




Koh Apikjun Resort ជារមណីយដ្ឋានប្រណិតស្ថិតនៅលើកោះស្តេច ខេត្តកោះកុងនៃប្រទេសកម្ពុជា។ រីសតនេះល្បីដោយសារវីឡាលើទឹក អាងហែលទឹកឯកជន ទេសភាពសមុទ្រស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់សម្រាប់ការសម្រាកលំហែកាយ។
ភ្នំពេញ-កោះស្ដេច-កោះអភិជន
ពេលព្រឹក ភ្ញៀវកិត្តិយសនឹងជួបជុំគ្នានៅទីតាំង ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដោយមានការទទួលស្វាគមន៍ យ៉ាងកក់ក្ដៅពីក្រុមការងារ និងអ្នកនាំភ្ញៀវប្រកបដោយវិជ្ជាជីវៈ។ បន្ទាប់មក ក្រុមការងារនឹងចាប់ផ្ដើមធ្វើដំណើរ ឆ្ពោះទៅកាន់ ឆ្នេរតារាសាគរ និងទទួលទានអាហារថ្ងៃត្រង់ (មិនរួមបញ្ជូល)។ បន្ទាប់មកអ្នកនាំភ្ញៀវ នឹងជូនបងប្អូនឡើងទូកទៅកាន់ឆ្នេរអភិជន។ ពេលទៅដល់ យើងនឹងធ្វើការ (Check-in) ដើម្បីសម្រាកកាយបន្តិច រួចក៏បន្តដើរកម្សាន្តតាមឆ្នេរខ្សាច់ដ៏សក្បុស អមជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រោង ព្រមទាំងមាន ការជិះកាយ៉ាក់កម្សាន្តគយគន់ទេសភាពតាមមាត់ឆ្នេរដ៏ស្រស់ស្អាត។ បន្ទាប់ពីជិះទូកកម្សាន្តរួចយើងនឹងបន្ត ដំណើរទៅទស្សនាកោះរីករាយ និងកោះស្មាច់ ដើម្បីមុជទឹកមើលផ្កាថ្ម និងស្ទូចត្រីកម្សាន្តលេង (រួមបញ្ជូលសំបុត្រ) ថតរូប បង្កើតអនុស្សាវរីយ៍ដ៏រីករាយជាមួយគ្នា។
អាហាររួមបញ្ចូល



កោះស្ដេច-ភ្នំពេញ
ក្រោយពីបានស្រស់ស្រូបអាហារពេលព្រឹក (រួមបញ្ជូល) ដែលរៀបចំដោយខាងរីស៊តរួចហើយ។ អ្នកនាំភ្ញៀវនឹងជូនទៅទស្សនា ឆ្នេរកោះស្តេចដ៏ស្រស់ស្អាត អមជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រោង។ រួចយើងបន្តដំណើរទៅស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅលើកោះស្តេច ភ្លក្សរសជាតិអាហាររបស់អ្នកភូមិដ៏សម្បូរបែប និងបន្តទៅស្វែងយល់អំពីប្រវត្តិនៃអណ្តូងទឹកសាបបុរាណ ដែលមានតែមួយគត់ នៅលើកោះស្ដេច។ បន្ទាប់មកយើងនឹងត្រឡប់មករីស៊តវិញ ដើម្បីធ្វើការ (Check-out) រួចអ្នកនាំភ្ញៀវនឹងឲ្យបងប្អូនយើងជួបជុំគ្នា ឡើងទូកត្រឡប់មកផែតារាសាគរ ហើយបន្តដំណើរទៅទស្សនា អាងទឹកដ៏វែងជាងគេនៅកម្ពុជា ដែលមានប្រវែងរហូតទៅដល់ 250 ម៉ែត្រ ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ ជាចុងបញ្ចប់នៃដំណើរកម្សាន្តនេះ យើងនឹងធ្វើដំណើរត្រឡប់មករាជធានីភ្នំពេញវិញដោយសុខសុវត្ថិភាព ពោរពេញដោយស្នាមញញឹម និងអនុស្សាវរីយ៍ដ៏រីករាយដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្កាយឃីង។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍
ឆ្នេរអភិជន (Koh Apikjun Beach)
ឆ្នេរអភិជន គឺជារមណីយដ្ឋានដ៏ប្រណិតមួយដែលស្ថិតនៅលើកោះស្តេច ខេត្តកោះកុង។ រមណីយដ្ឋាននេះល្បីល្បាញដោយសារទេសភាពសមុទ្រដ៏ស្រស់ស្អាត ទឹកសមុទ្រពណ៌ខៀវថ្លា និងបរិយាកាសស្ងប់ស្ងាត់សម្រាប់ការលំហែកាយ។ ភ្ញៀវទេសចរណ៍អាចរីករាយជាមួយការស្នាក់នៅបែបប្រណិត គយគន់ថ្ងៃរះ និងថ្ងៃលិចដ៏អស្ចារ្យ ព្រមទាំងសកម្មភាពកម្សាន្តជាច្រើននៅលើឆ្នេរ។ ដោយមានសម្រស់ធម្មជាតិ និងសេវាកម្មគុណភាពខ្ពស់ អភិជនរីស៊តបានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកដែលចង់សម្រាកលំហែកាយក្នុងបរិយាកាសឯកជន និងស្ងប់ស្ងាត់។
Koh Apikjun Beach is a luxurious beach resort located on Koh Sdach in Koh Kong Province. The resort is renowned for its stunning ocean views, crystal-clear blue waters, and peaceful atmosphere, making it an ideal destination for relaxation. Visitors can enjoy luxurious accommodations, admire breathtaking sunrises and sunsets, and take part in a variety of beach activities. With its natural beauty and high-quality services, Koh Apikjun Resort has become a popular destination for travelers seeking a private and tranquil getaway.

