ទីក្រុងសៀងហៃ - ទីក្រុងហាងចូវ - ទីក្រុងស៊ូចូវ — photo 1
ទីក្រុងសៀងហៃ - ទីក្រុងហាងចូវ - ទីក្រុងស៊ូចូវ — photo 2
ទីក្រុងសៀងហៃ - ទីក្រុងហាងចូវ - ទីក្រុងស៊ូចូវ — photo 3
ទីក្រុងសៀងហៃ - ទីក្រុងហាងចូវ - ទីក្រុងស៊ូចូវ — photo 4
ទីក្រុងសៀងហៃ - ទីក្រុងហាងចូវ - ទីក្រុងស៊ូចូវ — photo 5
PL-1618Premium Package

ទីក្រុងសៀងហៃ - ទីក្រុងហាងចូវ - ទីក្រុងស៊ូចូវ

សៀងហៃ - Shanghai ជាទីក្រុងទំនើបដ៏រស់រវើក ល្បីដោយអគារខ្ពស់ៗ និង The Bund, Shanghai Pearl Tower; ហាងចូវ - Hangzhou ជាទីក្រុងដ៏ស្រស់ស្អាត ល្បីដោយ បឹងស៊ីហ៊ូ និង ចម្ការតែMeijiawu; ស៊ូចូវ - Suzhou ជាទីក្រុងបុរាណដ៏មានមន្តស្នេហ៍ ដែលល្បីដោយសួនច្បារបុរាណ ប្រឡាយទឹក Shantang Street និង Hanshan Temple។

$858

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

27 តុលា 2026

កៅអីនៅសល់

15

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងសៀងហៃ

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងសៀងហៃ នៃទឹកដីប្រទេសចិន​។

អាហាររួមបញ្ចូល

ថ្ងៃទី2

ទីក្រុងសៀងហៃ - ទីក្រុងស៊ូចូវ - ទីក្រុងហាងចូវ

ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងសៀងហៃ នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ទេសចរដ៏ឆ្នើម ​ និងរួសរាយរាក់ទាក់ប្រចាំតំបន់។ ចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងស៊ូចូវ ទៅទស្សនា សួនគូរស្នេហ៏ មានផ្ទៃដីប្រមាណ 8000ម៉ែត្រការ៉េ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកក្នុង ឆ្នាំ2000 បន្ទាប់មកជូនទៅទស្សនា វិថីសានថាង ជាវិថីបុរាណផ្លូវទឹកដ៏សំខាន់បំផុតមួយ ហើយត្រូវបានស្គាល់ថាជាផ្លូវទឹកទីមួយរបស់ទីក្រុងស៊ូចូវ រួចជូនទៅទស្សនា ប្រាសាទបុរាណហានសាន ដែលបច្ចុប្បន្នជាប្រាសាទព្រះពុទ្ធសាសនាមួយដ៏ល្បីនៅទីក្រុងស៊ូចូវ។ បន្តឆ្ពោះទៅទស្សនាកម្សាន្ត ថតរូបលេងនៅ ច្រកទ្វារខាងកើត - Eastern Gate ធ្វើដំណើរត្រឡប់ទៅទីក្រុងហាងចូវវិញ និងជូនទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Couple’s retreat garden Lunch.jpeg
Shantang street.jpeg
the Eastern Gate.jpg
ថ្ងៃទី3

ទីក្រុងហាងចូវ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួច ទៅទស្សនា បឹងស៊ីហ៊ូ - West Lake ជាបេះដូងនៃទីក្រុងហាងចូវ ដើរកម្សាន្តតាមមាត់បឹង ជិះទូកទស្សនាទេសភាព ថតរូបជាមួយស្ពាន និងប៉មបុរាណដ៏ស្រស់ស្អាត(រួមបញ្ចូលសំបុត្រជិះទូក)។ បន្ទាប់មកជូនទៅទស្សនា ចម្ការតែMeijiawu ដែលល្បីទៅដោយតែឆ្ងាញ់ៗ មានតែមួយគត់នៅ ទីក្រុងហាងចូវ រួចជូនទៅទស្សនា វិថីQinghefang សម្បូរទៅដោយតូបលក់ទំនិញ ម្ហូបឆ្ងាញ់ៗជាច្រើនមុខនៅតាមផ្លូវ និងជូនទៅថតរូប ទស្សនាទេសភាពនាពេលរាត្រីក្នុង ទីក្រុងហាងចូ។ ជូនទៅទទួលទានអាហារពេលល្ងាច​ និងជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
West Lake.jpg
Meijiawu tea farm.jpg
china-hangzhou-hangzhou-skyscrapers-capital-largest-city-zhejiang-province-mar-eastern-march-70559375-1.jpg
ថ្ងៃទី4

