




ទីក្រុងប៉េកាំង ដែលជារដ្ឋធានីដ៏ធំទូលាយរបស់ប្រទេសចិន មានប្រវត្តិសាស្ត្រលាតសន្ធឹង 3 សហវត្ស។ ប៉ុន្តែ វាត្រូវបានគេស្គាល់ច្រើនសម្រាប់ស្ថាបត្យកម្មទំនើប ដូចជាទីតាំងបុរាណរបស់វា ដូចជាអគារ Forbidden City ដ៏ធំ វិមានអធិរាជក្នុងអំឡុងរាជវង្ស Ming និង Qing។ នៅក្បែរនោះ ទីលានថ្មើរជើងទីលានធានអានមេនដ៏ធំ គឺជាទីតាំងនៃផ្នូររបស់ម៉ៅ សេទុង និងសារមន្ទីជាតិនៃប្រទេសចិន ដែលបង្ហាញនូវបណ្តុំសារីរិកធាតុវប្បធម៌ដ៏ច្រើនសន្ធឹកសន្ធាប់។
$1,188
រយៈពេល
6 ថ្ងៃ 5 យប់
ថ្ងៃចេញដំណើរ
24 វិច្ឆិកា 2026
កៅអីនៅសល់
15
ទីក្រុងភ្នំពេញ - ទីក្រុងប៉េកាំង
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះអន្ដរជាតិនៃ ទីក្រុងប៉េកាំង ដោយធ្វើការតជើងនៅ ទីក្រុងហុងកុង (មិនមានអាហារកំឡុងពេលចាំតជើងហោះហើរ)។ បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងប៉េកាំង - មហាកំផែង
ទទួលទានអាហារពេលព្រឹករួច ទៅទស្សនា សំណង់អច្ឆរិយៈ មហាកំផែងនៃប្រទេសចិន (Great Wall of China) ដែលជាតំបន់ទេសចរណ៍ប្រវិត្តិសាស្រ្ដដ៏អសា្ចរ្យមួយ អមជាមួយនឹងទេសភាពនៃជួរភ្នំយ៉ាងស្រស់ស្អាត។ បន្ទាប់មកទៅទស្សនា វិមានរដូវក្តៅ (Summer Palace) ដែលជាព្រះបរមរាជវាំង និងជាសួនច្បារដ៏ធំនៃរាជវង្ស ឈីង។ ជូនទៅថតរូបខាងក្រៅនៃ ពហុកីឡាដ្ឋាន (National Stadium) ដែលមានរាងដូចសំបុកចាបនិងជាទីកន្លែងដែលប្រារព្ធពិធីប្រកួតកីឡាអូឡាំពិច បន្ទាប់មកជូនទៅទស្សនា អាងហែលទឹកដ៏ធំ (Water Cube) មើលពីក្រៅ។ ជូនទៅពិសារអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងប៉េកាំង - ទីក្រុងសៀងហៃ
ទទួលទានអាហារពេលព្រឹករួច ទៅទស្សនា ទីលានធានអានមិន (Tiananmen Square) ដែលជាទីលានមួយដ៏ធំក្នុងចំណោមពិភពលោក និង ជាទីលានរំលឹកអនុស្សាវរីយ៍ដល់អ្នកដឹកនាំប្រទេសលោកម៉ៅសេទុង ហើយបន្តទៅ ព្រះបរមរាជវាំងចិន (Forbidden City) ដែលបន្សល់តាំងពីរជ្ជកាលឈីង និង មីងជាមួយនឹងប្រវិត្តិសាស្រ្ដដ៏វែងឆ្ងាយ (អាចនឹងមានការប្រែប្រួល)។ បន្ទាប់មកធ្វើដំណើរទៅកាន់ ទីក្រុងសៀងហៃ តាមរយៈរថភ្លើងល្បឿនលឿន និងពិសារអាហារពេលថ្ងៃល្ងាចលើរថភ្លើង បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសៀងហៃ - អគារប៉មសៀងហៃ
ពិសាអាហារពេលព្រឹករួច ធ្វើដំណើរឡើងទៅ អគារប៉មសៀងហៃ (រួមបញ្ចូលសំបុត្រឡើងប៉ម)។ បន្ទាប់មកចេញដំណើរទៅកាន់ ឆ្នេរសៀងហៃ ដែលជាតំបន់បណ្ដុំទៅដោយអគារដែលមានរចនាបថបែបលោកខាងលិចនិងអាចថតរូបជាមួយទេសភាពដ៏ស្រស់ស្អាតនៃ អគារប៉មសៀងហៃ។ ហើយបន្តជូនទៅ ផ្លូវណានជីង ដែលបណ្ដុំទៅដោយហាងលក់ទំនិញឆ្ងាញ់ៗជាច្រើនដែលភ្ញៀវកត្តិយសអាចទទួលបាននូវបទពិសោធន៍ពីរបៀបរស់នៅប្រចាំតំបន់របស់ប្រជាជនសៀងហៃ រួចជូនទៅ វិហារឆឹងម៉ែវ បន្ទាប់មកជូនទៅថតរូបលេងកំសាន្ដនៅខាងមុខ កប៉ាល់LVទេសចរណ៍ដ៏ប្រណិត រួចជូនទៅទទួលទានអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


.jpg)
ទីក្រុងសៀងហៃ - សួនកំសាន្តឌីសនីឡែន
ពិសារអាហារពេលព្រឹករួច ទៅកំសាន្តនៅ សួនកំសាន្តឌីសនីឡែន (រួមបញ្ចូលចំណាយពេល១ថ្ងៃពេញសម្រាប់ការកំសាន្ត) ដែលជាសួនកំសាន្តលំដាប់ពិភពលោក មានផ្ទៃដីទំហំធំ ដែលក្នុងនោះមានល្បែងកំសាន្តជាច្រើនសម្រាប់ភ្ញៀវទេសចរដូចជា ការជិះរថភ្លើងក្រឡាប់ចាក់ (ROLLER COSTER) ជិះយន្តហោះ(Jet Pack) ការទស្សនាការសម្ដែងពិសេសៗ ការចូលមើលពិភពអវតា មានការជិះទូកកំសាន្ត និងសម្មភាពជាច្រើនៗផ្សេងទៀត។ ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសៀងហៃ-ភ្នំពេញ
ពិសាអាហារព្រឹករួច ជូនទៅព្រលានយន្ដហោះដើម្បីធ្វើការហោះហើរត្រលប់មកកាន់ភ្នំពេញវិញ ដោយធ្វើការតជើង។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

ឆ្នេរសៀងហៃ (Shang Hai Beach)

ផ្លូវណានជីង (Nanjing Road)
ផ្លូវណានជីង (Nanjing Road) គឺជាផ្លូវដើរទិញទំនិញដ៏ល្បីល្បាញមួយនៅទីក្រុងសៀងហៃ ប្រទេសចិន ដែលមានហាងលក់ទំនិញធំៗ ហាងម៉ាកល្បីៗ ផ្សារទំនើប ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន។ ភ្ញៀវទេសចរអាចដើរលេង គយគន់ទេសភាពទីក្រុង និងទទួលយកបទពិសោធន៍នៃបរិយាកាសដ៏រស់រវើក ជាពិសេសនៅពេលយប់ ដែលមានពន្លឺភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាត។
Nanjing Road is one of the most famous shopping streets in Shanghai, China. It features major shopping malls, international brands, restaurants, and souvenir shops. Visitors can enjoy a leisurely stroll, explore the vibrant city atmosphere, and experience the lively nightlife, especially in the evening when the street is illuminated by colorful lights.

