




ឈីងតាវ(𝐐𝐢𝐧𝐠𝐝𝐚𝐨) ជាទីក្រុងល្បីដោយសារទេសភាពសមុទ្រស្អាត បរិយាកាសត្រជាក់និងអគារដែលមានស្ទីលបែបអឺរ៉ុបប្លែកភ្នែកឆ្នេរសមុទ្រស្រស់ស្អាត និងខ្សាច់ស្អគារចាសស្ទីអឺរ៉ុបរោចក្ស្រាបៀរឈីងតាវ ល្បីល្បាញពិភពលោកសួនច្បារ និងទេសភាពធម្មជាតិអស្ចារ្យ
ទីក្រុងភ្នំពេញ-ទីក្រុងហ្វូចូវ–ទីក្រុងឈីងតាវ
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់ ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងហ្វូចូវ(Fuzhou) បន្ទាប់មកបន្តជើងហោះហើរតភ្ជាប់ទៅកាន់ ទីក្រុងឈីងតាវ(Qingdao)។ ទៅដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងឈីងតាវ នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ទេសចរដ៏ឆ្នើម រួសរាយរាក់ទាក់ប្រចាំតំបន់ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឈីងតាវ
ពិសារអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ កំពង់ផែចាងឆៀវ(Zhanqiao Pier) ជាកំពង់ផែដែលមានអាយុកាលជិត១សតវត្សរ៍ និងជាកន្លែងសម្បូរទៅដោយសត្វបក្សីសមុទ្រជាច្រើន។ រួចធ្វើដំណើរទៅ វិថីចុងសាន ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹក មានលក់អាហារ វត្ថុអនុស្សាវរីយ៍ និងជាវិថីដែលសម្បូរទៅដោយស្ថាបត្យកម្មបែបអឺរ៉ុប។ បន្តទៅថតរូបលេងនៅ ព្រះវិហារកាតូលិក(St. Michael's Cathedral) និងទៅ វិថីហាយ៉ាវមីសា ទស្សនាគំនូរបែបជីវចលពីខ្សែភាពយន្ត Studio Ghibli ដែលជាកន្លែងដ៏ពេញនិយម និងគួរអោយទាក់ទាញ។ ជូនទៅទស្សនាទស្សនា អគារដែលមានកម្ពស់កប់ពពក(Cloud Shanghai Sky) ជូនឡើងជាន់ទី81 ទស្សនាភ្នំឡាវសាន និងទីក្រុងឈីងតាវទាំងមូល។ បន្តទៅ ទីលាន៤ឧសភា មានរូបសំណាកខ្យល់ខែឧសភាពណ៌ក្រហមដ៏ស្រស់ស្អាត និងទៅលេងនៅ មជ្ឈមណ្ឌលប្រណាំងទូកក្តោងអូឡាំពិក(Olympic Sailing Center) ជាទីតាំងផ្លូវការណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិករបស់ទីក្រុងឈីងតាវ នៅជាប់ឆ្នេរសមុទ្រ ជាពិសេសនៅពេលរាត្រី មានភ្លើងពណ៌ចម្រុះជះចេញពីអគារដែលនៅជុំវិញចាំងឆ្លុះចូលទៅក្នុងផ្ទៃទឹកសមុទ្រយ៉ាងស្រស់ស្អាត។ រួចជូនទៅទទួលទានអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឈីងតាវ
ពិសាអាហារព្រឹករួចធ្វើដំណើរទៅទស្សនា តំបន់ប៉ាតាគ័រ(Badaguan Scenic Area) ជាសារមន្ទីរដែលមានស្ថាបត្យកម្មរបស់ពិភពលោកជាច្រើនរួមទាំងមានវីឡារចនាប័ទ្មអឺរ៉ុបជាង ២០០ខ្នង បានសាងសង់នៅសតវត្សទី២០។ រួចទៅ ឧទ្យានស៊ែវយូស៊ាន(Xiaoyushan) ទស្សនា និងថតរូបលេងជាមួយទេសភាពរបស់ទីក្រុងឈីងតាវទាំងមូលដែលមានបរិយាកាសខ្យល់បរិសុទ្ធ។ រួចបន្តទៅទស្សនា សារមន្ទីរស្រាបៀរឈីងតាវ ជាទីតាំងមួយផលិតស្រាបៀរដ៏ល្បីល្បាញ និងត្រូវបានគេស្គាល់ថាជាកន្លែងទេសចរណ៍ឧស្សាហកម្មឈានមុខគេនៅក្នុងទីក្រុងឈីងតាវ រួចបន្តដំណើរទៅកាន់ វិថីថៃទុង ជាវិថីថ្មើរជើងពាណិជ្ជកម្មដែលបើកដំណើរការ 24/7 ដែលល្បីល្បាញសម្រាប់កម្សាន្តពេលរាត្រី មានផ្សាររាត្រីដ៏ធំ និងអាហារតាមចិញ្ចើមផ្លូវចម្រុះ រួមទាំងសាច់អាំង និងអាហារឆ្ងាញ់ក្នុងតំបន់។ រួចជូនទៅទទួលទានអាហារពេលល្ងាចនិង ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឈីងតាវ
ពិសាអាហារពេលព្រឹក រួចធ្វើដំណើរទៅកាន់ ភ្នំឡាវសាន(Mount Laoshan) ដោយរថយន្តក្រុងសុវត្ថិភាព គយគន់ទេសភាពតាមដងផ្លូវជាមួយឆ្នេរដែលព័ទ្ធជំុវិញដោយភ្នំឡាវនិងមានឆ្នេរសមុទ្រជាប់លេខ១។ បន្តដំណើរទៅ បេះផ្លែឈើ តាមរដូវកាល ដែលមានរសជាតិឆ្ងាញ់ និងស្រស់(ចំណាយផ្ទាល់ខ្លួន)។ ជូនទៅកម្សាន្តនៅ តំបន់ភ្នំមីងយៀក(Mingyue) ជាតំបន់ដែលមាន ការតុបតែងភ្លើងពណ៌យ៉ាងស្អាតតាមរចនាបទបែបព្រេងចិនបុរាណ មានការសម្តែងសិល្បៈផ្ទាល់ៗលើដងផ្លូវ និងមានតូបលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើន។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឈីងតាវ-ទីក្រុងហ្វូចូវ-ទីក្រុងភ្នំពេញ
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីត្រៀមធ្វើការហោះហើរត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។
អាហាររួមបញ្ចូល


