




ឆ្លងកាត់ពេលវេលាទៅកាន់ទឹកដីអច្ឆរិយចិនភាគខាងត្បូង៖ ណាននីង - គួយលីញ - យ៉ាងស័រ!
ជាមួយទេសភាពភ្នំថ្ម ទឹកបឹងដ៏ស្រស់ស្អាត ដំណើរកម្សាន្តនេះដូចជាជាការធ្វើដំណើរត្រឡប់ទៅកាន់ប្រវត្តិសាស្ត្រជាង ២,០០០ ឆ្នាំមុន។ ចាប់តាំងពីសម័យរាជវង្សឈិន ទីក្រុងណាននីង គួយលីញ និងយ៉ាងស័រ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងយោធាដ៏សំខាន់របស់អធិរាជ ឈិន ស៊ីហួង តាមរយៈការតភ្ជាប់ព្រែកជីកយុទ្ធសាស្ត្រ។ ខណៈទីក្រុងបុរាណទាំងនេះរីកចម្រើន ទឹកដីជួរភ្នំនៃខេត្ត។
ទីក្រុងភ្នំពេញ - ទីក្រុងណាននីង
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងណាននីង នៃទឹកដីប្រទេសចិន។ ពេលទៅដល់ទីនោះនឹងមានការទទួលស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់មគ្គុទ្ទេសក៍ទេសចរណ៍ដ៏ឆ្នើម រួចបន្តជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងណាននីង - ទីក្រុងយ៉ាងស័រ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅលេងឈូងសមុទ្រ លីជាំង (Lijiang Bay) ជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាត មានថ្មកំបោរ(Karst) ទម្រង់ភ្នំ យ៉ាងស្អាតប្លែកភ្នែក ប៉ះជាមួយនឹងផ្ទៃទឹកទន្លេដ៏ថ្លាឈ្វេង ជូនជិៈកន្រ្តកខ្សែកាប ដើរលើស្ពានកញ្ចក់ ជិះទូកនាគគយគន់ទេសភាព(មានរួមបញ្ចូលសំបុត្រ)។ ជូនទៅពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន រួចបន្តជូនទៅទស្សនា ភ្នំព្រះច័ន្ទ អាចថតរូបជាមួយភ្នំដែលមានរាងចំណិតដូចព្រះច័ន្ទ ព្រមទាំងមានទេសភាពស្រស់ស្អាតខៀវស្រងាត់ និងត្រជាក់ភ្នែក។ ពេលល្ងាចជូនដើរកម្សាន្តនៅ វិថីថ្មើរជើង West Street ដែលសម្បូរទៅដោយអាហារឆ្ងាញ់់ៗប្រចាំតំបន់ និងហាងលក់វត្ថុអនុស្សាវរីយ៍ស្អាតៗ។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងយ៉ាងស័រ - ទីក្រុងគួយលីន
បន្ទាប់ពីពិសារអាហារពេលព្រឹករួច នឹងមានការជូនទៅ ជិៈទូកឬស្សី (Raft Boat) តាមដងទន្លេគយគន់ទេសភាពដ៏ស្រស់ស្អាតជាមួយនឹងភ្នំអមសងខាង។ បន្ទាប់មកជូនទៅពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន នឹងជូនទៅ ឧទ្យានផ្កាយប្រាំពីរ ដែលជាឧទ្យានធម្មជាតិដ៏ធំបំផុតនៅទីក្រុង Guilin ជិះរថយន្តអគ្គិសនី ធ្វើដំណើរជុំវិញឧទ្យាន ស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីចិន និងថតរូបអនុស្សាវរីយ៍ (រួមបញ្ចូលតម្លៃរួចជាស្រេច)។ នៅពេលរាត្រីបន្តជូនទៅ បឹងសានហ៊ូ ទស្សនាពន្លឺភ្លើងចម្រុះពណ៌បំភ្លឺជុំវិញបឹង និងប៉មព្រះអាទិត្យ-ព្រះច័ន្ទ ដែលចាំងប៉ះលើផ្ទៃទឹកយ៉ាងស្រស់ស្អាត។ បន្តជូនទៅ វិថីជិនយ៉ាង សម្បូរទៅដោយហាងលក់ទំនិញ និងម្ហូបអាហារប្រចាំតំបន់យ៉ាងសម្បូរបែប។ រួចជូនទៅពិសាអាហារពេលល្ងាច នឹងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងយ៉ាងស័រ - ទីក្រុងណាននីង - ទីក្រុងភ្នំពេញ
បន្ទាប់ពីពិសារអាហារពេលព្រឹករួច នឹងមានការជូនទៅទស្សនា ភ្នំប្រមោយដំរី ដែលមានរូបរាងដូចក្បាលដំរី និងមានទេសភាពស្រស់ស្អាត។ រួចជូនទៅពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន នឹងបន្តទៅដើរកម្សាន្តនៅ ផ្សារទំនើប ទីក្រុងណាននីង ដើរទិញទំនិញប្រចាំតំបន់ និងថតរូបអនុស្សាវរីយ៍យ៉ាងសប្បាយរីយរាយ។ បន្ទាប់មកធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។
អាហាររួមបញ្ចូល



