Tour Image
Tour Image 1
Tour Image 2
Tour Image 3
Tour Image 4
PL-1622Premium Package

ប្រទេសចិន (​ គួយលីន - យ៉ាងស័រ - ក្វាងចូវ)

ស្វែងយល់ពីភាពស្រស់ស្អាតនៃភាគខាងត្បូងប្រទេសចិន តាមរយៈដំណើរកម្សាន្តពី ទីក្រុងគួយលីន ទៅយ៉ាងស័រ និងក្វាងចូវ។ រីករាយជាមួយទេសភាពធម្មជាតិដ៏អស្ចារ្យនៃ ទន្លេលីជាំង ភ្នំថ្មកំបោរដ៏ស្រស់ស្អាត និងជនបទបែបប្រពៃណីនៅ យ៉ាងស័រ។ បន្ទាប់មក បន្តដំណើរទៅកាន់ ក្វាងចូវ ដែលជាទីក្រុងទំនើបដ៏រស់រវើក ពោរពេញដោយវប្បធម៌ ប្រវត្តិសាស្ត្រ អគារទំនើប និងម្ហូបអាហារដ៏ល្បីល្បាញ។

$698

រយៈពេល

4 ថ្ងៃ 3 យប់

ថ្ងៃចេញដំណើរ

22 វិច្ឆិកា 2026

កៅអីនៅសល់

0

ថ្ងៃទី1

ទីក្រុងតាខ្មៅ - ទីក្រុងក្វាងចូវ - ទីក្រុងគួយលីន

ជួបជុំគ្នានៅអាកាសយាន្តដ្ធានអន្តរជាតិតេជោដើម្បីធ្វើការហោះហើរទៅកាន់ ទីក្រុងក្វាងចូវ។ ពេលទៅដល់នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសទេសចរណ៍ដ៏ឆ្នើម និងរួសរាយរាក់ទាក់ប្រចាំតំបន់។ ទទួលបានទានអាហារថ្ងៃត្រង់រួចរាល់ បន្តដំណើរទៅកាន់ ទីក្រុងគួយលីន ដោយធ្វើដំណើរតាមរថភ្លើងល្បឿនលឿន។ រួចបន្តទៅ បឹងសានហ៊ូ ដើម្បីទស្សនា ប៉មព្រះអាទិត្យ និងព្រះចន្ទ ដែលមានភ្លើងពណ៌រំលេចយ៉ាងស្រស់ស្ងាត ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ធាគារ។

អាហាររួមបញ្ចូល

ថ្ងៃត្រង់
ពេលល្ងាច
2.jpg
3.jpg
1.jpg
ថ្ងៃទី2

ទីក្រុងគួយលីន - ទីក្រុងយ៉ាងស័រ

ទទួលអាហារពេលព្រឹករួចរាល់ ជូនទៅ ភ្នំប្រមោយដំរី ដែលរូបរាងជាក្បាលដំរី និងមានបឹងព័ទ្ធជុំវិញ។ រួចបន្តទៅ ឧទ្យានផ្កាយប្រាំពីរ ដែលជាទីតាំងសួនច្បារធំបំផុតប្រចាំទីក្រុងគួយលីន និងអាចធ្វើការថតរូបបានយ៉ាងស្រស់ស្អាត (រួមបញ្ចូលឡានអាគុយ និងឈុតសម្លៀកបំពាក់បុរាណ)។ រួចបន្តទៅ​ ទន្លេលីជាំង ដែលជាបឹងដ៏ស្អាតបំផុតប្រចាំទីក្រុងយ៉ាងស័រ ភ្ញៀវកិត្តិយសអាចជិះទូកគយគន់មើលទេសភាពរវាងភ្នំ និងបឹងទាំងមូល (រួមបញ្ចូលសំបុត្រ) ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ធាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
ពេលល្ងាច
ea5a4799-ec63-4caa-97c6-d5e0cf9dcb3c
19e2944f-d736-4de3-a3c8-98a6bf5a9fc9
6796e26c-aa20-40ec-8b18-a64b85747d5c
ថ្ងៃទី3

ទីក្រុងយ៉ាងស័រ - ទីក្រុងក្វាងចូវ

ទទួលទានអាហារពេលព្រឹក រួចបន្តជូនទៅ ភ្នំព្រះចន្ទ ដែលជាភ្នំមានរូបរាងដូចជាព្រះចន្ទអមជាមួយនឹងទេសភាពខៀវស្រងាត់ និងផ្តិតយករូបភាពយ៉ាងស្រស់ស្អាត។ រួចបន្តទៅ តំបន់ទេសភាពលីជាំង ដែលជាទីតាំងយ៉ាងស្រស់ស្អាត ដែលអាចមើលទេសភាពទូទាំងទីក្រុងយ៉ាងស័រ ធ្វើការជិះកន្រ្តកខ្សែកាបឆ្លងពីភ្នំមួយទៅមួយទៅមួយទៀត រួចធ្វើការដើរនៅលើស្ពានកញ្ចក់ដែលអាចមើលទស្សនីយភាពភ្នំធំៗ និងជូនភ្ញៀវកិត្តិយសចូលទៅកាន់រូងភ្នំដែលកើតឡើងពីដីឥដ្ធ។ ទទួលទានអាហារថ្ងៃត្រង់រួចរាល់ ធ្វើការជិះរថភ្លើងល្បឿនលឿនត្រឡប់មកទីក្រុងក្វាងចូវ។ រួចជូនទៅ វិថីប៉េកាំង ជាផ្លូវដែលពេញនិយមប្រចាំទីក្រុងក្វាងចូវ (មិនរួមបញ្ចូលអាហារពេលល្ងាច) រួចជូនទៅសម្រាកណៅសណ្ធាគារ។

អាហាររួមបញ្ចូល

ពេលព្រឹក
ថ្ងៃត្រង់
26714cb1-0a48-491d-a6a1-2f39e4d1587b
71476102-ca9b-4b0a-a862-f8a3ca9d4ecc
4.jpg
ថ្ងៃទី4

ទីក្រុងក្វាងចូវ - ទីក្រុងតាខ្មៅ

ទទួលអាហារពេលព្រឹករួចរាល់ ជូនទៅអាកាសយាន្តដ្ធានអន្តរជាតិក្វាងចូវ ដើម្បីធ្វើការហោះហើរទៅកាន់ ក្រុងតាខ្មៅ។

អាហាររួមបញ្ចូល

ពេលព្រឹក
5293fd1c-3596-4b26-bb4e-eff6fd07760b
6615464a-74cf-4c9a-8736-1fb4c42d75fc
5.JPG