Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1665Premium Package

ចក្រភពអង់គ្លេស (អង់គ្លេស + ស្កុតឡែន)

ស្វែងយល់ពីភាពស្រស់ស្អាតនៃចក្រភពអង់គ្លេស តាមរយៈដំណើរទស្សនកិច្ចទៅកាន់ អង់គ្លេស និងស្កុតឡែន ដែលពោរពេញដោយប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្មដ៏អស្ចារ្យ និងទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ ពីភាពអ៊ូអរនៃទីក្រុងឡុងដ៍ រហូតដល់ប្រាសាទបុរាណ និងជួរភ្នំដ៏អស្ចារ្យនៃស្កុតឡែន—ជាដំណើរដ៏គួរឱ្យចងចាំសម្រាប់អ្នកស្រឡាញ់ការធ្វើដំណើរ។

$4,277

រយៈពេល

8 ថ្ងៃ 7 យប់

ថ្ងៃចេញដំណើរ

10 តុលា 2026

កៅអីនៅសល់

26

ថ្ងៃទី1

ក្រុងតាខ្មៅ(កម្ពុជា) - ទីក្រុងអេឌីនបឺក (ស្កុតឡែន)

ជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងអេឌីនបឺក នៃ ប្រទេសស្កុតឡែន។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
IMG_0106.JPG
big ben.jpg
tower brige.avif
ថ្ងៃទី2

ទីក្រុងអេឌីនបឺក (ស្កុតឡែន)

សម្រាក និងពិសាអាហារនៅលើយន្តហោះរហូតមកដល់ ទីក្រុងអេឌីនប៊ិក។ ធ្វើដំណើរទៅទស្សនា ព្រះវិហារកាតូលិកសេនចែល (St. Giles Cathedral) ដ៏ល្បីឈ្មោះតាំងពីសតវត្សទី១២។ ទទួលទាន អាហារថ្ងៃត្រង់រួច ជូនឡើងទៅលើ ភ្នំខាលតុន (Carlton Hill) ដើម្បីគយគន់ទេសភាពទីក្រុងទាំងមូល និងចូលទស្សនា ប្រាសាទអេឌីនប៊ិក (Edinburgh Castle) ដែលជាផ្នែកមួយនៃតំបន់បេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ថ្ងៃត្រង់
ពេលល្ងាច
StGilesFinal-930x620.jpg
3_Edinburgh.jpg
step-back-time-scotland-s-castles-85644-image16285905.jpg
ថ្ងៃទី3

ទីក្រុងអេឌីនបឺក - បឹងវីនដឺមែរ - ទីក្រុងមេនឆេសស្ទឺ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ បឹងវីដីមែរ។ ពិសាអាហារថ្ងៃត្រង់រួច ជូនទៅជិះកប៉ាល់លេងកម្សាន្ត (Windermere Lake cruise) និងគយគន់ទេសភាពដ៏ស្រស់ស្អាតពីលើផ្ទៃ ទឹកនៅក្នុងបឹងដ៏ធំល្វឹងល្វើយ។ បន្តដំណើរទៅកាន់ទីក្រុងមេនឆេសស្ទីថតរូបលេងកម្សាន្តនៅ សាលាក្រុងមេនឆេសស្ទឺ ព្រះវិហារកាតូលិក (Manchester Cathedral and City hall) និង ពហុកីឡដ្ឋាន របស់ក្រុមបាល់ទាត់មេនឆេសស្ទីយូណាយធីត (ថតរូបខាងក្រៅ) (Old Trafford stadium)។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
original.jpg
Manchester_Town_Hall_from_Lloyd_St.jpg
old-trafford-manchester-united.jpg
ថ្ងៃទី4

ទីក្រុងមេនឆេសស្ទឺ - ទីក្រុងអកស៍ហ្វដ (អង់គ្លេស)

ពិសារអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ទីក្រុងអកស៍ហ្វដ។ ពិសាអាហារថ្ងៃត្រង់បន្ទាប់មកជូនទៅ ទស្សនាសកលវិទ្យាល័យអកស៍ហ្វដ (Oxford University) (ថតរូបនៅខាងក្រៅ) ជាសកលវិទ្យាល័យដែលមានភាពល្បីល្បាញលំដាប់ពិភពលោក និងមានអាយុកាលដ៏ចំណាស់ដំណើរ ការតាំងពីឆ្នាំ1096។ ពិសាអាហារពេលល្ងាចរួចសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
smapse-oxford-0.png
oxford uni.jpg
oxfard uni.jpeg
ថ្ងៃទី5

