




កោះរ៉ុងសន្លឹម គឺជាកោះទេសចរណ៍ដ៏ស្រស់ស្អាតមួយ ស្ថិតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ កោះនេះល្បីដោយសារទឹកសមុទ្រខៀវថ្លា ឆ្នេរខ្សាច់សក្បុស បរិយាកាសស្ងប់ស្ងាត់ និងជាមួយធម្មជាតិដ៏ស្រស់បំព្រង។
ភ្នំពេញ - កោះរ៉ុងសន្លឹម
ពេលព្រឹកភ្ញៀវកិត្តិយសជួបជុំគ្នានៅក្រុមហ៊ុនទេសចរណ៍ ស្តាយ ឃីង ធ្វើដំណើរតាមរថយន្តថ្មីទំនើបម៉ាស៊ីនត្រជាក់កៅអី ធំទូលាយ 25កៅអី ឬ45កៅអី។ បន្ទាប់មកចូលទទួលទានអាហារពេលព្រឹកនៅភោជនីយ៍ដ្ឋាន រួចក៏បន្តដំណើរទៅកាន់កំពង់ផែក្រុងព្រះសីហនុ។ រៀបចំជុំគ្នាដើម្បីជិះទូកល្បឿនលឿនធ្វើដំណើរទៅកាន់ កោះវ៉ុងសន្លឹម ។ ចូល Check-in TUBE RESORT រួចពិសាអាហារថ្ងៃត្រង់ជាមួយមុខម្ហូបដែល មានឱជារសឈ្ងុយឆ្ងាញ់នៅភោជនីយ៍ដ្ឋាន TUBE។ សម្រាកបន្តិចក៏បន្តដំណើរទៅ ទូកកម្សាន្ត (រួមបញ្ចូលសំបុត្រ) ដើម្បីទៅទស្សនា កោះធំ តូច, ស្ទូចត្រី, ងូតទឹកមើលផ្កាថ្ម, ទស្សនាថ្ងៃ លិចនៅភូមិ២៣, ពេលត្រឡប់មកវិញភ្ញៀវអាចលេងទឹកនៅឆ្នេរខ្សាច់ដ៏ ស ក្បុស នៃកោះរ៉ុង សន្លឹមនិងជិះកាយ៉ាក់កម្សាន្តយ៉ាងរីករាយ។ ក្រោយពិសារអាហារល្ងាចរួច ភ្ញៀវអាចលំហែរពេល រាត្រីយ៉ាងរីករាយដោយផ្ទាល់ខ្លួន។
អាហាររួមបញ្ចូល



កោះរ៉ុងសន្លឹម - ភ្នំពេញ
ពេលព្រឹកភ្ញៀវកិត្តិយសទទួលទានអាហារដែលរៀបចំដោយវីសិតរួច យើងចាប់ផ្តើម Check-Out វីសិតដើម្បីជួបជុំ គ្នាឡើងទូកល្បឿនលឿនត្រឡប់មកក្រុងព្រះសីហនុវិញ ក្រុមការងារនិងជូនទៅទទួលទាន អាហារថ្ងៃត្រង់នៅ ឆ្នេរអូឈើទាល ក្នុងភោជនីយ៍ដ្ឋាន BIG BOSS ជាឆ្នេរដែលល្បីមានខ្សាច់ដ៏ ស្រស់ស្អាតនិងអាចថតរូបលេងនៅទីនោះ បន្ទាប់មកក៏ជូនទៅស្សនានិងថតរូបលេងនៅរូបសំណាក់ ព្រះថោងនាងនាគ ខ្មែរធ្វើបាន រួចធ្វើដំណើរទៅកាន់ កោះរាជបុត្រ (រួមបញ្ចូលសំបុត្រ) ដែលជាកន្លែងល្បី ប្រចាំតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់។ បន្ទាប់ពីទស្សនាកោះរាជបុត្ររួចជួបជុំគ្នាត្រឡប់មក ភ្នំពេញវិញជាមួយអ្នកនាំភ្ញៀវដ៏ពូកែវោហាសព្ទ័តាមរថយន្តប្រកបដោយសុវត្ថិភាពនិងអនុស្សាវរិ យ៍បំភ្លេចមិនបាន។
.
អាហាររួមបញ្ចូល



