




ទីក្រុងឈីងតាវ (Qingdao) គឺជាទីក្រុងកំពង់ផែដ៏សំខាន់មួយស្ថិតនៅខេត្តសានដុង (Shandong) ភាគខាងកើតប្រទេសចិន។ ទីក្រុងនេះមានលក្ខណៈពិសេសមួយចំនួនដូចជា ទីតាំងយុទ្ធសាស្ត្រ៖ ជាទីក្រុងឆ្នេរដ៏ស្រស់ស្អាត និងជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវសមុទ្រដ៏សំខាន់ ដែលមានការតភ្ជាប់ដឹកជញ្ជូនផ្ទាល់ជាមួយកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ ទំនាក់ទំនងអន្តរជាតិ៖ គណៈប្រតិភូទីក្រុងឈីងតាវ ធ្លាប់បានបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា (ជាពិសេសខេត្តព្រះសីហនុ)។ លក្ខណៈពិសេស៖ ឈីងតាវត្រូវបានគេស្គាល់ផងដែរថាជាទីក្រុងវប្បធម៌ និងមានទិដ្ឋភាពឆ្នេរសមុទ្រស្អាត។
ថ្ងៃទី 1 ៖ ទីក្រុងភ្នំពេញ-ទីក្រុងឈីងតាវ
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឈីងតាវ។ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ និង មានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏ឆ្នើមរួសរាយរាក់ទាក់ បន្ទាប់មកជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 2 ៖ ទីក្រុងឈីងតាវ
ពិសាអាហារព្រឹករួច ទៅទស្សនា វិថីគំនូរជីវចល Miyazaki ក្នុងទីក្រុង Qingdao ប្រទេសចិន គឺជាកន្លៃងដ៏ពេញនិយម និងគួរអោយទាក់ទាញ ដែលមានរូបគំនូរតួអង្គគំនូរពីខ្សែភាពយន្ត Studio Ghibli ។ រួចធ្វើដំណើរទៅ វិថីចុងសាន ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹក មានលក់អាហារ វត្ថុអនុស្សាវរីយ៏និងជាវិថីដែលបានបង្ហាញពីស្ថាបត្យកម្មបែបអឺរ៉ុប។ បន្តទៅកម្សាន្តនៅតំបន់ តាប៉ាវ (Da Bao Island) ជាតំបន់ដើរកម្សាន្តដ៏ពេញនិយមបំផុតមួយ សម្រាប់ទេសចរណ៍ដែលចង់ស្វែងយល់ពីវប្បធម៌ដើមរបស់ក្រុងឈីងតាវដោយមានការតាំងពិពណ៌សិល្បៈ ការសម្តែងសៀក ការសម្តែងតុក្កតាស្រមោល និងតន្រ្តីបន្តផ្ទាល់តាមដងផ្លូវតំបន់នេះសំបូរទៅដោយហាងកាហ្វេទាន់សម័យ ភោជនីយដ្ឋានគ្រឿងសមុទ្រស្រស់ៗ និងហាងលក់ស្រាបៀរឈីងតាវបែបសិប្បកម្ម។ បន្តទៅវិថី ថាវតុង(Taodong) ជាផ្លូវថ្មើរជើងពាណិជ្ជកម្មដែលបើកដំណើរការ 24/7 ដែលល្បីល្បាញសម្រាប់កម្សាន្តពេលរាត្រី មានផ្សាររាត្រីដ៏ធំ និងអាហារតាមចិញ្ចើមផ្លូវចម្រុះ រួមទាំងសាច់អាំង និងអាហារឆ្ងាញ់ក្នុងស្រុក បន្ទាប់មកជូនទៅពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 3 ៖ ទីក្រុងឈីងតាវ
