Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1496Premium Package

ទីក្រុងស៊ីអាន ប្រទេសចិន

ទីក្រុង Xi’an គឺជាទីក្រុងធំមួយ និងជារដ្ឋធានីនៃខេត្ត Shaanxi Province នៅភាគកណ្ដាលប្រទេសចិន។ នៅអតីតកាល វាត្រូវបានហៅថា Chang’an (មានន័យថា “សុខសន្តិភាពអមតៈ”) ហើយជាចំណុចបញ្ចប់ខាងកើតនៃ Silk Road។ ទីក្រុងនេះក៏ធ្លាប់ជាទីតាំងអធិរាជនៃរាជវង្ស Zhou, Qin, Han និង Tang ផងដែរ។នៅតំបន់វាលជុំវិញ Xi’an មានតំបន់បុរាណវិទ្យាដ៏សំខាន់ៗ រួមមាន Terracotta Army ដែលល្បីល្បាញ មានរូបចម្លាក់យោធាច្រើនពាន់អង្គ ទំហំស្មើមនុស្សពិត បង្កើតដោយដៃ ហើយត្រូវបានបញ្ចុះជាមួយសពអធិរាជទីមួយរបស់ចិន Qin Shi Huang។

$738

រយៈពេល

4 ថ្ងៃ 3 យប់

ថ្ងៃចេញដំណើរ

16 កញ្ញា 2026

កៅអីនៅសល់

12

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងសុីអាន

ជួបជុំគ្នានៅអាកាសយាន្ដដ្ឋានអន្ដរជាតិតេជោដើម្បីធ្វើការហោះហើរទៅកាន់ ទីក្រុងសុីអាន(Xi An city)។ ពេលទៅដល់នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសទេសចរដ៏ឆ្នើម​ និងរួសរាយរាក់ទាក់ប្រចាំតំបន់ រួចជូនទៅសម្រាកនៅសណ្ឋាគារ។​​

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
ba7c2032-becf-4122-baf6-af8f2a9ede20
93627a09-6ae7-4bec-a3b1-d5878879c28f
aa76713f-9370-4495-be5f-b4b7b7d9e464
ថ្ងៃទី2

ទីក្រុងសុីអាន

ទទួលទានអាហារពេលព្រឹក​ រួចជូនទៅទស្សនាកំសាន្ដនៅ ខ្លោងទ្វាជញ្ជាំងទីក្រុងបុរាណ(Xi’an City wall) ជាកន្លែងមួយដែលត្រូវបានសាងសង់ឡើងតាំងពីរាជវង្សម៉េង(មានរួមបញ្ចូលសំបុត្រ) រួចជូនទៅទស្សនា​ វិថីបុរាណយ៉ុងស៊ីងហ្វាង(Yong Xing Fang Street) ដែលប្រមូលផ្ដុំទៅដោយតូបលក់អាហារជាច្រើនមុខដ៏ឈ្ងុយឆ្ងាញ់។​ បន្តទៅទស្សនា សួនហ្វូរ៉ុងរាជវង្សថាង(Tang Dynasty Fu Rong Garden) ជាសួនវប្បធម៌ដ៏ល្បីល្បាញដែលភ្ញៀវកត្តិយសអាចរីករាយជាមួយភាពរុងរឿងនៃរាជវង្សថាង ទេសភាពសួនច្បារ បឹងទឹកត្រជាក់ៗភ្នែក និងការសម្តែងវប្បធម៌បុរាណដ៏អស្ចារ្យ។ និងជូនទៅទស្សនា វត្តតាឆឺអិន(Da Ci’en Temple)​ ដែលជាសំណង់ប្រវត្តិសាស្ត្រនៃរាជវង្សថាង និងជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនារបស់ទីក្រុងស៊ីអាន(មិនមានរួមបញ្ចូលសំបុត្រ) ។ ទៅ វិថីរាជវង្សថាង (Tang Dynasty city never sleep street) ជាតំបន់ថ្មើរជើងមានការសម្តែងសិល្បៈតាមដងផ្លូវ។​​ រួចជូនពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
caf5c5d5-6b04-4481-ba92-88024cebfd67
f4ecb1fb-6cca-4ad2-a5e8-37a7b31b5549
db588ded-1bf3-4d1b-963c-260a50171654
ថ្ងៃទី3

ទីក្រុងសុីអាន

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ ធ្វើដំណើរទៅទស្សនា សារៈមន្ទីរស្ដេចឈីង​(Terra Cotta Warriors) ដែលសាងសង់នៅក្នុងរណ្ដៅក្រោមដី និងតម្កល់រូបសំណាក់យោធាបុរាណដ៏ធំបំផុតនៅក្នុងប្រទេសចិន (រួមបញ្ចូលសំបុត្រជិះរថយន្តអគ្គិសនី និងកាសត្រចៀក)។ រួចជួនទៅទស្សនា វត្តក្វាងរ៉ិន(Guang Ren Temple) ដែលជាវត្តព្រះពុទ្ធសាសនាទីបេដ៏ល្បីល្បាញនៅទីក្រុងស៊ីអាន។ បន្តជូនទៅទស្សនា ទីលានប៉មកណ្ដឹង និងស្គរ(Bell and Drum Tower Square) ជាប៉មកណ្ដឹងបុរាណនៅកណ្ដាលទីក្រុង និងជូនទៅទស្សនា វិថីហួយមីង(Hui Min Street) ជាកន្លែងដែលសម្បូរទៅដោយអាហារនិងទំនិញប្លែកៗជាច្រើនមុខបន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
a18ab586-7582-4a2e-8659-d5da0cbb9d9d
84bff08a-600d-49ae-8eb1-0d73a2e186a8
78cd5232-76cf-4632-ad8d-ec7635318ca9
ថ្ងៃទី4

ទីក្រុងស៊ីអាន - ទីក្រុងភ្នំពេញ

ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅទស្សនា សារមន្ទីរស៊ីអាន​(Xi’an Museam) ជាកន្លែងតាំងបង្ហាញវត្ថុបុរាណដ៏មានតម្លៃជាច្រើន ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿងរបស់ទីក្រុងស៊ីអាន និងថតរូបជាមួយស្ថាបត្យកម្មបុរាណដ៏ស្រស់ស្អាត។ រួចបន្តទៅព្រះរាជវាំងដាមីង(Da Ming Palace) ជាព្រះរាជវាំងធំបំផុតរបស់ រាជវង្សថាង អាចទស្សនាសំណល់បុរាណ សារមន្ទីរ និងរោងភាពយន្ត 3D ដែលបង្ហាញពីប្រវត្តិនៃរាជវង្សថាង។​ រួចធ្វើដំណើរទៅព្រលានយន្តហោះអន្ដរជាតិស៊ីអាន ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពីក្រុមហ៊ុនទេសចរណ៍ស្កាយឃីង

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
6ba5b0d4-ab1b-49c2-b594-271f8aadde8d
96219487-ce1f-4457-8712-cb52d4163b42

តំបន់ទេសចរណ៍

សរៈមន្ទីជាតិសុីអាន (Xi An National Museum)

សរៈមន្ទីជាតិសុីអាន (Xi An National Museum)

សារមន្ទីរស៊ីអានគឺជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់មួយនៅប្រទេសចិន ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរស្វែងយល់អំពីប្រវត្តិសាស្ត្រ អរិយធម៌ និងបេតិកភណ្ឌដ៏រុងរឿងរបស់ទីក្រុងស៊ីអាន តាមរយៈវត្ថុបុរាណ និងសំណង់ប្រវត្តិសាស្ត្រជាច្រើន។

Xi’an Museum is a renowned cultural museum in Xi’an, China, featuring over 130,000 historical artifacts and the famous Small Wild Goose Pagoda. It offers visitors a fascinating journey through more than 3,000 years of Chinese history and civilization.

វិថីបុរាណយ៉ុងសុីងហ្វាង(Yong​​xing​fang Ancient Street)

វិថីបុរាណយ៉ុងសុីងហ្វាង(Yong​​xing​fang Ancient Street)

វិថីបុរាណយ៉ុងស៊ីងហ្វាង គឺជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ ដែលរួមបញ្ចូលស្ថាបត្យកម្មបុរាណ អាហារប្រពៃណី និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ទីក្រុងស៊ីអាន។

Yongxingfang Ancient Street is a vibrant cultural destination where visitors can enjoy traditional architecture, local food, and the rich heritage of Xi'an and Shaanxi Province.

ភ្លើងពណ៍រាត្រី

ភ្លើងពណ៍រាត្រី

ភ្លើងពណ៍រាត្រីនៅទីក្រុងស៊ីអាន បង្ហាញពីសម្រស់ដ៏ទាក់ទាញនៃទីក្រុងប្រវត្តិសាស្ត្រមួយនេះ ដោយរួមបញ្ចូលគ្នារវាងសំណង់បុរាណ ពន្លឺភ្លើងដ៏ស្រស់ស្អាត និងបរិយាកាសរស់រវើកនាពេលរាត្រី។

Xi'an Night Lights showcase the city's beauty after dark, highlighting its historic landmarks and vibrant urban atmosphere through colorful and impressive illuminations.

សារៈមន្ទីស្ដេចឈីង(Qing Dynasty Museum)

សារៈមន្ទីស្ដេចឈីង(Qing Dynasty Museum)

សារមន្ទីរស្ដេចឈីង គឺជាកន្លែងដ៏សំខាន់សម្រាប់សិក្សាអំពីបេតិកភណ្ឌ និងប្រវត្តិសាស្ត្រនៃរាជវង្សចុងក្រោយរបស់ប្រទេសចិន តាមរយៈវត្ថុបុរាណ និងការតាំងពិព័រណ៍ដ៏មានតម្លៃ។

The Qing Dynasty Museum preserves and displays the heritage of China's last imperial dynasty through historical artifacts, cultural treasures, and educational exhibitions.

វិថីហួយមីង(Hui Min Street)

វិថីហួយមីង(Hui Min Street)

ផ្លូវហួយមីង គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដែលរួមបញ្ចូលអាហារប្រពៃណី វប្បធម៌ចម្រុះ និងបរិយាកាសទីផ្សារដ៏រស់រវើកនៅបេះដូងទីក្រុងស៊ីអាន។

Huimin Street is a lively cultural and food destination in Xi'an, offering visitors a taste of local cuisine, traditional markets, and the rich heritage of the city's Muslim community

កំពែងទីក្រុងស៊ីអាន (Xi’an City Wall)

កំពែងទីក្រុងស៊ីអាន (Xi’an City Wall)

កំពែងទីក្រុងស៊ីអាន (Xi’an City Wall) គឺជាកំពែងបុរាណដែលនៅសល់ល្អបំផុតមួយនៅប្រទេសចិន ស្ថិតក្នុងទីក្រុង Xi'an។ វាត្រូវបានសាងសង់ក្នុងសម័យ Ming Dynasty ដើម្បីការពារទីក្រុងបុរាណ និងបង្ហាញពីអំណាចនៃអាណាចក្រចិនក្នុងអតីតកាល។សព្វថ្ងៃ កំពែងនេះមានប្រវែងប្រហែល 13.7 គីឡូម៉ែត្រ ហើយក្លាយជាទីកន្លែងទេសចរណ៍ដ៏ពេញនិយម ដែលភ្ញៀវអាចដើរ ឬជិះកង់លើកំពែង ដើម្បីទស្សនាទេសភាពទីក្រុងទាំងបុរាណ និងទំនើបរួមគ្នា។

សួនផ្កាឈូករាជវង្សថាង (Tang Dynasty Furong Garden)

សួនផ្កាឈូករាជវង្សថាង (Tang Dynasty Furong Garden)

ស្ថិតក្នុងទីក្រុង Xi'an ជាសួនវប្បធម៌ធំមួយបង្ហាញពីភាពរុងរឿងនៃ Tang Dynasty ដោយមានស្ថាបត្យកម្មបែបបុរាណ បឹងទឹក សួនច្បារ និងការសម្តែងភ្លើងពេលរាត្រីដ៏ស្រស់ស្អាត។

វត្តតាឆឺអិន (Da Ci’en Temple)

វត្តតាឆឺអិន (Da Ci’en Temple)

វត្តនេះស្ថិតនៅក្នុងទីក្រុង Xi'an និងត្រូវបានសាងសង់ក្នុងសម័យ Tang Dynasty។ វាជាទីតាំងរបស់ Giant Wild Goose Pagoda ដែលជាប៉មព្រះពុទ្ធសាសនាដ៏ល្បីល្បាញបំផុតមួយនៅប្រទេសចិន។

វត្តក្វាងរ៉ិន (Guang Ren Temple)

វត្តក្វាងរ៉ិន (Guang Ren Temple)

វត្តនេះជាវត្តព្រះពុទ្ធសាសនាទីបេដ៏ល្បីល្បាញបំផុតមួយនៅតំបន់ភាគពាយព្យនៃ China។ ត្រូវបានសាងសង់ក្នុងសម័យរាជវង្ស Qing និងមានស្ថាបត្យកម្មបែបទីបេដ៏ស្រស់ស្អាត។ លោកអ្នកអាចទស្សនាស្ថាបត្យកម្មបែបទីបេ និងស្វែងយល់អំពីវប្បធម៌ព្រះពុទ្ធសាសនាទីបេ។

ព្រះរាជវាំងដាមីង(Da Ming Palace)

ព្រះរាជវាំងដាមីង(Da Ming Palace)

ជាព្រះរាជវាំងធំបំផុតរបស់ រាជវង្សថាង។ ធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ និងវប្បធម៌ដ៏សំខាន់នៃចក្រភពចិនអស់រយៈពេលជាង 220 ឆ្នាំ។សព្វថ្ងៃ តំបន់នេះត្រូវបានអភិរក្សជាឧទ្យានបេតិកភណ្ឌជាតិ Daming Palace National Heritage Park ដែលភ្ញៀវអាចទស្សនាសំណល់បុរាណ សារមន្ទីរ និងរោងភាពយន្ត 3D ដែលបង្ហាញពីប្រវត្តិនៃរាជវង្សថាង។

ប៉មកណ្ដឹង និងស្គរ(Bell & Drum Tower Square)

ប៉មកណ្ដឹង និងស្គរ(Bell & Drum Tower Square)

ស្ថិតនៅកណ្ដាលទីក្រុង Xi'an ជាតំបន់មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ។