




Kunming ដែលជាទីក្រុងទំនើប និងជាមជ្ឈមណ្ឌលដឹកជញ្ជូននៃខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន មានសិស្សនិស្សិតច្រើន និងមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ស្ពាន និងព្រះពន្លាឆ្លងកាត់កោះ Cui Hu (បឹងបៃតង) ដែលជាឧទ្យានរចនាក្នុងសតវត្សទី 17 ។ នៅក្បែរនោះគឺ Yuantong Si ។ ប្រាសាទដែលបង្កើតឡើងដោយពុទ្ធសាសនិកនៅសតវត្សទី៨ វាមានសាលបដិមាមួយ និងស្រះទឹកដែលមានស្ពានថ្មដ៏ប្រណិត។
ទីក្រុងភ្នំពេញ - ទីក្រុងឃុនមីង
ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឃុនមីង នៃប្រទេសចិន។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏ឆ្នើមនិងរួសរាយរាក់ទាក់ រួចជូនទៅ ទីលាន Golden Horse និង Jade Rooster ដែលជានិមិត្តរូបតំណាងទីក្រុងឃុនមីង រួចបន្តទៅ វិថីណានភីង - Nanping Pedestrian Street រួចជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល



ទីក្រុងឃុនមីង - រថភ្លើងល្បឿនលឿន - ទីក្រុងលីជាំង
ពិសាអាហារពេលព្រឹករួច ធ្វើដំណើរតាម រថភ្លើងល្បឿនលឿន ទៅកាន់ ទីក្រុងលីជាំង ហើយទៅកម្សាន្តនៅ ទីក្រុងបុរាណលីជាំង - Old Town of Lijiang គឺជាទីក្រុងបុរាណដ៏ល្បីរបស់ប្រទេសចិនដែលសម្បូរទៅដោយសំណង់បុរាណជាច្រើនអមទៅដោយទេសភាពដ៏ស្រស់ស្អាត និងទៅកម្សាន្តនៅ វិថីសឺហ្វាង - Lijiang Town Square។ រួចជូនទៅកំសាន្តនៅ បឹងនាគខ្មៅ - Black Dragon Pool ជាបឹងដែលមានទឹកថ្លាដូចកញ្ចក់ ថែមទាំងមានទេសភាពភ្នំទឹកកកនៅពីក្រោយ ដែលមើលទៅស្អាតដូចជាផ្ទាំងគំនូរ។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


ទីក្រុងលីជាំង
ពិសាអាហារពេលព្រឹករួច ជូនទៅ ជិះកន្ត្រាក់ខ្សែកាបឡើងទៅលើភ្នំទឹកកកអ៊ីឡុង - Jade Dragon Snow Mountain ដើម្បីគយគន់ទេសភាពភ្នំទឹកកកដ៏ស្រស់ស្អាត។ ជូនទៅទស្សនា ការសម្តែងរបាំប្រពៃណីលីជាំង ដែលមានការចូលរួមសម្តែងពីសិល្បៈកររាប់រយនាក់។ បន្តដំណើរទៅទស្សនា ជ្រលងភ្នំព្រះចន្ទខៀវ - Blue Moon Valley ជាតំបន់ទេសចរណ៍ដែលល្បីប្រចាំទីក្រុងលីជាំង មានទឹកបឹងថ្លាឆ្វេងខៀវស្រងាត់ អមជាមួយនឹងទេសភាពនៅជ្រលងភ្នំនៅពីក្រោយ ដែលរំលេចចេញជាទស្សនីយភាពដ៏ស្រស់ស្អាត និងទស្សនា ទន្លេទឹកស - Baishui River ដែលលោកអ្នកអាចឡើងជិះ និង ថតជាមួយសត្វគោព្រៃទឹកកកនៅទីនោះផង (ចំណាយថវិកាផ្ទាល់ខ្លួន)។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល

ទីក្រុងលីជាំង - ទីក្រុងតាលី
ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់ ទីក្រុងតាលី។ បន្ទាប់មកជូនទៅទស្សនា ទីក្រុងបុរាណស៊ីចូវ - Xizhou Ancient Town រួចបន្តដំណើរទៅកម្សាន្តនៅ ផ្លូវអក្សរ S ដែលជាផ្លូវជាប់នឹងសមុទ្រ លោកអ្នកក៏អាចជួលកង់ជិះកម្សាន្តតាមមាត់សមុទ្រផងដែរ (ចំណាយថវិកាផ្ទាល់ខ្លួន)។ បន្តដំណើរទៅទស្សនា ទីក្រុងបុរាណតាលី - Dali Ancient Town ដែលនៅទីនោះមានហាងលក់ទំនិញ និង ម្ហូបអាហារប្រចាំតំបន់ជាច្រើនប្រភេទ។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល

ទីក្រុងតាលី - ទីក្រុងឃុនមីង
ពិសាអាហារពេលព្រឹករួច ជូនទៅទស្សនា តំបន់ទេសចរណ៍តាលីសេនតូរេននី - Dali Santorini ដែលមានទីតាំងជាប់នឹងមាត់សមុទ្រ និងបានសាងសង់ឡើងស្រដៀងសេនតូរេននីនៅប្រទេសក្រិក (មានរួមបញ្ជូលសំបុត្រជិះឡានអគ្គិសនី)។ បន្ទាប់មកធ្វើដំណើរត្រឡប់មក ទីក្រុងឃុនមីង វិញដើម្បីទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។
អាហាររួមបញ្ចូល


ទីក្រុងឃុនមីង - ទីក្រុងភ្នំពេញ
ពិសាអាហារពេលព្រឹករួច ជូនទៅព្រលានយន្តហោះ ដើម្បីធ្វើការហោះហើរត្រលប់មកកាន់ ទីក្រុងភ្នំពេញវិញ។