ទីក្រុងហាងចូវ - ទីក្រុងសៀងហៃ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរត្រឡប់ទៅកាន់ ទីក្រុងសៀងហៃ។​ ជូនទៅទស្សនា ហាងកាហ្វេ Starbuck reserve roastery ដ៏ធំបំផុតមួយក្នុងទីក្រុង ស្វែងយល់អំពីដំណើរការផលិតកាហ្វេ ការលីងគ្រាប់កាហ្វេរហូតដល់ការឆុងកាហ្វេ។ ពិសាអាហារពេលថ្ងៃត្រង់ ជូនថតរូបលេងកម្សាន្តនៅខាងមុខ នាវា LV​ ដែលមានលក់ទំនិញ brand ជាច្រើន។ ជូនទៅដើរទិញទំនិញនៅ វិថីណានជីង ជាវិថីដ៏មម៉ាញឹក និងមានលក់ឥវ៉ាន់ជាច្រើននៅតាមដងវិថី រួចជូនទៅឆ្នេសៀងហៃ ថតរូបលេងជាមួយអគារខ្ពស់ៗ និងស្គឹមស្គៃ នៃទីក្រុងទាំងមូល។ ជូនទៅពិសាអាហាពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
58353ca5-cdab-4b16-a395-d3eb9eee34c5
3c848e63-0937-404a-89c3-0798c7f49e15
39c9d9b5-a935-425e-adf4-f7ade23834cd
ថ្ងៃទី5

ទីក្រុងសៀងហៃ - ទីក្រុងតាខ្មៅ

ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ រួចចាប់ផ្តើមធ្វើដំណើរថតរូបនៅ អគារប៉មសៀងហៃ - Shanghai Pearl Tower ដែលជាអគារប៉មដ៏សំខាន់មួយនៅក្នុងទីក្រុង បន្ទាប់ពីថតរូបខាងក្រៅរួចជូនឡើងទៅលើ ប៉មទីពីរ ដែលអាចមើលទេសភាព 360ដឺក្រេ នៃទីក្រុងសៀងហៃទាំងមូល (រួមបញ្ចូលសំបុត្រ)។ ជូនទៅទស្សនាវិថីឆឹងហ័ងម៉េវ ដែលជាកន្លែងថតរូបល្បីៗស្រស់ស្អាត ហើយបន្តទៅ តំបន់ Florentia village ជាផ្សារទំនើបបែប Outlet ប្រណិតនៅប្រទេសចិន រចនាបទទីក្រុងបែបអ៊ីតាលីពិសេសយកលំនាំពីទីក្រុង Florence។ រួចធ្វើដំណើរទៅព្រលានយន្តហោះអន្ដរជាតិទីក្រុងសៀងហៃ ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
Shanghai-Tower_Gensler_dezeen_ban
d75d9305-c2b6-4f79-8731-3d614bf78ccd
Shopping at Florentia village.jpg

តំបន់ទេសចរណ៍

ផ្លូវណានជីង (Nanjing Road)

ផ្លូវណានជីង (Nanjing Road)

ផ្លូវថ្នល់នានជីងគឺជាផ្លូវពាណិជ្ជកម្មដ៏រស់រវើកបំផុតនៅទីក្រុងភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជា "ផ្លូវពាណិជ្ជកម្មលេខ១នៃកម្ពុជា"។ ផ្នែកដើរលេងប្រវែង ១.២គីឡូម៉ែត្រនេះផ្សំរួមទាំងការទិញទំនិញ អាហារដ្ឋាន និងការកម្សាន្ត បង្ហាញពីថាមពលនិងសម្រស់ប្រពៃណីនៃទីក្រុងទំនើប។ Nanjing Road Pedestrian Street is Shanghai's most vibrant shopping district, known as "China's No. 1 Commercial Street." This 1.2-kilometer stretch blends shopping, dining, and entertainment, showcasing modern Shanghai's energy and heritage.
Cheng Huang Miao

Cheng Huang Miao

ប្រាសាទឆេងហួងមាវ (Cheng Huang Miao) ឬប្រាសាទអាទិទេពការពារទីក្រុង ជាប្រាសាទប្រវត្តិសាស្ត្រមួយនៅទីក្រុងហាងចូវ។ វាល្បីល្បាញដោយសារស្ថាបត្យកម្មបែបបុរាណ សារៈសំខាន់ផ្នែកវប្បធម៌ និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុង។

Cheng Huang Miao (City God Temple) is a historic temple in Hangzhou dedicated to the City God. It is known for its traditional architecture, cultural significance, and panoramic views of the city.

