Tour Image
PL-1503

ឈីងតាវ

ឈីងតាវ𝐐𝐢𝐧𝐠𝐝𝐚𝐨 ជាទីក្រុងល្បីដោយសារទេសភាពសមុទ្រស្អាត បរិយាកាសត្រជាក់និងអគារដែលមានស្ទីលបែបអឺរ៉ុបប្លែកភ្នែកឆ្នេរសមុទ្រស្រស់ស្អាត និងខ្សាច់ស្អគារចាសស្ទីអឺរ៉ុបរោចក្ស្រាបៀរឈីងតាវ𝐐𝐢𝐧𝐠𝐝𝐚𝐨 ល្បីល្បាញពិភពលោកសួនច្បារ និងទេសភាពធម្មជាតិអស្ចារ្យ

$738

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

04 Aug 2026

កៅអីនៅសល់

26

ថ្ងៃទី1

ភ្នំពេញ- ហ្វូចូវ– ឈីងតាវ

ជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្វាគមន៍ដោយប្រធានដឹកនាំដំណើរកម្សាន្តដ៏រួសរាយរាក់ទាក់របស់យើង។ ធ្វើដំណើរតាមជើងហោះហើរពីភ្នំពេញទៅកាន់ទីក្រុងហ្វូចូវ (Fuzhou) បន្ទាប់មកបន្តជើងហោះហើរតភ្ជាប់ទៅកាន់ទីក្រុងឈីងតាវ (Qingdao)។ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិឈីងតាវ ជួបស្វាគមន៍ដោយមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញ រួចបន្តដំណើរទៅសណ្ឋាគារសម្រាប់ចូលស្នាក់នៅ និងសម្រាកមួយយប់។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
ថ្ងៃទី2

ឈីងតាវ

ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ និងរៀបចំចាកចេញពីសណ្ឋាគារ។អញ្ជើញទស្សនា ស្ពានចាន់ឈាវ (Zhanqiao Pier) ដែលជានិមិត្តរូបដ៏ល្បីល្បាញរបស់ទីក្រុងឈីងតាវ, ផ្លូវចុងសាន (Zhongshan Road), ទស្សនាទិដ្ឋភាពខាងក្រៅនៃ វិហារសាំងមីកាអែល (St. Michael's Cathedral) និង ផ្លូវគំនូរជីវចល Hayao Miyazaki Manga Street។បន្តដំណើរទៅកាន់ Cloud Shanghai Sky ជាន់ទី 81 ដើម្បីគយគន់ទេសភាពទីក្រុងពីកម្ពស់ខ្ពស់, ទស្សនា ទីលាន May Fourth Square និង មជ្ឈមណ្ឌលកីឡាទូកក្តោងអូឡាំពិក (Olympic Sailing Center) ព្រមទាំងរីករាយជាមួយការសម្តែងពន្លឺពណ៌ដ៏ស្រស់ស្អាតនៅពេលរាត្រី។ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងតំបន់។បន្ទាប់មកអញ្ជើញចូលស្នាក់នៅសណ្ឋាគារ និងសម្រាកមួយយប់។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
ថ្ងៃទី3

ឈីងតាវ

ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ។អញ្ជើញទស្សនា តំបន់ទេសភាពប៉ាដាក្វាន់ (Badaguan Scenic Area) ដែលល្បីល្បាញដោយសារស្ថាបត្យកម្មបែបអឺរ៉ុប និងផ្លូវដ៏ស្រស់ស្អាតពោរពេញដោយដើមឈើ។បន្តទៅកាន់ តំបន់ទេសភាពសៀវយូសាន (Xiaoyushan Scenic Area) ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងឈីងតាវ និងឆ្នេរសមុទ្រពីលើភ្នំ។ទស្សនា សារមន្ទីរស្រាបៀរឈីងតាវ (Qingdao Beer Museum) ស្វែងយល់អំពីប្រវត្តិ និងដំណើរការផលិតស្រាបៀរដ៏ល្បីរបស់ប្រទេសចិន។ដើរលេងកម្សាន្តនៅ ផ្លូវថៃទុង (Taitung Pedestrian Street) ដែលជាតំបន់ពាណិជ្ជកម្មដ៏មានភាពរស់រវើក និងសម្បូរទៅដោយអាហារ និងទំនិញក្នុងស្រុក។ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងតំបន់។បន្ទាប់មកអញ្ជើញចូលស្នាក់នៅសណ្ឋាគារ និងសម្រាកមួយយប់។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
ថ្ងៃទី4

Breakfast at hotel

ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ។ធ្វើដំណើរដោយរថយន្តក្រុងទៅកាន់ ភ្នំឡាវសាន (Mount Laoshan) ដែលជាភ្នំដ៏ល្បីល្បាញមួយនៅឈីងតាវ។ តាមផ្លូវ លោកអ្នកនឹងបានទស្សនា ផ្លូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុត និង ភូមិនេសាទដ៏ស្រស់ស្អាត ដែលបង្ហាញពីជីវភាពរស់នៅបែបប្រពៃណីរបស់អ្នកនេសាទក្នុងតំបន់។សកម្មភាព បេះផ្លែឈើតាមរដូវកាល (រៀបចំទៅតាមរដូវដែលមានផ្លែឈើ) ដោយចំណាយផ្ទាល់ខ្លួន។បន្តទស្សនា Mingyue Mountain and Sea ដែលជាតំបន់ទេសភាពដ៏ស្រស់ត្រកាល រួមបញ្ចូលទេសភាពភ្នំ និងសមុទ្រយ៉ាងអស្ចារ្យ។ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងតំបន់។បន្ទាប់មកអញ្ជើញចូលស្នាក់នៅសណ្ឋាគារ និងសម្រាកមួយយប់។

អាហាររួមបញ្ចូល

ពេលព្រឹក
ពេលល្ងាច
ថ្ងៃទី5

FUZHOU-PHNOM PENH (B)

- FlightFrom Changsha flight Fuzhou to

អាហាររួមបញ្ចូល