ពិសាអាហារពេលព្រឹករួចធ្វើដំណើរទៅទស្សនា សារៈមន្ទីរស្រាឈីងតាវ ជាទីតាំងមួយដ៏ល្បីល្បាញក្នុងការផលិតស្រានិងត្រូវបានគេស្គាល់ថាជាកន្លែងទេសចរណ៍ឧស្សាហកម្មឈានមុខគេនៅក្នុងទីក្រុងឈីងតាវ រួចធ្វើដំណើរទៅកាន់កំពង់ផែចាងឆៀវ (Zhanqiao Pier) ជាកំពង់ផែដែលមានអាយុកាលជិត1សតវត្សនិងជាកន្លែងសម្បូរទោដោយសត្វបក្សីសមុទ្រជាច្រើន បន្តដំណើរទៅកាន់ តំបន់ប៉ាតាគ័ន (Badaguan Scenic Area) ជាសារមន្ទីរមានស្ថាបត្យកម្មរបស់ពិភពលោកជាច្រើនរួមទាំងមានវីឡារចនាប័ទ្មអឺរ៉ុបជាង 200 ខ្នង ដែលត្រូវបានសាងសង់ឡើងតាំងពីដើមសតវត្សទី20 ហើយអគារទាំងនោះមានរចនាបទខុសៗគ្នាពីជាង 20 ប្រទេស រួមមាន រុស្សី អង់គ្លេស បារាំង អាល្លឺម៉ង់ អាមេរិក ដាណឺម៉ាក និង ក្រិកជាដើម។ រួចធ្វើដំណើរកម្សាន្តទៅកាន់ មជ្ឈមណ្ឌលប្រណាំងទូកអូឡាំពិកដ៏អស្ចារ្យ (Qingdao Olympic Sailing Center) គឺជាទីតាំងផ្លូវការសម្រាប់រៀបចំការប្រកួតកីឡា ជិះទូកក្តោង (Sailing) ក្នុងអំឡុងពេលព្រឹត្តិការណ៍អូឡាំពិក ជាពិសេសនៅពេលរាត្រី ពន្លឺដែលចេញពីលើអគារខ្ពស់ៗ (Skyscraper Light Show) នៅពេលយប់ អគារទំនើបៗនៅក្បែរនោះនឹងមានការបញ្ចាំងភ្លើងពណ៌ចម្រុះយ៉ាងអស្ចារ្យដែលឆ្លុះចូលទៅក្នុងទឹកសមុទ្រ (ចំណាយផ្ទាល់ខ្លួន) បន្ទាប់មកជូនទៅពិសារអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល


ថ្ងៃទី 4 ៖ ទីក្រុងឈីងតាវ
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរទៅផ្លូវហាយវេ ឡាវសាន ក្នុងទីក្រុង Qingdao ជាផ្លូវឆ្នេរដ៏ស្រស់ស្អាត ដែលព័ទ្ធ ជុំវិញដោយភ្នំឡាវសាននិងត្រូវបានស្គាល់ថាជាភ្នំសម្បូរដោយធម្មជាតិ និងមានឆ្នេរសមុទ្រជាប់លេខ1។ បន្តដំណើរតាមផ្លូវមាត់សមុទ្រទៅកាន់ ភូមិដីគោក (Qingshan) ដែលជាភូមិស្ទូចត្រីដ៏ល្បីល្បាយបំផុតក្នុងតំបន់ ភ្នំឡាវសាន (Laoshan) ជាទីក្រុងមាត់សមុទ្រដែលមានផ្ទះពណ៌ស្រស់ឆើតឆាយតម្រៀបគ្នាតាមជើងភ្នំ មើលទៅដូចជាតំបន់ឆ្នេរក្នុងប្រទេសអុីតាលី (Italian Rivera) វាជាកន្លៃងដ៏ល្អសម្រាប់ថតរូប និងទស្សនាផ្សារគ្រឿងសមុទ្រស្រស់ៗ និងបន្តទៅទស្សនា និង បេះផ្លែឈើ តាមរដូវកាល ដែលមានរសជាតិឆ្ងាញ់ និងស្រស់ (បើសិនចង់យកផ្លែឈើចេញក្រៅត្រូវបង់ប្រាក់ដោយគិតជាគីឡូចំណាយផ្ទាល់ខ្លួន)។ រួចទៅកម្សាន្តនៅ ទីក្រុងមីងយៀក (Mingyur) គឺជាទីក្រុងដែលមានការតុបតែងភ្លើងពណ៌យ៉ាងស្រស់ស្អាតតាមរចនាបទរឿងព្ថេងបុរាណចិន មានការសម្តែងសិល្បៈផ្ទាល់ៗលើដងផ្លូវ ដូចជាការរាំ និងការសម្តែងនិងមានតូបលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើន។ ពិសារអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ថ្ងៃទី 5 ៖ ទីក្រុងឈីងតាវ-ទីក្រុងភ្នំពេញ
ពិសារអាហារពេលព្រឹករួច ធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះ ដើម្បីត្រៀមធ្វើការហោះហើរត្រលប់មកកាន់ រាជធានីភ្នំពេញវិញប្រកបដោយភាពរីករាយ និង សុខសុវត្ថិភាព។
អាហាររួមបញ្ចូល



