




China គឺជាប្រទេសធំមួយនៅអាស៊ីខាងកើត ដែលល្បីខាងវប្បធម៌បុរាណ បច្ចេកវិទ្យាទំនើប និងទីក្រុងធំៗមានភាពអភិវឌ្ឍខ្លាំង។ ក្នុងចំណោមទីក្រុងទេសចរណ៍ និងសេដ្ឋកិច្ចសំខាន់ៗ មាន Shenzhen។
ក្រុងតាខ្មៅ - ហុងកុង
ពេលព្រឹកម៉ោង៥ យើងជួបជុំគ្នានៅអាកាសយាន្ដដ្ឋានអន្ដរជាតិតេជោដើម្បីធ្វើការហោះហើរទៅកាន់ ទីក្រុងហុងកុង។ ពេលទៅដល់នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសទេសចរដ៏ឆ្នើមនិងរួសរាយរាក់ទាក់ប្រចាំតំបន់។ រួចបន្តជូនទៅ រង្វង់មូលផ្កាមាស (Hong Kong Golden Bauhuinia Square) ដែលជារូបសំណាកប្រចាំទីក្រុងហុងកុង បន្តាប់មកជូនទៅ ឆ្នេរហុងកុងអមទៅដោយរូបសំណាកតារាល្បីៗ (Avenue of Star) រួចបន្តទៅ វិថី 1881 - 1881 Heritage ដែលមានលក់ទំនិញប្រចាំតំបន់។ រួចបន្តទៅកំសាន្ត នាឡិកាប្រចាំទីក្រុងហុងកុង (Clock Tower)។ បន្ទាប់មកជូនទៅ អគារហាបឺ ដើម្បីធ្វើការជូនភ្ញៀវកិត្តិយស ទស្សនាផលិតផតម៉ាកយីហោល្បីៗ។ បន្ទាប់មកយើងនឹងទទួលទានអាហារពេលល្ងាចរួច ជូនភ្ញៀវទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងហុងកុង - សិនជិន
ទទួលអាហារពេលព្រឹករួចរាល់ បន្តធ្វើដំណើរទៅទស្សនា Robot 6S Store ដែលជាហាងដំបូងគេបង្អស់នៅលើពិភពលោក (រួមបញ្ចូលសំបុត្រ)។ រួចបន្តទៅទស្សនា ជីនពីហ្វាង (អតីតរោងចក្រស្រាបៀរ Kingway) ដែលជាអតីតទីតាំងរោងចក្រផលិតស្រាបៀរ KINGWAY ដែលអាចធ្វើការថតរូប និងទស្សនាពីសង្វាក់នៃការផលិត ហើយក៏បន្តជូនទៅ វិថីតុងមិន ដែលមានកន្លែងលក់ទំនិញជាច្រើន។ បន្ទាប់មកយើងនឹងទទួលទានអាហារពេលល្ងាច (ចំណាយផ្ទាល់ខ្លួន) រួចយើងនឹងជូនភ្ញៀវទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងសិនជិន - ក្វាងចូវ
ទទួលអាហារពេលព្រឹករួចរាល់ ជូនទៅទស្សនា រួចជូនទៅ ឆ្នេរអូបេ - OH Bay (មិនរួមបញ្ចូលសំបុត្រ) ដែលមានឆ្នេរសមុទ្រ និងទេសភាពយ៉ាងស្រស់ស្អាត និងនាំទៅទស្សនា កន្រ្តកវិលដែលខ្ពស់ជាងគេប្រចាំទីក្រុងសិនជិន។ រួចយើងបន្តទៅទីក្រុងជូហៃ និងជូនទៅទស្សនា រូបសំណាកស្រីនេសាទ (Fishing Girl Statue) ដ៏ល្បីល្បាញ ឈរយ៉ាងស្រស់ស្អាតក្បែរសមុទ្រ បន្តទៅកាន់ សាលមហោស្រពតូរ្យតន្រ្តីជូហៃ (Zhuhai Grand Theater) ជាមជ្ឈមណ្ឌលសិល្បះនៃការសម្ដែងទស្សនីយភាពនានា ។ រួចបន្តទៅកាន់ វិថីនៃក្ដីស្រឡាញ់ (Love Post Office) ដែលជាវិថីដ៏ល្បីប្រចាំទីក្រុងជូហៃ។ រួចយើងនឹងជូនទៅទទួលទានអាហារពេលល្ងាច និងជូនភ្ញៀវសម្រាកនៅ សណ្ឋាគារក្វាងចូវ។
អាហាររួមបញ្ចូល