The Bund

The Bund

The Bund ជាតំបន់មាត់ទន្លេដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ ដែលមានអគារប្រវត្តិសាស្ត្រ និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃតំបន់ Pudong។ វាជានិមិត្តរូបទេសចរណ៍ដ៏សំខាន់មួយរបស់ទីក្រុង។

The Bund is Shanghai’s famous waterfront area, known for its historic buildings and stunning views of the modern Pudong skyline. It is one of the city's most iconic landmarks

Oriental Pearl Tower

Oriental Pearl Tower

Oriental Pearl Tower ជានិមិត្តរូបដ៏ល្បីល្បាញមួយរបស់ទីក្រុងសៀងហៃ។ ប៉មនេះផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេនៃទីក្រុង និងមានកន្លែងសង្កេតទេសភាព ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើន។

Oriental Pearl Tower is one of Shanghai’s most famous landmarks. The tower offers panoramic views of the city and features observation decks, restaurants, and entertainment facilities.

Starbucks Reserve Roastery

Starbucks Reserve Roastery

Starbucks Reserve Roastery Shanghai គឺជាហាង Starbucks ដ៏ធំបំផុតមួយក្នុងពិភពលោក។ ភ្ញៀវអាចទស្សនាដំណើរការអាំងគ្រាប់កាហ្វេ រីករាយជាមួយភេសជ្ជៈពិសេសៗ និងស្វែងយល់ពីវប្បធម៌កាហ្វេក្នុងបរិយាកាសដ៏ទាក់ទាញ។

Starbucks Reserve Roastery Shanghai is one of the largest Starbucks stores in the world. Visitors can watch coffee roasting, enjoy specialty beverages, and experience an immersive coffee culture in a unique setting.

LV Ship

LV Ship

កប៉ាល LV គឺជាសំណង់រាងកប៉ាល់ដ៏លេចធ្លោមួយរបស់ Louis Vuitton នៅទីក្រុងសៀងហៃ។ ទីនេះរួមបញ្ចូលហាងលក់ទំនិញ ប្រព័ន្ធតាំងពិព័រណ៍ និងកាហ្វេ ដែលជាកន្លែងទេសចរណ៍ និងថតរូបដ៏ពេញនិយម។

The LV Ship is a unique ship-shaped landmark created by Louis Vuitton in Shanghai. It combines a luxury store, exhibition space, and café, making it a popular attraction for visitors and photography enthusiasts

Florence Village

Florence Village

Florence Village ជាភូមិទិញទំនិញបែប Outlet ដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ ដែលត្រូវបានរចនាតាមរចនាបថអ៊ីតាលី។ ទីនេះមានហាងម៉ាកល្បីៗអន្តរជាតិ ភោជនីយដ្ឋាន និងកាហ្វេជាច្រើន ដែលផ្តល់នូវបទពិសោធន៍ទិញទំនិញ និងកម្សាន្តដ៏ពិសេស។

Florence Village is a luxury outlet shopping village in Shanghai, designed in a classic Italian style. It features international fashion brands, restaurants, and cafés, offering visitors a unique shopping and leisure experience

ទស្សនាសួនគូស្នេហ៍ (Couple’s Retreat Garden)

ទស្សនាសួនគូស្នេហ៍ (Couple’s Retreat Garden)

ទស្សនាសួនគូស្នេហ៍ (Couple’s Retreat Garden) នៅទីក្រុងហាងចូវ – សួនច្បារបុរាណដ៏ស្រស់ស្អាត មានបរិយាកាសស្ងប់ស្ងាត់ ព័ទ្ធជុំវិញដោយធម្មជាតិ បឹង និងទេសភាពបៃតង សាកសមសម្រាប់ដើរលេង សម្រាក និងថតរូបជាមួយគូស្នេហ៍។

ទស្សនាវិថីសានថាង – Shantang Street

ទស្សនាវិថីសានថាង – Shantang Street

ទស្សនាវិថីសានថាង – Shantang Street នៅទីក្រុងស៊ូចូវ (Suzhou) – វិថីបុរាណដ៏ល្បីល្បាញ មានប្រវត្តិសាស្ត្រយូរលង់ ព័ទ្ធជុំវិញដោយប្រឡាយ ផ្ទះបែបចិនបុរាណ ហាងលក់ទំនិញ និងអាហារក្នុងតំបន់ បង្កើតជាបរិយាកាសស្រស់ស្អាត និងទាក់ទាញសម្រាប់ដើរលេង និងថតរូប។

ប្រាសាទហាន់សាន – Hanshan Temple

ប្រាសាទហាន់សាន – Hanshan Temple

ទស្សនាប្រាសាទហាន់សាន – Hanshan Temple នៅទីក្រុងស៊ូចូវ (Suzhou) – ប្រាសាទពុទ្ធសាសនាដ៏ល្បីល្បាញ និងមានប្រវត្តិសាស្ត្រយូរលង់ ជាមួយស្ថាបត្យកម្មចិនបុរាណដ៏ស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់ សាកសមសម្រាប់ទស្សនា ស្វែងយល់ពីវប្បធម៌ និងថតរូប។