




ទីក្រុងសៀងហៃ និងទីក្រុងហាងចូវ គឺជាទីក្រុងធំពីរល្បីៗនៅភាគខាងកើតប្រទេសចិន។ សៀងហៃជាទីក្រុងទំនើប ដែលសម្បូរដោយអគារខ្ពស់ៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីតាំងទេសចរណ៍ដូចជា The Bund និងប៉ម Oriental Pearl Tower។ ចំណែកឯ ហាងចូវ វិញមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតត្រជាក់ភ្នែក ជាពិសេសបឹងខាងលិច(West Lake) និងស្ថាបត្យកម្មវិហាបុរាណចិន។ ទាំងពីរទីក្រុងនេះរួមបញ្ចូលគ្នារវាងភាពទំនើប និងសោភ័ណភាពធម្មជាតិ ធ្វើឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សម្បូរបែបមួយ។
ទីក្រុងភ្នំពេញ - ទីក្រុងសៀងហៃ
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងសៀងហៃ នៃទឹកដីប្រទេសចិន។
អាហាររួមបញ្ចូល



ទីក្រុងសៀងហៃ - ទីក្រុងហាងចូវ
ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងសៀងហៃ និងមានការទទួលស្វាគមន៍ពីមគ្គុទេសក៍ទេសចរដ៏ឆ្នើម និងរួសរាយរាក់ទាក់ប្រចាំតំបន់។ ទទួលទានអាហារពេលព្រឹក ចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងហាងចូវ(Hangzhou) ទៅទស្សនា បឹងខាងលិច(West Lake) ជាបេះដូងនៃទីក្រុងហាងចូវ ដើរកម្សាន្តតាមមាត់បឹង ជិះទូកទស្សនាទេសភាព ថតរូបជាមួយស្ពាន និងប៉មបុរាណដ៏ស្រស់ស្អាត(រួមបញ្ចូលសំបុត្រជិះទូក)។ បន្តឆ្ពោះទៅទស្សនា វិថីបុរាណហឺហ្វាំង(Hefang Street) ដែលសម្បូរទៅដោយអាហារឆ្ងាញ់់ៗ សំណង់ស្ថាបត្យកម្មបុរាណចិនដ៏ល្អឯក និងហាងលក់វត្ថុអនុស្សាវរីយ៍ស្អាតៗ។ បន្តាប់មកជូនទៅទស្សនាកម្សាន្ត ទីក្រុងបាលឃូនី(City Balcony) ដើរកម្សាន្តតាមមាត់ទន្លេ ថតរូបលេងជាមួយអគារខ្ពស់ៗ ដែលមានការបង្ហាញភ្លើង LED និង Light Show ដ៏អស្ចារ្យនៅពេលរាត្រី។ រួចជូនទៅទទួលទានអាហារពេលល្ងាចនិង ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងហាងចូវ - ទីក្រុងសៀងហៃ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគាររួច ធ្វើដំណើរត្រឡប់មកកាន់ ទីក្រុងសៀងហៃ វិញហើយជូនទៅទស្សនា អគារCheng Huang Miao អគារស្ថាបត្យកម្មបែបចិនបុរាណដ៏សំខាន់មួយរបស់ទីក្រុងហាងចូវ មានហាងលក់វត្ថុអនុស្សាវរីយ៍អាហារបែបប្រពៃណីរបស់សៀងហៃ មានសួនច្បារយ៉ាងស្រស់ស្អាត និងកន្លែងកម្សាន្តជុំវិញច្រើនសម្បូរបែប។ រួចជូនទៅ វិថីណានជីង(Nanjing Road Walking Street) ជាផ្លូវដើរទិញទំនិញលេខ1របស់ ទីក្រុងសៀងហៃ។ និងបន្តជូនទៅ តំបន់មាត់ទន្លេ(The Bund) ជានិមិត្តរូបនៃទីក្រុងសៀងហៃ ពីមាត់ទន្លេ The Bund ភ្ញៀវអាចគយគន់ទេសភាពដ៏អស្ចារ្យនៃតំបន់ Lujiazui នៅពេលរាត្រីមានពន្លឺភ្លើងចម្រុះពណ៌ពីអគារទាំងសងខាងទន្លេ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត និងទាក់ទាញ ល្អសម្រាប់ថតរូបអនុស្សាវរីយ៍។ ជូនទៅទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារ រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងសៀងហៃ
ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅកាន់ Disneyland (លេងកម្សាន្តមួយថ្ងៃពេញ) ជាសួនកម្សាន្តដ៏ធំ និងទំនើបបំផុតមួយនៅអាស៊ី រីករាយជាមួយឧបករណ៍កម្សាន្តទំនើបៗ ទស្សនាក្បួនដង្ហែ ដែលរួមបញ្ចូលមានការសម្តែងបែប ឌីស្នី(Disney) អាចថតរូបអនុស្សាវរីយ៍ជាមួយតួអង្គប្រចាំដួងចិត្ត ជាពិសេសនៅពេលរាត្រី មានការសម្តែងពន្លឺភ្លើង និងការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតជុំវិញប្រាសាទ ឌីស្នី។ បន្ទាប់ពីកម្សាន្តរួចជូនទៅសម្រាកនៅសណ្ឋាគារវិញ។ (អាហារពេលថ្ងៃត្រង់ និងពេលល្ងាច ចំណាយផ្ទាល់ខ្លួន)
អាហាររួមបញ្ចូល



ទីក្រុងសៀងហៃ - ទីក្រុងភ្នំពេញ
ពិសារអាហារពេលព្រឹកនៅសណ្ឋាគារ រួចចាប់ផ្តើមធ្វើដំណើរទៅកាន់ ប៉មសៀងហៃ(Oriental Pearl Tower) ជានិមិត្តរូបដ៏ល្បីល្បាញមួយនៃ ទីក្រុងសៀងហៃ ឡើងទៅលើប៉មទី2 ឈរលើកញ្ចក់ថ្លា(Glass Skywalk) គយគន់ទិដ្ឋភាពទេសភាពទីក្រុងសៀងហៃបាន 360 ដឺក្រេ(មានរួមបញ្ចូលសំបុត្រ និងអាហារប៊ូហ្វេ)។ ជូនទៅទស្សនា ហាងកាហ្វេ(Starbucks Reserve Roastery) ដែលជាហាងកាហ្វេ Starbucks ដ៏ធំបំផុតមួយក្នុងទិក្រុង ស្វែងយល់អំពីដំណើរការផលិតកាហ្វេ ពីការលីងគ្រាប់កាហ្វេរហូតដល់ការឆុងកាហ្វេ។ បន្តជូនទៅទស្សនា នាវាយក្ស LV(LV Giant Ship) ដែលមានការរចនារូបរាងជា នាវាយក្ស អាចថតរូបអនុស្សាវរីយ៍ ហើយជាកន្លែង check-in ដ៏ពេញនិយមសម្រាប់អ្នកទេសចរដែលចូលចិត្តការតែងខ្លួនបែបទាន់សម័យ និងចូលចិត្តប្រណីតភាពនៃ ទីក្រុងសៀងហៃ។(មិនមានការចូលក្នុងហាង) ហើយបន្តទៅតំបន់ (Florence Village) ផ្សារទំនើបបែប Outlet ប្រណិតនៅប្រទេសចិន រចនាបទទីក្រុងបែបអ៊ីតាលីពិសេសយកលំនាំពីទីក្រុង ហ្លូរ៉េនស៍(Florence) ។ រួចធ្វើដំណើរទៅព្រលានយន្តហោះអន្ដរជាតិ ទីក្រុងសៀងហៃ ដើម្បីធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

ផ្លូវណានជីង (Nanjing Road)

Cheng Huang Miao
ប្រាសាទឆេងហួងមាវ (Cheng Huang Miao) ឬប្រាសាទអាទិទេពការពារទីក្រុង ជាប្រាសាទប្រវត្តិសាស្ត្រមួយនៅទីក្រុងហាងចូវ។ វាល្បីល្បាញដោយសារស្ថាបត្យកម្មបែបបុរាណ សារៈសំខាន់ផ្នែកវប្បធម៌ និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃទីក្រុង។
Cheng Huang Miao (City God Temple) is a historic temple in Hangzhou dedicated to the City God. It is known for its traditional architecture, cultural significance, and panoramic views of the city.

