3YrkphnPkdsfacY4-vPEYSN78XAXC5kXWE1ackMBQCKoRsQtBk2jTABd4qfKbvXLxO6
R6eXXvYvrqMkeeCC1VL1MMgXz5pwqJQqkF0Z8rvhwtHNtW64qDpg7cf7MCXqmxopmnZlkl3fV-5WSdkyaWWA8Ic5RUVnv-hAPScmoR6-f-06LgLJVfhHGfOgPz3QBsenO-YRMle78CFOKxQ_Rw0EE_1c2Yz0BLVJv_-7FfKGQp9d_9nY_SHGJWSPPhK51W