ទីក្រុងអកស៍ហ្វដ - ស្តូនហេនឆ៍ - ទីក្រុងឡុងដ៍

ពិសារអាហារពេលព្រឹកនៅសណ្ឋាគាររួចធ្វើដំណើរទៅកាន់ អេមស៍បឺរី ដើម្បីជូនទៅទស្សនា និងថតរូប អនុស្សាវរីយ៍នៅកន្លែង វិមានបុរេប្រវត្តិថ្មអាថ៌កំបាំងស្ពានហេនស៍ (Stonehenge) ដ៏ល្បីល្បាញនៅក្នុង ទឹកដីចក្រភពអង់គ្លេសដែលបានបន្សល់ទុកមកតាំងពី៣០០០ឆ្នាំមុនគ្រឹស្តសករាជ និងត្រូវបានគេ បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង់គ្លេស។ ពិសាអាហារថ្ងៃត្រង់រួចធ្វើដំណើរទៅ កាន់ទីក្រុងឡុងដ៍។ មកដល់ទីក្រុងឡុងដ៏ពិសាអាហារពេលល្ងាច និងសម្រាក។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Stonehenge 3.jpg
Stonehenge.jpg
IMG_0166.JPG
ថ្ងៃទី6

ទីក្រុងឡុងដ៍

ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ ជូនជិះកប៉ាល់គយគន់ទេសភាពទីក្រុងឡុងដ៍ (London city Cruise) តាមដងទន្លេដែលអាចមើលឃើញប្លង់ទស្សនីយភាពដ៏ស្រស់ត្រកាលនៃអគារប្រវត្តិសាស្ត្រ ទាំងឡាយរបស់ចក្រភពអង់គ្លេស។ ពិសាអាហារថ្ងៃត្រង់រួច ជូនជិះកន្ត្រកឡុនដុនអាយ(London eye) បន្ទាប់មកទៅទស្សនា និងថតរូបកម្សាន្តជាមួយ ប៉មនាឡិកាប៊ីកបេន (Big Ben) ស្ពានឡុនដុន (Tower bridge) វិមានរដ្ឋសភា ព្រះបរមរាជវាំងបាក់ឃីងហាំ (Buckingham Palace) និងដើម្បីគយគន់ទេសភាពនៅក្នុងទីក្រុងឡុងដ៍ទាំងមូល។ ពិសាអាហារពេលល្ងាចនិងសម្រាក។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Tower-Bridge-River-Thames-London.jpg
clock.jpg
london 2.jpg
ថ្ងៃទី7

ទីក្រុងឡុងដ៍ (អង់គ្លេស) - ទីក្រុងភ្នំពេញ (កម្ពុជា)

ពិសារអាហារពេលព្រឹកនៅសណ្ឋាគាររួច រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។

អាហាររួមបញ្ចូល

អាហារលើយន្តហោះ
buckingham palace.jpg
bridge tower.jpg
london 1.jpg
ថ្ងៃទី8

មកដល់ក្រុងតាខ្មៅ

បន្តធ្វើដំណើរមកដល់ក្រុងតាខ្មៅវិញ ប្រកបដោយសុវត្ថិភាពអមជាមួយ និងភាពសប្បាយរីករាយនិងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមហ៊ុនទេសចរណ៍ស្តាយយើង។

អាហាររួមបញ្ចូល

IMG_1691.JPG
image_2025-05-09_14-16-51
IMG_0104.JPG

តំបន់ទេសចរណ៍

 ព្រះវិហារកាតូលិកសេនចែល (St. Giles Cathedral)

ព្រះវិហារកាតូលិកសេនចែល (St. Giles Cathedral)

ព្រះវិហារសេនជីល (St. Giles’ Cathedral) គឺជាព្រះវិហារប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនៅកណ្តាលទីក្រុងអេឌីនបឺក ប្រទេសស្កុតឡែន។ ព្រះវិហារនេះមានស្ថាបត្យកម្មបែបហ្គោធិកដ៏ស្រស់ស្អាត ជាពិសេសដំបូលរាងមកុដដ៏លេចធ្លោ និងផ្ទៃខាងក្នុងដែលពោរពេញដោយស្នាដៃសិល្បៈ។ វាជាទីកន្លែងសំខាន់មួយសម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ទីក្រុងអេឌីនបឺក។