The Bund
The Bund ជាតំបន់មាត់ទន្លេដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ ដែលមានអគារប្រវត្តិសាស្ត្រ និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃតំបន់ Pudong។ វាជានិមិត្តរូបទេសចរណ៍ដ៏សំខាន់មួយរបស់ទីក្រុង។
The Bund is Shanghai’s famous waterfront area, known for its historic buildings and stunning views of the modern Pudong skyline. It is one of the city's most iconic landmarks

DisneyLand
Shanghai Disneyland គឺជាសួនកម្សាន្ត Disney ដំបូងគេនៅចិនដីគោក។ ទីនេះមានឧបករណ៍កម្សាន្តដ៏រំភើប តំបន់តុបតែងតាមប្រធានបទ ការសម្តែងផ្ទាល់ និងតួអង្គ Disney ល្បីៗ ដែលទាក់ទាញភ្ញៀវទេសចរគ្រប់វ័យ។
Shanghai Disneyland is the first Disney theme park in mainland China. It features exciting rides, themed lands, live shows, and beloved Disney characters, making it a popular destination for families and visitors of all ages

Oriental Pearl Tower
Oriental Pearl Tower ជានិមិត្តរូបដ៏ល្បីល្បាញមួយរបស់ទីក្រុងសៀងហៃ។ ប៉មនេះផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេនៃទីក្រុង និងមានកន្លែងសង្កេតទេសភាព ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើន។
Oriental Pearl Tower is one of Shanghai’s most famous landmarks. The tower offers panoramic views of the city and features observation decks, restaurants, and entertainment facilities.

Starbucks Reserve Roastery
Starbucks Reserve Roastery Shanghai គឺជាហាង Starbucks ដ៏ធំបំផុតមួយក្នុងពិភពលោក។ ភ្ញៀវអាចទស្សនាដំណើរការអាំងគ្រាប់កាហ្វេ រីករាយជាមួយភេសជ្ជៈពិសេសៗ និងស្វែងយល់ពីវប្បធម៌កាហ្វេក្នុងបរិយាកាសដ៏ទាក់ទាញ។
Starbucks Reserve Roastery Shanghai is one of the largest Starbucks stores in the world. Visitors can watch coffee roasting, enjoy specialty beverages, and experience an immersive coffee culture in a unique setting.

LV Ship
កប៉ាល LV គឺជាសំណង់រាងកប៉ាល់ដ៏លេចធ្លោមួយរបស់ Louis Vuitton នៅទីក្រុងសៀងហៃ។ ទីនេះរួមបញ្ចូលហាងលក់ទំនិញ ប្រព័ន្ធតាំងពិព័រណ៍ និងកាហ្វេ ដែលជាកន្លែងទេសចរណ៍ និងថតរូបដ៏ពេញនិយម។
The LV Ship is a unique ship-shaped landmark created by Louis Vuitton in Shanghai. It combines a luxury store, exhibition space, and café, making it a popular attraction for visitors and photography enthusiasts

Florence Village
Florence Village ជាភូមិទិញទំនិញបែប Outlet ដ៏ល្បីល្បាញនៅទីក្រុងសៀងហៃ ដែលត្រូវបានរចនាតាមរចនាបថអ៊ីតាលី។ ទីនេះមានហាងម៉ាកល្បីៗអន្តរជាតិ ភោជនីយដ្ឋាន និងកាហ្វេជាច្រើន ដែលផ្តល់នូវបទពិសោធន៍ទិញទំនិញ និងកម្សាន្តដ៏ពិសេស។
Florence Village is a luxury outlet shopping village in Shanghai, designed in a classic Italian style. It features international fashion brands, restaurants, and cafés, offering visitors a unique shopping and leisure experience
