




ប្រទេសចិន ( គួយលីន - យ៉ាងស័រ - ក្វាងចូវ)
ដ
$698
រយៈពេល
4 ថ្ងៃ 3 យប់
ថ្ងៃចេញដំណើរ
11 តុលា 2026
កៅអីនៅសល់
0
ទីក្រុងតាខ្មៅ - ទីក្រុងក្វាងចូវ - ទីក្រុងគួយលីន
ជួបជុំគ្នានៅអាកាសយាន្តដ្ធានអន្តរជាតិតេជោដើម្បីធ្វើការហោះហើរទៅកាន់ ទីក្រុងក្វាងចូវ។ ពេលទៅដល់នឹងមានការទទួលស្វាគមន៍ពីមគ្គុទេសទេសចរណ៍ដ៏ឆ្នើម និងរួសរាយរាក់ទាក់ប្រចាំតំបន់។ ទទួលបានទានអាហារថ្ងៃត្រង់រួចរាល់ បន្តដំណើរទៅកាន់ ទីក្រុងគួយលីន ដោយធ្វើដំណើរតាមរថភ្លើងល្បឿនលឿន។ រួចបន្តទៅ បឹងសានហ៊ូ ដើម្បីទស្សនា ប៉មព្រះអាទិត្យ និងព្រះចន្ទ ដែលមានភ្លើងពណ៌រំលេចយ៉ាងស្រស់ស្ងាត ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងគួយលីន - ទីក្រុងយ៉ាងស័រ
ទទួលអាហារពេលព្រឹករួចរាល់ ជូនទៅ ភ្នំប្រមោយដំរី ដែលរូបរាងជាក្បាលដំរី និងមានបឹងព័ទ្ធជុំវិញ។ រួចបន្តទៅ ឧទ្យានផ្កាយប្រាំពីរ ដែលជាទីតាំងសួនច្បារធំបំផុតប្រចាំទីក្រុងគួយលីន និងអាចធ្វើការថតរូបបានយ៉ាងស្រស់ស្អាត (រួមបញ្ចូលឡានអាគុយ និងឈុតសម្លៀកបំពាក់បុរាណ)។ រួចបន្តទៅ ទន្លេលីជាំង ដែលជាបឹងដ៏ស្អាតបំផុតប្រចាំទីក្រុងយ៉ាងស័រ ភ្ញៀវកិត្តិយសអាចជិះទូកគយគន់មើលទេសភាពរវាងភ្នំ និងបឹងទាំងមូល (រួមបញ្ចូលសំបុត្រ) ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងយ៉ាងស័រ - ទីក្រុងក្វាងចូវ
ទទួលទានអាហារពេលព្រឹក រួចបន្តជូនទៅ ភ្នំព្រះចន្ទ ដែលជាភ្នំមានរូបរាងដូចជាព្រះចន្ទអមជាមួយនឹងទេសភាពខៀវស្រងាត់ និងផ្តិតយករូបភាពយ៉ាងស្រស់ស្អាត។ រួចបន្តទៅ តំបន់ទេសភាពលីជាំង ដែលជាទីតាំងយ៉ាងស្រស់ស្អាត ដែលអាចមើលទេសភាពទូទាំងទីក្រុងយ៉ាងស័រ ធ្វើការជិះកន្រ្តកខ្សែកាបឆ្លងពីភ្នំមួយទៅមួយទៅមួយទៀត រួចធ្វើការដើរនៅលើស្ពានកញ្ចក់ដែលអាចមើលទស្សនីយភាពភ្នំធំៗ និងជូនភ្ញៀវកិត្តិយសចូលទៅកាន់រូងភ្នំដែលកើតឡើងពីដីឥដ្ធ។ ទទួលទានអាហារថ្ងៃត្រង់រួចរាល់ ធ្វើការជិះរថភ្លើងល្បឿនលឿនត្រឡប់មកទីក្រុងក្វាងចូវ។ រួចជូនទៅ វិថីប៉េកាំង ជាផ្លូវដែលពេញនិយមប្រចាំទីក្រុងក្វាងចូវ (មិនរួមបញ្ចូលអាហារពេលល្ងាច) រួចជូនទៅសម្រាកណៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងក្វាងចូវ - ទីក្រុងតាខ្មៅ
ទទួលអាហារពេលព្រឹករួចរាល់ ជូនទៅអាកាសយាន្តដ្ធានអន្តរជាតិក្វាងចូវ ដើម្បីធ្វើការហោះហើរទៅកាន់ ក្រុងតាខ្មៅ។
អាហាររួមបញ្ចូល