ភ្នំខាលតុន (Calton Hill)

ភ្នំខាលតុន (Calton Hill)

ភ្នំខាលតុន (Calton Hill) គឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញនៅទីក្រុងអេឌីនបឺក ប្រទេសស្កុតឡែន។ ពីលើកំពូលភ្នំ អ្នកអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង អគារ Edinburgh Castle និងសមុទ្រនៅចម្ងាយ។ កន្លែងនេះក៏ល្បីដោយសារវិមាន និងសំណង់ប្រវត្តិសាស្ត្របែបក្រិក ដែលជាចំណុចដ៏ល្អសម្រាប់ថតរូប និងទស្សនាទេសភាព។

ប្រាសាទអេឌីនបឺក (Edinburgh Castle)

ប្រាសាទអេឌីនបឺក (Edinburgh Castle)

ប្រាសាទអេឌីនបឺក (Edinburgh Castle) គឺជាប្រាសាទប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងជានិមិត្តសញ្ញាសំខាន់របស់ទីក្រុងអេឌីនបឺក ប្រទេសស្កុតឡែន។ ប្រាសាទនេះស្ថិតនៅលើ Castle Rock ដែលជាភ្នំថ្មខ្ពស់ អាចគយគន់ទេសភាពទីក្រុងបានយ៉ាងស្រស់ស្អាត។ ភ្ញៀវទេសចរអាចស្វែងយល់ពីប្រវត្តិសាស្ត្ររបស់រាជវង្សស្កុតឡែន ទស្សនា Scottish Crown Jewels និងសំណង់បុរាណដ៏អស្ចារ្យនៅក្នុងប្រាសាទ។

បឹងវីដឺមែរ (Lake Windermere)

បឹងវីដឺមែរ (Lake Windermere)

បឹងវីដឺមែរ (Lake Windermere) គឺជាបឹងធម្មជាតិដ៏ស្រស់ស្អាត និងល្បីល្បាញបំផុតនៅប្រទេសអង់គ្លេស ស្ថិតនៅតំបន់ Lake District។ បឹងនេះព័ទ្ធជុំវិញដោយភ្នំបៃតង និងទេសភាពជនបទដ៏ស្ងប់ស្ងាត់ សាកសមសម្រាប់ជិះទូក គយគន់ទេសភាព និងសម្រាកលំហែកាយ។

សាលាក្រុង និងព្រះវិហារ Manchester (Manchester City Hall & Manchester Cathedral)

សាលាក្រុង និងព្រះវិហារ Manchester (Manchester City Hall & Manchester Cathedral)

សាលាក្រុង និងព្រះវិហារ Manchester (Manchester City Hall & Manchester Cathedral) គឺជាសំណង់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅកណ្តាលទីក្រុងមេនឆេស្ទឺ ប្រទេសអង់គ្លេស។ Manchester Cathedral មានស្ថាបត្យកម្មបែបហ្គោធិកដ៏ស្រស់ស្អាត ខណៈ Manchester City Hall ជាសំណង់ដ៏អស្ចារ្យដែលលេចធ្លោដោយប៉មនាឡិកា និងរចនាបថ Victorian។ ទីតាំងទាំងពីរជាចំណុចសំខាន់សម្រាប់ទស្សនា និងថតរូបនៅទីក្រុងមេនឆេស្ទឺ។

ពហុកីឡដ្ឋាន Old Trafford របស់ក្រុម Manchester United

ពហុកីឡដ្ឋាន Old Trafford របស់ក្រុម Manchester United

Old Trafford គឺជាកន្លែងទាក់ទាញដ៏ល្បីល្បាញបំផុតមួយនៅទីក្រុងមេនឆេស្ទឺ និងជាផ្ទះរបស់ក្លឹបបាល់ទាត់ Manchester United។ ភ្ញៀវទេសចរអាចទស្សនាផ្នែកខាងក្នុងកីឡដ្ឋាន ដើរចូលតំបន់ដែលកីឡាករប្រើប្រាស់ មើលបន្ទប់ពានរង្វាន់ និងសារមន្ទីរដែលបង្ហាញពីប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ក្លឹប។ ទីនេះក៏ជាកន្លែងដ៏ពេញនិយមសម្រាប់អ្នកគាំទ្របាល់ទាត់ និងការថតរូបអនុស្សាវរីយ៍ផងដែរ។

សកលវិទ្យាល័យអកស៍ហ្វដ (University of Oxford)

