




ទីក្រុង Xi’an គឺជាទីក្រុងធំមួយ និងជារដ្ឋធានីនៃខេត្ត Shaanxi Province នៅភាគកណ្ដាលប្រទេសចិន។ នៅអតីតកាល វាត្រូវបានហៅថា Chang’an (មានន័យថា “សុខសន្តិភាពអមតៈ”) ហើយជាចំណុចបញ្ចប់ខាងកើតនៃ Silk Road។ ទីក្រុងនេះក៏ធ្លាប់ជាទីតាំងអធិរាជនៃរាជវង្ស Zhou, Qin, Han និង Tang ផងដែរ។នៅតំបន់វាលជុំវិញ Xi’an មានតំបន់បុរាណវិទ្យាដ៏សំខាន់ៗ រួមមាន Terracotta Army ដែលល្បីល្បាញ មានរូបចម្លាក់យោធាច្រើនពាន់អង្គ ទំហំស្មើមនុស្សពិត បង្កើតដោយដៃ ហើយត្រូវបានបញ្ចុះជាមួយសពអធិរាជទីមួយរបស់ចិន Qin Shi Huang។
ថ្ងៃទី០១៖ ទីក្រុងភ្នំពេញ - ទីក្រុងស៊ីអាន
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមម៉ោងកំណត់ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះអន្ដរជាតិនៃទីក្រុងស៊ីអាន ប្រទេសចិន។
អាហាររួមបញ្ចូល



ថ្ងៃទី០២៖ ទីក្រុងស៊ីអាន
ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិនៃទីក្រុងស៊ីអាន មានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មគ្គុទេសក៏ទេសចរដ៏ឆ្នើមនិងរួសរាយរាក់ទាក់។ បន្ទាប់មកជូនទៅចូលសម្រាកនៅសណ្ឋាគារ ដើម្បីអោយភ្ញៀវកត្តិយសផ្លាស់ប្ដូរសម្លៀកបំពាក់ រួចជូនទៅទស្សនានៅ សារៈមន្ទីរជាតិស៊ីអាន ជាសាលតាំងពិពណ៍សិល្បះចម្លាក់គំនូរ ការដាក់តាំងត្បូងនិងត្រាបុរាណ (រួមបញ្ចូលកាសត្រចៀក)។ ជូនទៅទស្សនាកំសាន្ដនៅ ខ្លោងទ្វាជញ្ជាំងទីក្រុងបុរាណ ជាកន្លែងមួយដែលត្រូវបានសាងសង់ឡើងតាំងពីរាជវង្សម៉េង រួចជូនទៅទស្សនា វិថីបុរាណយ៉ុងស៊ីងហ្វាង ជាកន្លែងមួយដែលប្រមូលផ្ដុំទៅដោយតូបលក់អាហារជាច្រើនមុខដ៏ឈ្ងុយឆ្ងាញ់។ បន្ទាប់មកជូនទៅទស្សនា ភ្លើងពណ៌រាត្រី នាពេលយប់នៃសម្រស់ទីក្រុងស៊ីអានទាំងមូល រួចជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ និងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី០៣៖ ទីក្រុងស៊ីអាន
ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅទស្សនា សារៈមន្ទីរស្ដេចឈីង ដែលសាងសង់នៅក្នុងរណ្ដៅក្រោមដី និងតម្កល់រូបសំណាក់យោធាបុរាណដ៏ធំបំផុតនៅក្នុងប្រទេសចិន (រួមបញ្ចូលកាសត្រចៀក)។ បន្ទាប់មកជូនទៅទស្សនា ចំការផ្លែឈើនិងផ្លែឈើតាមរដូវកាល ដែលភ្ញៀវកត្តិយសអាចរីករាយជាមួយការបះផ្លែឈើស្រស់ៗត្រជាក់ៗអាចពិសារបានតាមតម្រូវការ បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី០៤៖ ទីក្រុងស៊ីអាន - ទីក្រុងភ្នំពេញ
ទទួលទានអាហារពេលព្រឹករួច ធ្វើដំណើរទៅ ផ្សារលក់ទំនិញ ជាកន្លែងលក់ទំនិញមួយដ៏ល្បីក្នុងតំបន់ដែលមានលក់ទំនិញជាច្រើនប្រភេទ។ បន្ទាប់មកជូនទៅទស្សនា វិថីហួយមីង ជាកន្លែងដែលសម្បូរទៅដោយអាហារនិងទំនិញប្លែកៗជាច្រើនមុខ រួចធ្វើដំណើរទៅព្រលានយន្តហោះអន្ដរជាតិ ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពីក្រុមហ៊ុនទេសចរណ៍ស្កាយឃីង ។
អាហាររួមបញ្ចូល