អាងទឹកដែលមានប្រវែង ២៥០ ម៉ែត្រ (swimming Pool 250m)
អាងទឹកដែលមានប្រវែង ២៥០ ម៉ែត្រ ត្រូវបានគេចាត់ទុកថាជាអាងទឹកវែងជាងគេមួយនៅកម្ពុជា។ ជាមួយនឹងទំហំដ៏ធំល្វឹងល្វើយ និងទេសភាពជុំវិញដ៏ស្រស់ស្អាត អាងទឹកនេះផ្តល់នូវបទពិសោធន៍លំហែកាយដ៏ពិសេសសម្រាប់ភ្ញៀវទេសចរណ៍។ អ្នកអាចរីករាយជាមួយការសម្រាកកាយ និងគយគន់ទេសភាពដ៏ទាក់ទាញ ដែលធ្វើឱ្យទីកន្លែងនេះក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ការកម្សាន្ត និងថតរូប។
A 250-meter-long swimming pool is considered one of the longest swimming pools in Cambodia. With its impressive size and beautiful surrounding scenery, the pool offers visitors a unique and relaxing experience. Guests can enjoy unwinding, and admiring the stunning views, making it a popular destination for leisure, recreation, and photography.

ឆ្នេរតារាសាគរ (Dara Sakor Beach)
ឆ្នេរតារាសាគរ ស្ថិតនៅក្នុងតំបន់ទេសចរណ៍មួយនៃខេត្តកោះកុង ភាគនិរតីនៃប្រទេសកម្ពុជា។ ឆ្នេរនេះមានទីតាំងជាប់ឈូងសមុទ្រថៃ និងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទេសចរណ៍តារាសាគរ ដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត រួមមានឆ្នេរខ្សាច់សក្បុស សមុទ្រពណ៌ខៀវថ្លា ព្រៃឈើ និងភ្នំ។ ឆ្នេរតារាសាគរគឺជាគោលដៅដ៏ល្អសម្រាប់អ្នកដែលចង់គេចពីភាពអ៊ូអរ និងស្វែងរកភាពស្ងប់ស្ងាត់ក្បែរសមុទ្រ។
Dara Sakor Beach is located in a tourist area of Koh Kong Province in the southwestern part of Cambodia. The beach lies along the Gulf of Thailand and is situated within the Dara Sakor tourism development zone, which is known for its beautiful natural scenery, including white sandy beaches, crystal-clear blue waters, forests, and mountains. Dara Sakor Beach is an ideal destination for those who wish to escape the crowds and enjoy a peaceful and relaxing atmosphere by the sea.
អណ្ដូងបុរាណ (Ancient Well)
អណ្ដូងបុរាណ គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រមួយនៅលើកោះស្ដេច ដែលត្រូវបានប្រើប្រាស់ជាប្រភពទឹកសាបសម្រាប់ប្រជាជនក្នុងតំបន់តាំងពីសម័យបុរាណ។ អណ្ដូងនេះមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ការរស់នៅប្រចាំថ្ងៃ និងឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់សហគមន៍នៅលើកោះកាលពីអតីតកាល។ សព្វថ្ងៃ អណ្ដូងបុរាណនេះបានក្លាយជាទីកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដែលស្ថិតនៅកោះស្ដេច។
Ancient Well is a historical heritage site on Koh Sdach that has served as a source of fresh water for local residents since ancient times. The well played an important role in supplying water for daily life and reflects the way of life of the island’s community in the past. Today, this ancient well has become an interesting attraction for visitors who wish to learn about the history and cultural heritage of Koh Sdach.
