



ឆ្លងកាត់ពេលវេលាទៅកាន់ទឹកដីអច្ឆរិយចិនភាគខាងត្បូង៖ ណាននីង - គួយលីញ - យ៉ាងស័រ!
ជាមួយទេសភាពភ្នំថ្ម ទឹកបឹងដ៏ស្រស់ស្អាត ដំណើរកម្សាន្តនេះដូចជាជាការធ្វើដំណើរត្រឡប់ទៅកាន់ប្រវត្តិសាស្ត្រជាង ២,០០០ ឆ្នាំមុន។ ចាប់តាំងពីសម័យរាជវង្សឈិន ទីក្រុងណាននីង គួយលីញ និងយ៉ាងស័រ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងយោធាដ៏សំខាន់របស់អធិរាជ ឈិន ស៊ីហួង តាមរយៈការតភ្ជាប់ព្រែកជីកយុទ្ធសាស្ត្រ។ ខណៈទីក្រុងបុរាណទាំងនេះរីកចម្រើន ទឹកដីជួរភ្នំនៃខេត្ត។
ទីក្រុងភ្នំពេញ - ទីក្រុងណាននីង
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងណាននីង នៃទឹកដីប្រទេសចិន។ ពេលទៅដល់ទីនោះនឹងមានការទទួលស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់មគ្គុទ្ទេសក៍ទេសចរណ៍ដ៏ឆ្នើម រួចបន្តជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល


ទីក្រុងណាននីង - ទីក្រុងយ៉ាងស័រ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅលេងឈូងសមុទ្រ លីជាំង (Lijiang Bay) ជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាត មានថ្មកំបោរ(Karst) ទម្រង់ភ្នំ យ៉ាងស្អាតប្លែកភ្នែក ប៉ះជាមួយនឹងផ្ទៃទឹកទន្លេដ៏ថ្លាឈ្វេង ជូនជិៈកន្រ្តកខ្សែកាប ដើរលើស្ពានកញ្ចក់ ជិះទូកនាគគយគន់ទេសភាព(មានរួមបញ្ចូលសំបុត្រ)។ ជូនទៅពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន រួចបន្តជូនទៅទស្សនា ភ្នំព្រះច័ន្ទ អាចថតរូបជាមួយភ្នំដែលមានរាងចំណិតដូចព្រះច័ន្ទ ព្រមទាំងមានទេសភាពស្រស់ស្អាតខៀវស្រងាត់ និងត្រជាក់ភ្នែក។ ពេលល្ងាចជូនដើរកម្សាន្តនៅ វិថីថ្មើរជើង West Street ដែលសម្បូរទៅដោយអាហារឆ្ងាញ់់ៗប្រចាំតំបន់ និងហាងលក់វត្ថុអនុស្សាវរីយ៍ស្អាតៗ។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងយ៉ាងស័រ - ទីក្រុងគួយលីន
បន្ទាប់ពីពិសាអាហារពេលព្រឹករួច នឹងមានការជូនទៅ ជិៈទូកឬស្សី (Raft Boat) តាមដងទន្លេគយគន់ទេសភាពដ៏ស្រស់ស្អាតជាមួយនឹងភ្នំអមសងខាង។ បន្ទាប់មកជូនទៅពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន នឹងជូនទៅ ឧទ្យានផ្កាយប្រាំពីរ ដែលជាឧទ្យានធម្មជាតិដ៏ធំបំផុតនៅទីក្រុង Guilin ជិះរថយន្តអគ្គិសនី ធ្វើដំណើរជុំវិញឧទ្យាន ស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីចិន និងថតរូបអនុស្សាវរីយ៍ (រួមបញ្ចូលតម្លៃរួចជាស្រេច)។ នៅពេលរាត្រីបន្តជូនទៅ បឹងសានហ៊ូ ទស្សនាពន្លឺភ្លើងចម្រុះពណ៌បំភ្លឺជុំវិញបឹង និងប៉មព្រះអាទិត្យ-ព្រះច័ន្ទ ដែលចាំងប៉ះលើផ្ទៃទឹកយ៉ាងស្រស់ស្អាត។ បន្តជូនទៅ វិថីជិនយ៉ាង សម្បូរទៅដោយហាងលក់ទំនិញ និងម្ហូបអាហារប្រចាំតំបន់យ៉ាងសម្បូរបែប។ រួចជូនទៅពិសាអាហារពេលល្ងាច នឹងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងយ៉ាងស័រ - ទីក្រុងណាននីង - ទីក្រុងភ្នំពេញ
បន្ទាប់ពីពិសាអាហារពេលព្រឹករួច នឹងមានការជូនទៅទស្សនា ភ្នំប្រមោយដំរី ដែលមានរូបរាងដូចក្បាលដំរី និងមានទេសភាពស្រស់ស្អាត។ រួចជូនទៅពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន នឹងបន្តទៅដើរកម្សាន្តនៅ ផ្សារទំនើប ទីក្រុងណាននីង ដើរទិញទំនិញប្រចាំតំបន់ និងថតរូបអនុស្សាវរីយ៍យ៉ាងសប្បាយរីយរាយ។ បន្ទាប់មកធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។
អាហាររួមបញ្ចូល



តំបន់ទេសចរណ៍

ភ្នំព្រះច័ន្ទ(Licun moon hill)
Licun (ភូមិលីឈុន / 历村) គឺជាភូមិតូចមួយដ៏ស្រស់ស្អាតដែលស្ថិតនៅចំជើងភ្នំ Moon Hill (ភ្នំព្រះច័ន្ទ) ក្នុងស្រុកយ៉ាងស៊ូ (Yangshuo) ក្រុងគួយលីន ប្រទេសចិន។ភូមិនេះគឺជាចំណុចដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរក្នុងការទស្សនា និងថតរូបភ្នំព្រះច័ន្ទពីចម្ងាយ។
Licun (历村) is a picturesque village located right at the foot of Moon Hill in Yangshuo, Guilin, China. It serves as the ultimate vantage point for visitors to admire and photograph Moon Hill from afar.

វិថីថ្មើរជើង (West Street)
វិថីថ្មើរជើង West Street (西街) គឺជាបេះដូងទេសចរណ៍ដ៏រស់រវើក និងជាផ្លូវបុរាណដ៏ល្បីល្បាញបំផុតមួយនៅក្នុងស្រុកយ៉ាងស៊ូ (Yangshuo) ក្រុងគួយលីន ប្រទេសចិន។ វាមានប្រវត្តិសាស្ត្រជាង ១,៤០០ ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាកន្លែងកម្សាន្តបែបអន្តរជាតិ ដែលរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងរវាងវប្បធម៌បូព៌ា (ចិនបុរាណ) និងបស្ចិមប្រទេស។
West StreetClick to open side panel for more information (West Street / 西街) is the vibrant tourism heart of Yangshuo, Guilin, China. With a history spanning over 1,400 years, this famous pedestrian street blends traditional Chinese culture with a lively international atmosphere.
រូងភ្នំធៀនកុង (Tiangong Cave)
រូងភ្នំធៀនកុង (Tiangong Cave / 天宫岩) គឺជាអច្ឆរិយវត្ថុធម្មជាតិដ៏អស្ចារ្យមួយ ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋាន Lijiang BayClick to open side panel for more information ស្រុកលីពូ (Lipu) ក្រុងគួយលីន ប្រទេសចិន។រូងភ្នំនេះត្រូវបានគេស្គាល់ថាជា «វាំងឋានសួគ៌ក្រោមដី» ដោយសារតែវាមានភាពស្រស់ស្អាតប្លែកខុសពីរូងភ្នំដទៃទៀត ដោយសារមានទឹកហូរ និងបឹងក្រោមដីឆ្លុះបញ្ចាំងពន្លឺយ៉ាងស្រស់ត្រកាល។
Tiangong Cave (天宫岩), often translated as the "Heavenly Palace Cave," is a spectacular karst cave located within the Lijiang BayClick to open side panel for more information scenic area in Lipu, Guilin, China. It is celebrated as an "underground palace" due to its unique combination of majestic stalactites and pristine subterranean water features.

ឧទ្យានផ្កាយប្រាំពីរ (seven star park)
ឧទ្យានផ្កាយប្រាំពីរ គឺជាឧទ្យានដ៏ធំ និងស្រស់ស្អាតបំផុតមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងគួយលីន (Guilin) តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ឧទ្យាននេះត្រូវបានហ៊ុំព័ទ្ធទៅដោយកំពូលភ្នំថ្មកំបោរ មានផ្លូវដើរកាត់ធម្មជាតិ សួនច្បារដែលត្រូវបានរៀបចំយ៉ាងប្រណីត និងមានស្ពានបុរាណរាងកោងដ៏ល្បីល្បាញ។
Seven Star Park is one of the largest and most beautiful urban parks, located in Guilin City, Guangxi Zhuang Autonomous Region, China. The park is surrounded by stunning limestone karst peaks, features natural walking paths, beautifully manicured gardens, and a famous historic arched bridge.

បឹងសានហ៊ូ (Shanhu night)
បឹងសានហ៊ូ (បឹងដើមស្រល់) គឺជាបឹងដ៏ល្បីល្បាញមួយស្ថិតនៅកណ្តាលទីក្រុងគួយលីន។ នៅពេលរាត្រី បឹងនេះប្រែជាមានភាពស្រស់ស្អាតនិងទាក់ទាញខ្លាំង ដោយសារតែការបំភ្លឺភ្លើងពណ៌យ៉ាងប្រណីត ជាពិសេសទៅលើ ចេតិយភ្លោះព្រះអាទិត្យ និងព្រះចន្ទ (Sun and Moon Twin Pagodas) ដែលឆ្លុះចាំងពន្លឺនៅលើផ្ទៃទឹកយ៉ាងស្រស់ត្រកាល។ វាជាទីតាំងដ៏ពេញនិយមបំផុតសម្រាប់ការដើរកម្សាន្ត និងថតរូបពេលយប់។
Shanhu Lake (Cedar Lake) is a famous landmark located in the heart of Guilin city. At night, the lake area comes alive with a spectacular light display, beautifully illuminating the iconic Sun and Moon Twin Pagodas that reflect stunningly across the water. It is one of the most popular spots for night walks and photography.

ភ្នំប្រមោយដំរី (Elephant Trunk Hill)
Elephant Trunk HillClick to open side panel for more information គឺជាទស្សនីយភាព និងជាសញ្ញាសម្គាល់ (Landmark) ដ៏ល្បីល្បាញបំផុតប្រចាំទីក្រុងគួយលីន។ ភ្នំនេះមានរូបរាងដូចជាដំរីយក្សមួយក្បាលកំពុងលូកប្រមោយផឹកទឹកពីទន្លេលី (Li River)។ នៅទីនោះមានកន្លែងទស្សនាស្អាតៗជាច្រើនដូចជា រូងភ្នំព្រះចន្ទលើទឹក (Water Moon Cave) ចេតិយភូសៀន (Puxian Pagoda) នៅលើកំពូលភ្នំ និងកោះនៃក្តីស្រឡាញ់ (Love Island) ដែលនៅចំពីមុខភ្នំដំរីសម្រាប់ថតរូបលេង។
Elephant Trunk HillClick to open side panel for more information is the most iconic landmark and symbol of Guilin city. The hill naturally resembles a giant elephant drinking water from the Li River with its trunk. Key highlights inside the park include the Water Moon Cave (Shuiyue Dong), Puxian Pagoda standing on top of the hill, and Love Island, which sits directly opposite the hill and offers the perfect viewpoint for photography.
