




កោះរ៉ុងសន្លឹម គឺជាកោះទេសចរណ៍ដ៏ស្រស់ស្អាតមួយ ស្ថិតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ កោះនេះល្បីដោយសារទឹកសមុទ្រខៀវថ្លា ឆ្នេរខ្សាច់សក្បុស បរិយាកាសស្ងប់ស្ងាត់ និងជាមួយធម្មជាតិដ៏ស្រស់បំព្រង។
ភ្នំពេញ - កោះរ៉ុងសន្លឹម
ពេលព្រឹកភ្ញៀវកិត្តិយសជួបជុំគ្នានៅក្រុមហ៊ុនទេសចរណ៍ ស្តាយ ឃីង ធ្វើដំណើរតាមរថយន្តថ្មីទំនើបម៉ាស៊ីនត្រជាក់កៅអី ធំទូលាយ 25កៅអី និង45កៅអី។ បន្ទាប់មកចូលទទួលទានអាហារពេលព្រឹកនៅភោជនីយ៍ដ្ឋាន (ចំណាយផ្ទាល់ខ្លួន) រួចក៏បន្តដំណើរទៅកាន់ កសិដ្ឋានចិញ្ចឹមចៀមនិងអូទ្រីស និងដើរលេងកម្សាន្តរួចក៏បន្តដំណើរទៅ កំពង់ផែក្រុងព្រះសីហនុ។
រៀបចំជុំគ្នាដើម្បីជិះ ទូកល្បឿនលឿន (រួមបញ្ចូលសំបុត្រ) ធ្វើដំណើរទៅកាន់ កោះរ៉ុងសន្លឹម ។ ចូល Check –in វីស៊តរួច ពិសាអាហារថ្ងៃត្រង់ជាមួយមុខម្ហូបដែលមានឱជារសឈ្ងុយឆ្ងាញ់នៅអាហារដ្ឋាន (ចំណាយផ្ទាល់ខ្លួន)។ សម្រាកបន្តិចក៏បន្តដំណើរទៅជិះទូកកម្សាន្ត (រួមបញ្ចូលសំបុត្រ) ដើម្បីទៅទស្សនា កោះតុច ធំ, ស្ទូចត្រី, ងូតទឹកមើលផ្កាថ្ម, ទស្សនាថ្ងៃលិចនៅភូមិ២៣, ពេលត្រឡប់មកវិញភ្ញៀវអាចលេងទឹកនៅឆ្នេរខ្សាច់ដ៏សក្បុស នៃកោះរ៉ុងសន្លឹមនិងជិះកាយ៉ាក់កម្សាន្តយ៉ាងរីករាយ។ ក្រោយពិសារអាហារល្ងាចរួច (ចំណាយផ្ទាល់ខ្លួន) ភ្ញៀវអាចសម្រាកលំហែនាពេលរាត្រីយ៉ាងរីករាយដោយផ្ទាល់ខ្លួន។
.
អាហាររួមបញ្ចូល



កោះរ៉ុងសន្លឹម - ភ្នំពេញ
ពេលព្រឹកភ្ញៀវកិត្តិយសទទួលទានអាហារដែលរៀបចំដោយរីស៊តរួច (រួមបញ្ចូល) យើងចាប់ផ្តើម Check-Out រីស៊ុតដើម្បីជួបជុំ បន្ទាប់មកក្រុមការងារនិងជូនភ្ញៀវឡើងទូកល្បឿនលឿនត្រឡប់មកក្រុងព្រះសីហនុវិញ អាហារថ្ងៃត្រង់នៅឆ្នេរអូឈើទាល (ចំណាយផ្ទាល់ខ្លួន) ជាឆ្នេរដែលល្បីមានខ្សាច់ដ៏ស្រស់ស្អាត និងអាចថតរូបលេងនៅទីនោះ បន្ទាប់មកក៏ជូនទៅស្សនានិងថតរូបលេងនៅរូបសំណាក់ព្រះថោងនាងនាគ និងខ្មែរធ្វើបាន ។ បន្ទាប់ទៅទស្សនាកោះរាជបុត្រ (រួមបញ្ចូលសំបុត្រ) រួចជួបជុំគ្នាត្រឡប់មកភ្នំពេញវិញជាមួយអ្នកនាំភ្ញៀវដ៏ពូកែ វោហាសព្ទ័តាមរថយន្តប្រកបដោយសុវត្ថិភាពនិងអនុស្សាវរិយ៍បំភ្លេចមិនបាន។
.
អាហាររួមបញ្ចូល