សកលវិទ្យាល័យអកស៍ហ្វដ (University of Oxford)

សាកលវិទ្យាល័យអកស៍ហ្វដ គឺជាសាកលវិទ្យាល័យដ៏ចំណាស់ និងល្បីល្បាញបំផុតមួយនៅលើពិភពលោក ស្ថិតនៅទីក្រុង Oxford ប្រទេសអង់គ្លេស។ ទីនេះល្បីដោយសារអគារបុរាណដ៏ស្រស់ស្អាត ស្ថាបត្យកម្មបែបមជ្ឈិមសម័យ និងបរិយាកាសសិក្សាដ៏មានកិត្យានុភាព។ ភ្ញៀវទេសចរអាចដើរទស្សនាតំបន់សាកលវិទ្យាល័យ មហាវិទ្យាល័យបុរាណ បណ្ណាល័យ និងទីតាំងប្រវត្តិសាស្ត្រជាច្រើន ដែលបង្ហាញពីមរតកអប់រំដ៏សម្បូរបែបរបស់ Oxford។

វិមានបុរេប្រវត្តិថ្មអាថ៌កំបាំងស្ពានហេនស៍ (Stonehenge)

វិមានបុរេប្រវត្តិថ្មអាថ៌កំបាំងស្ពានហេនស៍ (Stonehenge)

Stonehenge គឺជាវិមានថ្មបុរេប្រវត្តិដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក ស្ថិតនៅតំបន់ Wiltshire ប្រទេសអង់គ្លេស។ វាត្រូវបានបង្កើតឡើងពីថ្មធំៗដែលរៀបចំជារង្វង់ ហើយមានអាយុកាលរាប់ពាន់ឆ្នាំ។ រហូតមកដល់សព្វថ្ងៃ ប្រភពដើម និងគោលបំណងពិតប្រាកដនៃការសាងសង់នៅតែជាប្រធានបទអាថ៌កំបាំង និងការស្រាវជ្រាវ។ ទីនេះជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ អរិយធម៌បុរាណ និងថតរូបជាមួយទេសភាពដ៏អស្ចារ្យ។

ប៉មនាឡិកាប៊ីកបេន (Big Ben)

ប៉មនាឡិកាប៊ីកបេន (Big Ben)

Big Ben គឺជានិមិត្តសញ្ញាដ៏ល្បីល្បាញរបស់ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ វាស្ថិតនៅជាប់ វិមាន Westminster និងជាប៉មនាឡិកាដ៏អស្ចារ្យដែលមានស្ថាបត្យកម្មបែប Victorian Gothic។ ភ្ញៀវទេសចរអាចគយគន់សម្រស់ប៉មនាឡិកា និងថតរូបជាមួយទេសភាពមាត់ទន្លេ Thames ដែលជាកន្លែងទាក់ទាញដ៏ពេញនិយមមួយនៅទីក្រុងឡុងដ៍។

ស្ពានឡុងដ៍ (Tower Bridge)

ស្ពានឡុងដ៍ (Tower Bridge)

ទស្សនាសម្រស់ស្ពានឡុងដ៍ (Tower Bridge) ដែលជានិមិត្តសញ្ញាដ៏ល្បីល្បាញរបស់ទីក្រុងឡុងដ៍។ ស្ពានប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតនេះ លេចធ្លោដោយប៉មពីរដ៏អស្ចារ្យ និងទីតាំងស្ថិតលើទន្លេ Thames ដែលផ្តល់នូវទេសភាពដ៏ស្រស់ស្អាត និងជាបទពិសោធន៍មិនគួររំលងសម្រាប់អ្នកទេសចរ។

ព្រះបរមរាជវាំងបាក់គីងហាំ (Buckingham Palace)

ព្រះបរមរាជវាំងបាក់គីងហាំ (Buckingham Palace)

ទស្សនាព្រះបរមរាជវាំងបាក់គីងហាំ (Buckingham Palace) ដែលជានិមិត្តសញ្ញាដ៏សំខាន់នៃរាជវង្សអង់គ្លេស និងជាព្រះរាជដំណាក់ដ៏ល្បីល្បាញបំផុតមួយនៅទីក្រុងឡុងដ៍។ អ្នកទេសចរអាចគយគន់ស្ថាបត្យកម្មដ៏ប្រណិត និងទស្សនាពិធី ផ្លាស់ប្តូរឆ្មាំរាជវាំង (Changing of the Guard) ដែលជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍។