PL-1854

ភ្នំពេញ-កោះស្តេច

2 ថ្ងៃ 1 យប់ 29-30 វិច្ឆិកា 2026 នៅសល់ 20 កៅអី

កោះអភិជន ជារមណីយដ្ឋានប្រណិតស្ថិតនៅលើកោះស្តេច ខេត្តកោះកុងនៃប្រទេសកម្ពុជា។ រីសតនេះល្បីដោយសារវីឡាលើទឹក អាងហែលទឹកឯកជន ទេសភាពសមុទ្រស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់សម្រាប់ការសម្រាកលំហែកាយ។

តម្លៃក្នុងម្នាក់

$78

ថ្ងៃចេញដំណើរ
29 វិច្ឆិកា 2026
ថ្ងៃត្រឡប់មកវិញ
30 វិច្ឆិកា 2026
រយៈពេល
2 ថ្ងៃ 1 យប់
កៅអីនៅសល់
20
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

2 ថ្ងៃ
  1. 1

    ភ្នំពេញ - រ៉ូយ៉ាប៊ីជរីស៊ត - អាងទឹក 250ម៉ែត្រ

    ជួបជុំគ្នានៅក្រុមហ៊ុន ស្តាយ ឃីង ធ្វើដំណើរតាមរថយន្តថ្មីទំនើបម៉ាស៊ីនត្រជាក់កៅអីធំទូលាយដែលមានកៅអី 25កៅអី និង45កៅអី។ បន្ទាប់មកចូលទទួលទានអាហារពេលព្រឹកតាមផ្លូវល្បឿនលឿន រួចក៏បន្តដំណើរទៅកាន់ កោះ ស្តេច។ ពិសាអាហារថ្ងៃត្រង់ជាមួយមុខម្ហូបដែលមានឱជារសឈ្ងុយឆ្ងាញ់នៅ ឆ្នេរតារាសាគរ (ចំណាយផ្ទាល់ខ្លួន) រួចមកថតរូបកម្សាន្តសប្បាយនិងរីករាយជាមួយឆ្នេរខ្សាច់សក្បុសនៅទីនោះ។ បន្ទាប់មកក៏បន្ត Check-in នៅ ROYAL BEACH RESORT។ ភ្ញៀវអាច ជិះកាយ៉ាក់ ហើយលេងទឹកសមុទ្រកម្សាន្តរីករាយនិងឆ្នេរសមុទ្រធម្មជាតិដ៏ស្រស់ស្អាត និងអាងទឹកដែលវែងជាងគេនៅកម្ពុជា (SWIMMING POOL 250M) ។ ហើយបន្ទាប់មកជិះទូកទៅស្ទូចត្រី រួមជាមួយនឹងអាងទឹក និងមើលផ្កាថ្មតាមកោះផ្សេងៗបាន (សំបុត្ររួមបញ្ចូល)។ សម្រាប់អាហារពេលល្ងាច អាច មក ពិសារនៅ ភោជនីយដ្ឋាន (ចំណាយផ្ទាល់ខ្លួន) របស់រីស៊ត នឹងសម្រាកលំហែពេលរាត្រី។

  2. 2

    កោះស្ដេច - អភិជនរីស៊ត - ភ្នំពេញ

    ទទួលទានអាហារពេលព្រឹករៀបចំដោយរីស៊តរួច ជួបជុំគ្នាដើម្បីឡើងទូកទៅកាន់ រីស៊តអភិជន ជារីស៊តផ្កាយ៥មានទេសភាពបន្ទប់លើទឹកយ៉ាងស្អាត បន្ទាប់មកក្រុមការងារនិង ជូនទៅចូលទស្សនា ឆ្នេរកោះស្តេច ជាឆ្នេរដែលល្បីនិងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតហើយអាចថតរូប លេងនៅទីនោះ បន្ទាប់មកក៏ជូនទៅទស្សនាទិដ្ឋភាពការរស់នៅរបស់ ភូមិអ្នកកោះស្តេច និង អណ្តូងស្ដេច (ជាអណ្តូងដែលមានប្រវត្តិដ៏យូរលង់) រួចជួបជុំគ្នារៀបចំឡើងទូកមកកំពង់ផែវិញ។ បន្ទាប់មកធ្វើការ Check-out រីសិត។ បន្តទៅទទួលទានអាហារថ្ងៃត្រង់ (ចំណាយផ្ទាល់ខ្លួន) ក្រោយអាហារថ្ងៃត្រង់រួចធ្វើដំណើរត្រឡប់មកភ្នំពេញវិញជាមួយអ្នកនាំភ្ញៀវដ៏ពូកែវោហាសព្ទ័តាមរថយន្ត ប្រកបដោយសុវត្ថិភាពនិងអនុស្សាវរិយ៍បំភ្លេចមិនបាន។

    • ពេលព្រឹក

តំបន់ទេសចរណ៍

ព័ត៌មានបន្ថែម