PL-1871Premium Packageរួមបញ្ចូលទិដ្ឋាការ

ប្រទេសចិន|ឃុនមីង+តាលី+លីជាំង

6 ថ្ងៃ 5 យប់ 14-19 កុម្ភៈ 2027 នៅសល់ 15 កៅអី

ទីក្រុងឃុនមីង ដែលជាទីក្រុងទំនើប និងជាមជ្ឈមណ្ឌលដឹកជញ្ជូននៃខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន មានសិស្សនិស្សិតច្រើន និងមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ស្ពាន និងព្រះពន្លាឆ្លងកាត់កោះ Cui Hu (បឹងបៃតង) ដែលជាឧទ្យានរចនាក្នុងសតវត្សទី 17 ។ នៅក្បែរនោះគឺ Yuantong Si ។ ប្រាសាទដែលបង្កើតឡើងដោយពុទ្ធសាសនិកនៅសតវត្សទី៨ វាមានសាលបដិមាមួយ និងស្រះទឹកដែលមានស្ពានថ្មដ៏ប្រណិត។

តម្លៃក្នុងម្នាក់

$888

ថ្ងៃចេញដំណើរ
14 កុម្ភៈ 2027
ថ្ងៃត្រឡប់មកវិញ
19 កុម្ភៈ 2027
រយៈពេល
6 ថ្ងៃ 5 យប់
កៅអីនៅសល់
15
ទំនាក់ទំនងតាម Telegram

កម្មវិធីធ្វើដំណើរ

6 ថ្ងៃ
  1. 1

    ទីក្រុងភ្នំពេញ - ទីក្រុងឃុនមីង

    ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងឃុនមីង នៃប្រទេសចិន។ ពេលទៅដល់ព្រលានយន្តហោះអន្តរជាតិ នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមគ្គុទេសក៏ទេសចរដ៏ឆ្នើមនិងរួសរាយរាក់ទាក់ រួចជូនទៅ ទីលាន Golden Horse និង Jade Rooster ដែលជានិមិត្តរូបតំណាងទីក្រុងឃុនមីង រួចបន្តទៅ វិថីណានភីង​ - Nanping Pedestrian Street រួចជូនទៅសម្រាកនៅសណ្ឋាគារ។

    • ពេលល្ងាច
  2. 2

    ទីក្រុងឃុនមីង - រថភ្លើងល្បឿនលឿន - ទីក្រុងលីជាំង

    ពិសាអាហារពេលព្រឹករួច ធ្វើដំណើរតាម រថភ្លើងល្បឿនលឿន ទៅកាន់​ ទីក្រុងលីជាំង ហើយទៅកម្សាន្តនៅ ទីក្រុងបុរាណលីជាំង - Old Town of Lijiang គឺជាទីក្រុងបុរាណដ៏ល្បីរបស់ប្រទេសចិនដែលសម្បូរទៅដោយសំណង់បុរាណជាច្រើនអមទៅដោយទេសភាពដ៏ស្រស់ស្អាត និងទៅកម្សាន្តនៅ វិថីសឺហ្វាង​ - Lijiang Town Square។ រួចជូនទៅកំសាន្តនៅ បឹងនាគខ្មៅ - Black Dragon Pool ជាបឹងដែលមានទឹកថ្លាដូចកញ្ចក់ ថែមទាំងមានទេសភាពភ្នំទឹកកកនៅពីក្រោយ​ ដែលមើលទៅស្អាតដូចជាផ្ទាំងគំនូរ។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។​​​

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  3. 3

    ទីក្រុងលីជាំង

    ពិសាអាហារពេលព្រឹករួច ជូនទៅ ជិះកន្ត្រាក់ខ្សែកាបឡើងទៅលើភ្នំទឹកកកអ៊ីឡុង​ - ​Jade Dragon Snow Mountain ដើម្បីគយគន់ទេសភាពភ្នំទឹកកកដ៏ស្រស់ស្អាត។​ ជូនទៅទស្សនា ការសម្តែងរបាំប្រពៃណីលីជាំង ដែលមានការចូលរួមសម្តែងពីសិល្បៈកររាប់រយនាក់។  បន្តដំណើរទៅទស្សនា ជ្រលងភ្នំព្រះចន្ទខៀវ​ - Blue Moon Valley ជាតំបន់ទេសចរណ៍ដែលល្បីប្រចាំទីក្រុងលីជាំង មានទឹកបឹងថ្លាឆ្វេងខៀវស្រងាត់ អមជាមួយនឹងទេសភាពនៅជ្រលងភ្នំនៅពីក្រោយ ដែលរំលេចចេញជាទស្សនីយភាពដ៏ស្រស់ស្អាត និងទស្សនា​ ទន្លេទឹកស  - Baishui River ដែល​លោកអ្នកអាចឡើងជិះ និង ថតជាមួយសត្វគោព្រៃទឹកកកនៅទីនោះផង (ចំណាយថវិកាផ្ទាល់ខ្លួន)។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។​​​

    -

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  4. 4

    ទីក្រុងលីជាំង - ទីក្រុងតាលី

    ពិសាអាហារពេលព្រឹករួច ធ្វើដំណើរទៅកាន់​ ទីក្រុងតាលី​។​ បន្ទាប់មកជូនទៅទស្សនា ទីក្រុងបុរាណស៊ីចូវ​ - Xizhou Ancient Town រួចបន្តដំណើរទៅកម្សាន្តនៅ ផ្លូវអក្សរ S ដែលជាផ្លូវជាប់នឹងសមុទ្រ​ លោកអ្នកក៏អាចជួលកង់ជិះកម្សាន្តតាមមាត់សមុទ្រផងដែរ​ (ចំណាយថវិកាផ្ទាល់ខ្លួន)។ បន្តដំណើរទៅទស្សនា ទីក្រុងបុរាណតាលី​ - Dali Ancient Town ដែលនៅទីនោះមានហាងលក់ទំនិញ​ និង ម្ហូបអាហារប្រចាំតំបន់ជាច្រើនប្រភេទ។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។​​​​

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  5. 5

    ទីក្រុងតាលី - ទីក្រុងឃុនមីង

    ពិសាអាហារពេលព្រឹករួច ជូនទៅទស្សនា តំបន់ទេសចរណ៍តាលីសេនតូរេននី - Dali Santorini ដែលមានទីតាំងជាប់នឹងមាត់សមុទ្រ​ និងបានសាងសង់ឡើងស្រដៀងសេនតូរេននីនៅប្រទេសក្រិក (មានរួមបញ្ជូលសំបុត្រជិះឡានអគ្គិសនី)។ បន្ទាប់មកធ្វើដំណើរត្រឡប់មក ទីក្រុងឃុនមីង វិញដើម្បីទទួលទានអាហារពេលល្ងាចរួច ជូនទៅសម្រាកនៅសណ្ឋាគារ។​​​​

    • ពេលព្រឹក
    • ថ្ងៃត្រង់
    • ពេលល្ងាច
  6. 6

    ទីក្រុងឃុនមីង - ទីក្រុងភ្នំពេញ

    ពិសាអាហារពេលព្រឹករួច ជូនទៅព្រលានយន្តហោះ ដើម្បីធ្វើការហោះហើរត្រលប់មកកាន់ ទីក្រុងភ្នំពេញវិញ។

    • ពេលព្រឹក

ជើងហោះហើរ

ជើងហោះហើរទៅ

ជើងហោះហើរត្រង់

14 កុម្ភៈ 2027

12:40

KTI - Techo Takmao Intl' Airport

4h

China Eastern 9610 MU9610

16:40

KMG - Kunming Changshui Intl' Airport

ជើងហោះហើរត្រឡប់

ជើងហោះហើរត្រង់

19 កុម្ភៈ 2027

09:30

KMG - Kunming Changshui Intl' Airport

2h 5m

China Eastern 9610

11:35

KTI-Techo International Airport

ព័ត៌មានបន្ថែម