ទីក្រុងជូហៃ
ទទួលអាហារពេលព្រឹករួចរាល់ ជូនភ្ញៀវកិត្តិយសទៅចេញដំណើរទៅកាន់ទីក្រុងម៉ាកាវ បន្តទស្សនា កំពង់ផែនេសាទម៉ាកាវ (Fisherman Wharf) ជាសួនកម្សាន្ត មានមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៍ដ៏ធំបំផុតនៅម៉ាកាវ។ បន្ទាប់មកជូនទៅ ទួលអេហ្វែលម៉ាកាវ (Macau Eiffel Tower) និង វិហារកាតូលិកតាសានប៉ា (Ruins Of St.Paul) គឺជាសម្បត្តិបេតិកភណ្ឌ័ពិភពលោក។ រួចជូនទៅ កាស៊ីណូហ្គាឡាក់ស៊ី (Galaxy Casino) ទស្សនាការសម្ដែងទស្សនីយភាព ទឹករាំត្បូងហ្គាឡាក់ស៊ី (Galaxy Diamond) ដ៏ស្រស់ស្អាតអស្ចារ្យ។ បន្តទៅកាន់ កាស៊ីណូវីនីធាន (Venetian Casino Resort) ដែលសាងសង់ឡើងតាមរបនាបទនៃទីក្រុងប្រទេសអ៊ីតាលី។។ បន្ទាប់មកធ្វើដំណើរត្រឡប់ទៅជូហៃ ទទួលទានអាហារពេលល្ងាច និងជូនភ្ញៀវសម្រាកនៅ សណ្ឋាគារក្វាងចូវ។
អាហាររួមបញ្ចូល



ក្វាងចូវ - ទីក្រុងតាខ្មៅ
ទទួលអាហារពេលព្រឹករួចរាល់ យើងនឹងបន្តទៅទស្សនាអគារដែរខ្ពស់ជាងគេប្រចាំទីក្រុងក្វាងចូវ គីអគារ Canton Tower ដែលមានកម្ពស់ 600 ម៉ែត្រ។ បន្ទាប់មកជូនភ្ញៀវទៅទស្សនា ទីលាន ហ័រឈឹង ដែលមានជាសួនច្បារដ៏ធំប្រចាំទីក្រុងក្វាងចូវ សងខាងអមទៅដោយអមទៅដោយអគារខ្ពស់ស្កឹមស្កៃដែលអាចអោយភ្ញៀវកិត្តិយសថតរូបបានយ៉ាងស្អាត។ រួចជូនទៅ វត្តបុរាណ តាហ្វរ ដែលជាទីតាំងវត្តអារាមដ៏ស្អាតបំផុតប្រចាំទីក្រុង នាពេលរាត្រី មានភ្លើងបញ្ចេញយ៉ាងស្រស់ស្អាតគួរអោយទាក់ទាញ ហើយជូនភ្ញៀវទៅ វិថី ប៉េកាំង ដែលល្បីបំផុតប្រចាំទីក្រុង និងមានភ្ញៀវជាច្រើនទៅទស្សនានៅទីនោះ មានម្ហូបប្រចាំតំបន់ជាច្រើន។ រួចជូនភ្ញៀវកិត្តិយសទៅអាកាសយានដ្ធានអន្តរជាតិ ក្វាងចូវ ដើម្បីធ្វើការហោះហើរមកតាខ្មៅវិញ។
អាហាររួមបញ្ចូល



