




សៀងហៃ - Shanghai ជាទីក្រុងទំនើបដ៏រស់រវើក ល្បីដោយអគារខ្ពស់ៗ និង The Bund, Shanghai Pearl Tower; ហាងចូវ - Hangzhou ជាទីក្រុងដ៏ស្រស់ស្អាត ល្បីដោយ បឹងស៊ីហ៊ូ និង ចម្ការតែMeijiawu; ស៊ូចូវ - Suzhou ជាទីក្រុងបុរាណដ៏មានមន្តស្នេហ៍ ដែលល្បីដោយសួនច្បារបុរាណ ប្រឡាយទឹក Shantang Street និង Hanshan Temple។
ទីក្រុងភ្នំពេញ - ទីក្រុងសៀងហៃ
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងសៀងហៃ នៃទឹកដីប្រទេសចិន។
អាហាររួមបញ្ចូល



ទីក្រុងសៀងហៃ - ទីក្រុងស៊ូចូវ - ទីក្រុងហាងចូវ
ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងសៀងហៃ នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ទេសចរដ៏ឆ្នើម និងរួសរាយរាក់ទាក់ប្រចាំតំបន់។ ចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងស៊ូចូវ ទៅទស្សនា សួនគូរស្នេហ៏ មានផ្ទៃដីប្រមាណ 8000ម៉ែត្រការ៉េ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកក្នុង ឆ្នាំ2000 បន្ទាប់មកជូនទៅទស្សនា វិថីសានថាង ជាវិថីបុរាណផ្លូវទឹកដ៏សំខាន់បំផុតមួយ ហើយត្រូវបានស្គាល់ថាជាផ្លូវទឹកទីមួយរបស់ទីក្រុងស៊ូចូវ រួចជូនទៅទស្សនា ប្រាសាទបុរាណហានសាន ដែលបច្ចុប្បន្នជាប្រាសាទព្រះពុទ្ធសាសនាមួយដ៏ល្បីនៅទីក្រុងស៊ូចូវ។ បន្តឆ្ពោះទៅទស្សនាកម្សាន្ត ថតរូបលេងនៅ ច្រកទ្វារខាងកើត - Eastern Gate ធ្វើដំណើរត្រឡប់ទៅទីក្រុងហាងចូវវិញ និងជូនទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងហាងចូវ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួច ទៅទស្សនា បឹងស៊ីហ៊ូ - West Lake ជាបេះដូងនៃទីក្រុងហាងចូវ ដើរកម្សាន្តតាមមាត់បឹង ជិះទូកទស្សនាទេសភាព ថតរូបជាមួយស្ពាន និងប៉មបុរាណដ៏ស្រស់ស្អាត(រួមបញ្ចូលសំបុត្រជិះទូក)។ បន្ទាប់មកជូនទៅទស្សនា ចម្ការតែMeijiawu ដែលល្បីទៅដោយតែឆ្ងាញ់ៗ មានតែមួយគត់នៅ ទីក្រុងហាងចូវ រួចជូនទៅទស្សនា វិថីQinghefang សម្បូរទៅដោយតូបលក់ទំនិញ ម្ហូបឆ្ងាញ់ៗជាច្រើនមុខនៅតាមផ្លូវ និងជូនទៅថតរូប ទស្សនាទេសភាពនាពេលរាត្រីក្នុង ទីក្រុងហាងចូ។ ជូនទៅទទួលទានអាហារពេលល្ងាច និងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងហាងចូវ - ទីក្រុងសៀងហៃ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរត្រឡប់ទៅកាន់ ទីក្រុងសៀងហៃ។ ជូនទៅទស្សនា ហាងកាហ្វេ Starbuck reserve roastery ដ៏ធំបំផុតមួយក្នុងទីក្រុង ស្វែងយល់អំពីដំណើរការផលិតកាហ្វេ ការលីងគ្រាប់កាហ្វេរហូតដល់ការឆុងកាហ្វេ។ ពិសាអាហារពេលថ្ងៃត្រង់ ជូនថតរូបលេងកម្សាន្តនៅខាងមុខ នាវា LV ដែលមានលក់ទំនិញ brand ជាច្រើន។ ជូនទៅដើរទិញទំនិញនៅ វិថីណានជីង ជាវិថីដ៏មម៉ាញឹក និងមានលក់ឥវ៉ាន់ជាច្រើននៅតាមដងវិថី រួចជូនទៅឆ្នេសៀងហៃ ថតរូបលេងជាមួយអគារខ្ពស់ៗ និងស្គឹមស្គៃ នៃទីក្រុងទាំងមូល។ ជូនទៅពិសាអាហាពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសៀងហៃ - ទីក្រុងតាខ្មៅ
ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ រួចចាប់ផ្តើមធ្វើដំណើរថតរូបនៅ អគារប៉មសៀងហៃ - Shanghai Pearl Tower ដែលជាអគារប៉មដ៏សំខាន់មួយនៅក្នុងទីក្រុង បន្ទាប់ពីថតរូបខាងក្រៅរួចជូនឡើងទៅលើ ប៉មទីពីរ ដែលអាចមើលទេសភាព 360ដឺក្រេ នៃទីក្រុងសៀងហៃទាំងមូល (រួមបញ្ចូលសំបុត្រ)។ ជូនទៅទស្សនាវិថីឆឹងហ័ងម៉េវ ដែលជាកន្លែងថតរូបល្បីៗស្រស់ស្អាត ហើយបន្តទៅ តំបន់ Florentia village ជាផ្សារទំនើបបែប Outlet ប្រណិតនៅប្រទេសចិន រចនាបទទីក្រុងបែបអ៊ីតាលីពិសេសយកលំនាំពីទីក្រុង Florence។ រួចធ្វើដំណើរទៅព្រលានយន្តហោះអន្ដរជាតិទីក្រុងសៀងហៃ ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។
អាហាររួមបញ្ចូល



