




ឆ្លងកាត់ពេលវេលាទៅកាន់ទឹកដីអច្ឆរិយចិនភាគខាងត្បូង៖ ណាននីង - គួយលីញ - យ៉ាងស័រ - គួយចូវ!
ជាមួយទេសភាពភ្នំថ្ម ទឹកបឹងដ៏ស្រស់ស្អាត ដំណើរកម្សាន្តនេះដូចជាជាការធ្វើដំណើរត្រឡប់ទៅកាន់ប្រវត្តិសាស្ត្រជាង ២,០០០ ឆ្នាំមុន។ ចាប់តាំងពីសម័យរាជវង្សឈិន ទីក្រុងណាននីង គួយលីញ និងយ៉ាងស័រ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងយោធាដ៏សំខាន់របស់អធិរាជ ឈិន ស៊ីហួង តាមរយៈការតភ្ជាប់ព្រែកជីកយុទ្ធសាស្ត្រ។ ខណៈទីក្រុងបុរាណទាំងនេះរីកចម្រើន ទឹកដីជួរភ្នំនៃខេត្ត គួយចូវ ក៏បានក្លាយជាបន្ទាយការពារដ៏មានសុវត្ថិភាព ដែលជួយការពារជនជាតិភាគតិច មៀវ (Miao) និងដុង (Dong) ឱ្យនៅគង់វង្សដល់សព្វថ្ងៃ។
ទីក្រុងភ្នំពេញ - ទីក្រុងណាននីង
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិតេជោ ដោយមានការជួបទទួលស្វាគមន៏ យ៉ាងរួសរាយរាក់ទាក់ពីអ្នកនាំភ្ញៀវដ៏បុិនប្រសប់របស់ ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង ដើម្បីធ្វើការហោះហើរឆ្ពោះទៅកាន់ ទីក្រុងណាននីង នៃទឹកដីប្រទេសចិន។ ពេលទៅដល់ទីនោះនឹងមានការទទួលស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់មគ្គុទ្ទេសក៍ទេសចរណ៍ដ៏ឆ្នើម រួចបន្តជូនទៅសម្រាកនៅសណ្ធាគារ។
អាហាររួមបញ្ចូល



ទីក្រុងណាននីង - ទីក្រុងយ៉ាងស័រ
ពិសាអាហារពេលព្រឹកនៅសណ្ឋាគារ រួចធ្វើដំណើរទៅលេងឈូងសមុទ្រ លីជាំង (Lijiang Bay) ជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាត មានថ្មកំបោរ(Karst) ទម្រង់ភ្នំ យ៉ាងស្អាតប្លែកភ្នែក ប៉ះជាមួយនឹងផ្ទៃទឹកទន្លេដ៏ថ្លាឈ្វេង ជូនជិៈកន្រ្តកខ្សែកាប ដើរលើស្ពានកញ្ចក់ ជិះទូកនាគគយគន់ទេសភាព និងចូលល្អាងភ្នំធានកុង (Tiangong Yuan) ជាឋានសួគ៌សិប្បនិម្មិតនៅក្នុងរូងភ្នំ មានទឹកធ្លាក់បាញ់ចេញពីជញ្ជាំងថ្ម និងមានបឹងទឹកថ្លាៗនៅខាងក្នុង (មានរួមបញ្ចូលសំបុត្រ)។ ជូនទៅពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន រួចបន្តជូនទៅទស្សនា ភ្នំព្រះច័ន្ទ អាចថតរូបជាមួយភ្នំដែលមានរាងចំណិតដូចព្រះច័ន្ទ ព្រមទាំងមានទេសភាពស្រស់ស្អាតខៀវស្រងាត់ និងត្រជាក់ភ្នែក។ ពេលល្ងាចជូនដើរកម្សាន្តនៅ វិថីថ្មើរជើង West Street ដែលសម្បូរទៅដោយអាហារឆ្ងាញ់់ៗប្រចាំតំបន់ និងហាងលក់វត្ថុអនុស្សាវរីយ៍ស្អាតៗ។ ពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងយ៉ាងស័រ
បន្ទាប់ពីពិសារអាហារពេលព្រឹករួច នឹងមានការជូនទៅ ជិៈទូកឬស្សី (Raft Boat) តាមដងទន្លេគយគន់ទេសភាពដ៏ស្រស់ស្អាតជាមួយនឹងភ្នំអមសងខាង។ បន្ទាប់មកជូនទៅពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន នឹងជូនទៅទស្សនា តំបន់ Shangri La ជាឋានសួគ៌លើដីមានទេសភាពខៀវស្រងាត់ ព័ទ្ធជុំវិញដោយភ្នំថ្ម វាលស្មៅបៃតងល្វឹងល្វើយ និងបឹងធម្មជាតិដ៏ស្រស់ស្អាត។ នៅពេលរាត្រីបន្តជូនទៅ បឹងសានហ៊ូ ទស្សនាពន្លឺភ្លើងចម្រុះពណ៌បំភ្លឺជុំវិញបឹង និងប៉មព្រះអាទិត្យ-ព្រះច័ន្ទ ដែលចាំងប៉ះលើផ្ទៃទឹកយ៉ាងស្រស់ស្អាត។ បន្តជូនទៅ វិថីជិនយ៉ាង សម្បូរទៅដោយហាងលក់ទំនិញ និងម្ហូបអាហារប្រចាំតំបន់យ៉ាងសម្បូរបែប។ រួចជូនទៅពិសាអាហារពេលល្ងាច នឹងជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងគួយលីន - ទីក្រុងលីវចូវ
បន្ទាប់ពីពិសារអាហារពេលព្រឹករួច នឹងមានការជូនទៅទស្សនា ភ្នំប្រមោយដំរី ដែលមានរូបរាងដូចក្បាលដំរី និងមានទេសភាពស្រស់ស្អាត។ បន្ទាប់មកជូនទៅ ឧទ្យានផ្កាយប្រាំពីរ ដែលជាឧទ្យានធម្មជាតិដ៏ធំបំផុតនៅទីក្រុង Guilin ជិះរថយន្តអគ្គិសនី ធ្វើដំណើរជុំវិញឧទ្យាន ស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីចិន និងថតរូបអនុស្សាវរីយ៍ (រួមបញ្ចូលតម្លៃរួចជាស្រេច)។ រួចជូនទៅពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន នឹងបន្តទៅទស្សនា ទីក្រុងបុរាណលីវចូវ ដើរកម្សាន្តតាមផ្លូវបុរាណ ភ្លក់ម្ហូបប្រចាំតំបន់ និងរីករាយជាមួយទេសភាពពេលរាត្រីដែលមានពន្លឺភ្លើងស្រស់ស្អាត និងបរិយាកាសដ៏រស់រវើក។ បន្ទាប់មកជូនពិសាអាហារពេលល្ងាច រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងលីវចូវ - ទីក្រុងណាននីង - ទីក្រុងភ្នំពេញ
បន្ទាប់ពីពិសារអាហារពេលព្រឹករួច នឹងមានការជូនទៅទស្សនា ឧទ្យានឡុងថាន ដែលជាឧទ្យានធម្មជាតិមានទេសភាពខៀវស្រងាត់ បឹងថ្លាដូចកញ្ចក់ ភ្នំថ្មធម្មជាតិ និងសួនច្បារបែបចិនបុរាណដ៏ស្រស់ស្អាត។ រួចទៅដើរកម្សាន្តនៅ ផ្សារទំនើប ទីក្រុងណាននីង ដើរទិញទំនិញប្រចាំតំបន់ និងថតរូបអនុស្សាវរីយ៍យ៉ាងសប្បាយរីយរាយ។ បន្ទាប់មកធ្វើការហោះហើរត្រលប់មកទីក្រុងភ្នំពេញវិញប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ស្នាមញញឹមដែលមិនអាចបំភ្លេចបានពី ក្រុមហ៊ុនទេសចរណ៍ ស្កាយឃីង។
អាហាររួមបញ្ចូល



