Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1577Premium Package

ទីក្រុងសៀងហៃ - ទីក្រុងហាងចូវ - ទីក្រុងស៊ូចូវ

សៀងហៃ - Shanghai ជាទីក្រុងទំនើបដ៏រស់រវើក ល្បីដោយអគារខ្ពស់ៗ និង The Bund, Shanghai Pearl Tower; ហាងចូវ - Hangzhou ជាទីក្រុងដ៏ស្រស់ស្អាត ល្បីដោយ បឹងស៊ីហ៊ូ និង ចម្ការតែMeijiawu; ស៊ូចូវ - Suzhou ជាទីក្រុងបុរាណដ៏មានមន្តស្នេហ៍ ដែលល្បីដោយសួនច្បារបុរាណ ប្រឡាយទឹក Shantang Street និង Hanshan Temple។

$898

រយៈពេល

5 ថ្ងៃ 4 យប់

ថ្ងៃចេញដំណើរ

12 កញ្ញា 2026

កៅអីនៅសល់

0

ទំនាក់ទំនងមកពួកយើង
ថ្ងៃទី1

ទីក្រុងភ្នំពេញ - ទីក្រុងសៀងហៃ

ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងសៀងហៃ នៃទឹកដីប្រទេសចិន​។

អាហាររួមបញ្ចូល

d507335a-7f22-4985-b04c-efaab22bd997
a15405cf-d64f-45aa-ae9e-f6f132995414
b42825e0-809e-4d20-b052-683955ea27c5
ថ្ងៃទី2

ទីក្រុងសៀងហៃ - ទីក្រុងស៊ូចូវ - ទីក្រុងហាងចូវ

ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងសៀងហៃ នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ទេសចរដ៏ឆ្នើម ​ និងរួសរាយរាក់ទាក់ប្រចាំតំបន់។ ចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងស៊ូចូវ ទៅទស្សនា សួនគូរស្នេហ៏ មានផ្ទៃដីប្រមាណ 8000ម៉ែត្រការ៉េ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកក្នុង ឆ្នាំ2000 បន្ទាប់មកជូនទៅទស្សនា វិថីសានថាង ជាវិថីបុរាណផ្លូវទឹកដ៏សំខាន់បំផុតមួយ ហើយត្រូវបានស្គាល់ថាជាផ្លូវទឹកទីមួយរបស់ទីក្រុងស៊ូចូវ រួចជូនទៅទស្សនា ប្រាសាទបុរាណហានសាន ដែលបច្ចុប្បន្នជាប្រាសាទព្រះពុទ្ធសាសនាមួយដ៏ល្បីនៅទីក្រុងស៊ូចូវ។ បន្តឆ្ពោះទៅទស្សនាកម្សាន្ត ថតរូបលេងនៅ ច្រកទ្វារខាងកើត - Eastern Gate ធ្វើដំណើរត្រឡប់ទៅទីក្រុងហាងចូវវិញ និងជូនទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
Couple’s retreat garden Lunch.jpeg
Shantang street.jpeg
the Eastern Gate.jpg
ថ្ងៃទី3

ទីក្រុងហាងចូវ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួច ទៅទស្សនា បឹងស៊ីហ៊ូ - West Lake ជាបេះដូងនៃទីក្រុងហាងចូវ ដើរកម្សាន្តតាមមាត់បឹង ជិះទូកទស្សនាទេសភាព ថតរូបជាមួយស្ពាន និងប៉មបុរាណដ៏ស្រស់ស្អាត(រួមបញ្ចូលសំបុត្រជិះទូក)។ បន្ទាប់មកជូនទៅទស្សនា ចម្ការតែMeijiawu ដែលល្បីទៅដោយតែឆ្ងាញ់ៗ មានតែមួយគត់នៅ ទីក្រុងហាងចូវ រួចជូនទៅទស្សនា វិថីQinghefang សម្បូរទៅដោយតូបលក់ទំនិញ ម្ហូបឆ្ងាញ់ៗជាច្រើនមុខនៅតាមផ្លូវ និងជូនទៅថតរូប ទស្សនាទេសភាពនាពេលរាត្រីក្នុង ទីក្រុងហាងចូ។ ជូនទៅទទួលទានអាហារពេលល្ងាច​ និងជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
West Lake.jpg
Meijiawu tea farm.jpg
china-hangzhou-hangzhou-skyscrapers-capital-largest-city-zhejiang-province-mar-eastern-march-70559375-1.jpg
ថ្ងៃទី4

ទីក្រុងហាងចូវ - ទីក្រុងសៀងហៃ

ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរត្រឡប់ទៅកាន់ ទីក្រុងសៀងហៃ។​ ជូនទៅទស្សនា ហាងកាហ្វេ Starbuck reserve roastery ដ៏ធំបំផុតមួយក្នុងទីក្រុង ស្វែងយល់អំពីដំណើរការផលិតកាហ្វេ ការលីងគ្រាប់កាហ្វេរហូតដល់ការឆុងកាហ្វេ។ ពិសាអាហារពេលថ្ងៃត្រង់ ជូនថតរូបលេងកម្សាន្តនៅខាងមុខ នាវា LV​ ដែលមានលក់ទំនិញ brand ជាច្រើន។ ជូនទៅដើរទិញទំនិញនៅ វិថីណានជីង ជាវិថីដ៏មម៉ាញឹក និងមានលក់ឥវ៉ាន់ជាច្រើននៅតាមដងវិថី រួចជូនទៅឆ្នេសៀងហៃ ថតរូបលេងជាមួយអគារខ្ពស់ៗ និងស្គឹមស្គៃ នៃទីក្រុងទាំងមូល។ ជូនទៅពិសាអាហាពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
58353ca5-cdab-4b16-a395-d3eb9eee34c5
3c848e63-0937-404a-89c3-0798c7f49e15
39c9d9b5-a935-425e-adf4-f7ade23834cd
ថ្ងៃទី5

ទីក្រុងសៀងហៃ - ទីក្រុងតាខ្មៅ

ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ រួចចាប់ផ្តើមធ្វើដំណើរថតរូបនៅ អគារប៉មសៀងហៃ - Shanghai Pearl Tower ដែលជាអគារប៉មដ៏សំខាន់មួយនៅក្នុងទីក្រុង បន្ទាប់ពីថតរូបខាងក្រៅរួចជូនឡើងទៅលើ ប៉មទីពីរ ដែលអាចមើលទេសភាព 360ដឺក្រេ នៃទីក្រុងសៀងហៃទាំងមូល (រួមបញ្ចូលសំបុត្រ)។ ជូនទៅទស្សនាវិថីឆឹងហ័ងម៉េវ ដែលជាកន្លែងថតរូបល្បីៗស្រស់ស្អាត ហើយបន្តទៅ តំបន់ Florentia village ជាផ្សារទំនើបបែប Outlet ប្រណិតនៅប្រទេសចិន រចនាបទទីក្រុងបែបអ៊ីតាលីពិសេសយកលំនាំពីទីក្រុង Florence។ រួចធ្វើដំណើរទៅព្រលានយន្តហោះអន្ដរជាតិទីក្រុងសៀងហៃ ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
Shanghai-Tower_Gensler_dezeen_ban
d75d9305-c2b6-4f79-8731-3d614bf78ccd
Shopping at Florentia village.jpg